iOS គឺជាប្រព័ន្ធប្រតិបត្តិការណ៍របស់ទូរស័ព្ទ និងថេប្លេត
ដ៏ពិសេសមួយ ពីក្រុមហ៊ុន Apple
ដែលវាមានដើមកំណើតឡើងតាំងពីឆ្នាំ 2007 មកម្ល៉េះ
ហើយមកដល់ពេលនេះ វាមានអាយុកាលប្រាំពីរឆ្នាំហើយ។ iOS 7
គឺជាប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់ ពី Apple
ដែលវាមានទ្រង់ទ្រាយ និងរបៀបប្រើប្រាស់
ខុសគ្នាឆ្ងាយពីជំនាន់មុនៗ ហើយមកដល់ពេលនេះ
វាមានអ្នកប្រើប្រាស់ រហូតទៅដល់ 80% នៃ iDevice ទាំងអស់។ iOS 7 មានចំណុចខ្សោយមួយ ពោលផ្ទៃមួយចំនួន ដូចជាកន្លែង Setting,
Photo, Message ជាដើមគឺមានព៌ណស ពិបាកក្នុងការមើល
នៅកន្លែងងងឹត ហើយវាក៏បង្ហិនថ្មទូរស័ព្ទរបស់យើងច្រើនដែរ។
ចុះតើវាអាចទៅរួចដែរទេ ប្រសិនបើយើងចង់ផ្លាស់ប្តូរ
ផ្ទៃព៌ណសទាំងនោះ មកព៌ណខ្មៅវិញ?
Eclipse គឺជា Tweak ដ៏មានអត្ថប្រយោជន៍ខ្ពស់មួយ ព្រោះអីវាមានសមត្ថភាពខ្ពស់ ក្នុងការផ្លាស់ប្តូរផ្ទៃអេក្រង់ ព៌ណសភ្លឺចែងចាំង អោយទៅជាខ្មៅងាយស្រួលមើលនៅកន្លែងងងឹត ហើយវាថែមទាំងសន្សំសំចៃថ្មបានច្រើនផងដែរ។ លើសពីនេះទៅទៀត ព៌ណខ្មៅក៏អាចបង្កើននូវសម្រស់ ថ្មីមួយទៀតអោយយើងបានដែរ ជាមួយ iOS 7 ដែលធ្វើអោយវាមិនសាំញ៉ាំ។ Twea មួយនេះទើបតែបង្កើតក្នុងពេលថ្មីៗ នេះទេ ហើយអ្នកបង្កើតសន្យាថា ខ្លួននឹងកែប្រែវាអោយមានសមត្ថភាពផ្លាស់ប្តូរព៌ណ ដោយស្វ័យប្រវិត្ត ពោលនៅកន្លែងភ្លឺវានឹងចេញព៌ណស ហើយកន្លែងងងឹត វានឹងចេញព៌ណខ្មៅ។ យ៉ាងណាមិញ វាអាចប្រើប្រាស់បានជាមួយតែ iPhone ដែលដំណើរការដោយ iOS 7 តែប៉ុណ្ណោះ ចំណែកឯ iPad វិញមិនទាន់ប្រើប្រាស់បាននៅឡើយទេ។ ដើម្បីតម្លើង Tweak មួយនេះបានដោយឥតគិតថ្លៃ សូមចូលទៅកាន់ Cydia > Source > Edit > Add និងបន្ថែម Source (apt.178.com) តែប្រសិនបើអ្នកមានហើយ មិនបាច់ Add ទៀតឡើយ។ បន្ទាប់ពីបន្ថែម Source ខាងលើហើយ សូមចូលទៅកាន់កម្មវិធី Cydia ដដែល និងចុចក្រឡោន Search ស្វែងរកពាក្យ “ Eclipse “ ដែលវានឹងបង្ហាញ ពីរ បីកម្មវិធី។ បើកម្មវិធីទីមួយមិនអាច Install ដោយសារទារលុយ សូមថយក្រោយ ហើយទៅ Install កម្មវិធីទីពីរ។
បន្ទាប់ពីតម្លើងរួចហើយ សូមចូលទៅកាន់ Setting > eclipse > ហើយចុច Enable។ Darken Wallpapers គឺជាមុខងារផ្លាស់ប្តូរ Wallpaper ទៅជាខ្មៅ ហើយ Enable Orange Tint កែប្រែគែមៗមួយចំនួន ទៅជាទឹកក្រូច។ បន្ទាប់ពីបើក Enable សូមបិទបើក Springboard រឺក៏បិទបើកទូរស័ព្ទ ដើម្បីមើលឃើញទូរស័ព្ទយើងមានការផ្លាស់ប្តូរ។ សូមរីករាយក្នុងការផ្លាស់ប្តូរព៌ណទូរស័ព្ទរបស់អ្នក ហើយក៏សូមបញ្ជាក់ម្តងទៀតថា វាអាចប្រើប្រាស់បានតែលើ iPhone ដែលដំណើរការដោយ iOS 7 ទេ ហើយសូមបិទបើកទូរស័ព្ទដើម្បីផ្លាស់ប្តូរអ្វីនីមួយៗ។
ទំព័ដើម http://cambo-report.com
Post a Comment