Unknown Unknown Author
Title: [Cydia] ផ្លាស់ប្តូររបៀបដោះសោរ iPhone,​ iPad​ របស់​អ្នក​ជា​មួយ​ JellyLock7
Author: Unknown
Rating 5 of 5 Des:
               ស្តាយដោះសោររបស់ iPhone “Slide to Unlock”​ ត្រូវ​បាន​ប្រើប្រាស់​តាំង​ពី​ iOS 1​ ក្នុង​ឆ្នាំ​ 2007​ មក​ម្ល៉េះ​ ហើយ​មក​ដល់​...


               ស្តាយដោះសោររបស់ iPhone “Slide to Unlock”​ ត្រូវ​បាន​ប្រើប្រាស់​តាំង​ពី​ iOS 1​ ក្នុង​ឆ្នាំ​ 2007​ មក​ម្ល៉េះ​ ហើយ​មក​ដល់​ iOS​ 7​ នេះ ​Apple​ គ្រាន់​តែ​មាន​បន្ថែម​មុខ​ងារ​ពិសេស​បន្តិច​បន្តួច​ប៉ុណ្ណោះ។​ ជា​ទម្លាប់​របស់​ក្រុមហ៊ុន​ Apple​ ពោល​ខ្លួន​មិន​ចង់​អោយ​ iOS​ មាន​ភាព​រញ៉េ​រញ៉ៃ​សាំ​ញ៉ាំទេ​ ហើយ​វា​ជា​ហេតុ​ដែល​ ស្ទាយ​ Lockscreen ​គឺ​នៅ​ដដែល។

1

                      មិនថ្វីទេ ថ្ងៃនេះ ខ្ញុំ សូមលើកយក Tweak ពិសេសមួយ​ ដែល​វា​ធ្វើ​អោយ​ការ​ប្រើប្រាស់​ iOS​ របស់​យើង​ កាន់​តែ​មាន​ន័យ​ និង​ទាក់​ទាញ​ជាង​មុន។​ JellyLock7​ គឺ​ជា​ Tweak​ សម្រាប់​កែ​កុន​កន្លែង​ ចាក់​សោរ​ទូរស័ព្ទ​របស់​យើង​ ដែល​វា​បាន​បន្ថែម​នូវ​ Shortcut​ បួន​ប្រាំ​ស្រដៀង​ Android​ ដែរ។​ យើង​អាច​បន្ថែម​ icon​ បាន​ដល់​ទៅ​ 5​ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ ចំណែក​ឯ​ល្បឿន​ដំណើរ​ការ​វិញ​ ក៏​មាន​ភាព​រលូន​ផង​ដែរ។ ដើម្បីប្រើប្រាស់ Tweak មួយនេះ សូមចូលទៅកាន់កម្មវិធី​ Cydia​ ហើយ​ស្វែង​រក​ពាក្យ​ “ JellyLock7”​ រួច​ Install​ វា ​ ដែល​ពេល​នេះ​វា​ដាក់​អោយ​ដោន​ឡូដ​ដោយ​ឥត​គិត​ថ្លៃ​ឡើយ។​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​អ្វី​ផ្សេងៗ​ សូម​ចូល​ទៅ​កាន់​ Setting >​ JellyLock7​ និង​កែ​ប្រែ​អ្វី​ជា​ច្រើន​ទៅ​តាម​តម្រូវ​ការ។

2

                   ត្រង់កន្លែង Shortcuts គឺសម្រាប់បន្ថែម icon នៅផ្ទាំង​ Lockscreen​ ចំណែក​ឯ​កន្លែង​ Appearance​ សម្រាប់​ផ្លាស់​ប្តូរ​ទ្រង់​ទ្រាយ​បង្ហាញ​ ដូច​ជា​ទំហំ​ ទី​តាំង​ នៃ​កន្លែង​ដោះ​សោរ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីតម្លើង Tweak មួយនេះ​ រឺ​បាន​ផ្លាស់​ប្តូរ​អ្វី​មួយ​ហើយ​ សូម​កុំ​ភ្លេច​ Respring​ រឺ​ក៏​ បិទ​បើក​ទូរស័ព្ទ​ផង​ ដើម្បី​អោយ​វា​ដំណើរ​ការ​បាន។​ វា​អាច​ដំណើរា​ការ​បាន​ល្អ​ ទាំង​ iPhone​ និង​ iPad​ ដែល​ដំណើរ​ការ​ជា​មួយ​ iOS 7។

ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top