Unknown Unknown Author
Title: [Cydia] Theme ថ្មីៗទាំង 5 ជួយអោយ​ iPhone​ របស់​អ្នក​កាន់​តែ​ឡូយ
Author: Unknown
Rating 5 of 5 Des:
                   នៅកំឡុងពេលប៉ុន្មានសប្ដាហ៍នេះ មាន Theme ថ្មីៗ​និង​ស្រស់​ស្អាត​ជា​ច្រើន​ប្រភេទ​ បាន​បង្ហាញ​ខ្លួន​ជា​ហូរ​ហែ​នៅ​ក្ន...


cover

                   នៅកំឡុងពេលប៉ុន្មានសប្ដាហ៍នេះ មាន Theme ថ្មីៗ​និង​ស្រស់​ស្អាត​ជា​ច្រើន​ប្រភេទ​ បាន​បង្ហាញ​ខ្លួន​ជា​ហូរ​ហែ​នៅ​ក្នុង ​Cydia​ ហើយ​ខេមបូ​ក៏​ធ្លាប់​បាន​បង្ហាញ​ Theme​ មួយ​ចំនួន​រួច​មក​ហើយ​កាល​ពី​អត្ថបទ​មុនៗ។​ ដោយ​ឡែក​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នេះ​ ខេម​បូ​ក៏​មាន​អាំង​ប៉ាវ​សំរាប់​ប្រិយ​មិត្ត​ដែរ​ គឺ​ Theme​ ថ្មីៗ​ចំនួន​ 5​ ប្រភេទ​ ដើម្បី​រចនា​ iPhone​ របស់​អ្នក​ទាំង​អស់​គ្នា​អោយ​កាន់​តែ​សំបូរ​បែប។
Carla for iOS7

1

                   Carla ត្រូវបានរចនាមកដោយ Winfis Design​ សំរាប់​ប្រើប្រាស់​លើ​ iOS 7​ ដែល​ជា​ Theme​ ដ៏​ពេញ​និយម​សំរាប់​ iPhone,​ iPad​ និង​ iPod​ ហើយ​វា​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​រូប​រាង​របស់​ iCon​ ប្លែកៗ​ និង​ពណ៌​ស្រស់​ស្អាត​ជាង​ 200​ ឯណោះ។​ Carla​ for​ iOS7​ មាន​ដាក់​លក់​នៅ​លើ​ Cydia​ Store​ ក្នុង​តម្លៃ​ 1.99$​ ប៉ុន្ដែ​អ្នក​ទាំង​អស់​គ្នា​អាច​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ http://apt.xsellize.com ។
Radiance

2

                   ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្ត Theme ដែលមានពណ៌ឆើតៗចំរុះនោះ​ អ្នក​អាច​ជ្រើស​យក​ Radiance​ ដែល​បង្កើត​ឡើង​ដោយ​អ្នក​រចនា​ក្រាហ្វិច​សញ្ជាតិ​ម៉ិច​ស៊ី​កូ​ឈ្មោះ​ Eduardo​ Lane​ Lopez ។​ Radiance​ មាន​ភាព​ភ្លឺ​ចែង​ចាំង​ជា​មួយ​នឹង​ iCon​ ដែល​មាន​ពណ៌​លេចៗ​ និង​មាន​រូប​រាង​ ប្លែកៗ​គួរ​អោយ​ទាក់​ទាញ​ណាស់។​ អ្នក​ទាំង​អស់​គ្នា​អាច​ទាញ​យក​ Radiance​ ដោយ​ឥត​គិត​ថ្លៃ​ តាម​រយៈ​ប្រភព​ BigBoss​ នៅ​ក្នុង​ Cydia។
Acies

3

                    Acies ជាស្នាដៃរបស់លោក Decke ដែលជាអ្នករចនាក្រាហ្វិច​មក​ពី​រដ្ឋ​ផ្ល​រី​ដា។​ Acies​ នេះ​មើល​ទៅ​ស្រស់ស្អាត​មិន​ចាញ់​ Theme​ ទាំង​ពីរ​ខាង​លើ​ប៉ុន្មាន​ទេ​ ដោយ​វា​បាន​សំរិត​សំរាំង​ ម៉ូត ​និង​ពណ៌​របស់​វា​នីមួយៗ​យ៉ាង​ស្រទន់​ ធ្វើ​អោយ​ផ្ទៃ​អេក្រង់​របស់​ iPhone​ មាន​លក្ខណៈ​រស់​រវើក​តែ​ម្ដង។​អ្នក​អាច​ទាញ​យកវា​បាន​ដោយ​ឥត​គិត​ថ្លៃ​ពី​ ប្រភព http://apt.xsellize.com ។
Mojo for iOS 7

4

                  មើលទៅការចនារបស់ Mojo for iOS 7 គឺមានលក្ខណៈស្រដៀងទៅនឹង​ Acies​ ដែល​បាន​បង្ហាញ​ពី​ខាង​លើ​ដែរ​ ប៉ុន្ដែ​បើ​ពិនិត្យ​អោយ​ច្បាស់​ទៅ​គឺ​វា​ពិសេស​ម្យ៉ាង​ម្នាក់​ ហើយ​អ្នក​អាច​ស្វែង​រក​ Theme​ នេះ​នៅ​ក្នុង​ Cydia​ បាន​តាម​រយៈ​ប្រភព​ http://apt.xsellize.com ដោយ​ឥត​គិត​ថ្លៃ។
7ransparency

5

                 នេះគឺជា Theme ចុងក្រោយហើយក៏ជា Theme ដែលខ្ញុំពេញចិត្ត​ជាង​គេ​ក្នុង​ចំណោម​ Theme​ ទាំង​ 5​ នេះ​ ព្រោះ​វា​មិន​សូវ​ឆើត​ឆាយ​ ដោយ ​iCon​ របស់​វា​មាន​ពណ៌​ស្រាល​ សាមញ្ញ ​មិន​ស៊ាំ​ញ៉ាំ​ ហើយ​យើង​អាច​ប្ដូរ​ពណ៌​របស់​វា​បាន​ចំនួន​ 9​ ប្រភេទ​ដូច​ជា​ លឿង​ ស​ ក្រហម​ ផ្កាឈូក ​ទឹក​ក្រូច​ បៃ​តង​ ខៀវ​ ខ្មៅ​ និង​ស្វាយ។​ 7ransparency​ ដាក់​អោយ​ទាញ​យក​នៅ​ក្នុង​ Cydia​ ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​ប្រភព​ BigBoss ។
ដូចនេះ អ្នកទាំងអស់គ្នាអាច រីករាយជាមួយនឹង​ Theme​ ថ្មីៗ​ទាំង​ 5​ នេះ​ដោយ​សេរី​ ខេមបូ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​ពេញ​ចិត្ត។

ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top