មូលហេតុដែលយើង ណែនាំវិធីដំណើរការកម្មវិធី iPhone នៅលើ
iPad មួយនេះ ក៏ដោយសារ នៅព្រឹកនេះ Facebook បានបញ្ចេញកម្មវិធី
Paper ដែលជាកម្មវិធីប្រើប្រាស់ Facebook ដ៏ទំនើបមួយ
ប៉ុន្តែគួរអោយសោកស្តាយ ដែលវាមិនអាចដំណើរការលើ iPad
បានល្អឡើយ ពោលវាមាន កម្រិតរូបភាពព្រើលមិនច្បាស់ឡើយ។
ជាដំបូង សូមអ្នកសាកល្បងដោនឡូដកម្មវិធីណាមួយ ដែលជារបស់ iPhone សិន ឧទាហរណ៍កម្មវិធី Paper ដែលជាកម្មវិធីថ្មីរបស់ Facebook ជាដើម។ ប្រសិនបើអ្នកមិនទាន់ដឹងពីវិធីដោនឡូដកម្មវិធីមួយនេះទេ សូមចុចទីនេះ ។ សូមបញ្ជាក់ផងដែរថា នៅពេលដែលបាន Search ឈ្មោះកម្មវិធី Paper នៅលើ App store សូមកុំភ្លេចផ្លាស់ប្តូរពីពាក្យ iPad Only មក iPhone Only វិញផង ដែលវាស្ថិតនៅផ្នែកខាងលើ។
តម្រូវការ
- iPad ដែលដំណើរការដោយ iOS 5 ឡើងទៅ (យើងសាកល្បងជាពិសេសជាមួយ iOS 7)
- iPad របស់អ្នក ត្រូវតែបាន Jailbreak រួចហើយ
របៀបតម្លើង
- សូមចូលទៅកាន់ Cydia > Source > ចុចពាក្យ Edit > Add និងបន្ថែមពាក្យ http://repo.biteyourapple.net ហើយចុច Add និងចាំមួយភ្លែត
- សូមចូលទៅកាន់ Cydia ដដែល ហើយស្វែងរក Tweak ដែលមានឈ្មោះ “ RetinaPad ដែលវានឹងបង្ហាញលទ្ធផលជាច្រើន ប៉ុន្តែសូមជ្រើសរើសយក Tweak ដែលមានអក្សរ “ From BiteYourApple “ នៅខាងក្រោម។
- សូមចុច Install រួចហើយ Restart Springboard រឺ ក៏បិទបើក iPad ជាការស្រេច
វិធីប្រើប្រាស់
- សូមបិទកម្មវិធិ ដែលកំពុងដំណើរការទាំងអស់សិន ដោយចុចប៊ូតុង Home ពីរដង រួចហើយហូសដៃបិទកម្មវិធីទាំងអស់
- សូមចូលទៅកាន់ Setting > RetinaPad > iPhone Applications ហើយជ្រើសរើសយកកម្មវិធី iPhone ណាមួយ ដែលអ្នកចង់អោយវាមានទំហំធំ និងច្បាស់ជាងមុន។ អ្នកមានជម្រើសច្រើន សម្រាប់ពង្រីកកម្មវិធីនីមួយៗ ប៉ុន្តែ Cambo Report សូមណែនាំអោយជ្រើសរើសយកពាក្យ iPad។ ប៉ុន្តែបើមានកម្មវិធីណាមួយ មានទំហំខុសពីយើងចង់បាន សូមសាកល្បងយកជម្រើសផ្សេង ដូចជា Sedan, Overflow..។
- ឥលូវនេះ អ្នកសាកល្បង បើកកម្មវិធីដែលអ្នកបានកែច្នៃនោះ ហើយអ្នកនឹងឃើញមានអ្វីផ្លាស់ប្តូរច្រើន ដូចជាកម្រិតភាពច្បាស់ ទំហំវា និងកម្មវិធីមានរបៀបរៀបរយជាងមុន។
សូមរីករាយក្នុងការប្រើប្រាស់ ជាពិសេសកម្មវិធី Paper តែម្តង ដែលទោះបីជា Facebook មិនបានបង្កើតអោយ iPad ប៉ុន្តែយើងនៅតែអាចប្រើបាន យ៉ាងរលូននិងស្រស់ស្អាត ។
ទំព័រដើម http://cambo-report.com
Post a Comment