Unknown Unknown Author
Title: [Cydia] Tweak iOS 7 តូចតាចទាំង 1០ ប៉ុន្តែល្បីល្បាញបំផុត
Author: Unknown
Rating 5 of 5 Des:
                  ការសាកល្បងប្រើប្រាស់ Tweak ផ្សេងៗនៅលើ iDevice​ របស់​គេ​ គឺ​បាន​ក្លាយ​ទៅ​ជា​ប្រពៃណី​ទៅ​ហើយ​ ព្រោះ​អី​វា​គឺ​ជា​រឿង​មួយ​ដ...


                  ការសាកល្បងប្រើប្រាស់ Tweak ផ្សេងៗនៅលើ iDevice​ របស់​គេ​ គឺ​បាន​ក្លាយ​ទៅ​ជា​ប្រពៃណី​ទៅ​ហើយ​ ព្រោះ​អី​វា​គឺ​ជា​រឿង​មួយ​ដ៏​សប្បាយ​ ហើយ​ធ្វើ​អោយ​ការ​ប្រើ​ប្រាស់​របស់​យើង​ កាន់​តែ​ប្រសើរ​ផង​ដែរ។​ ថ្ងៃ​នេះ​យើង​ សូម​ឆ្លៀត​ឱកាស​ណែ​នាំ​នូវ​ Tweak​ តូច​តាច​ចំនួន​ 1០​ ប៉ុន្តែ​មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ ហើយ​ក៏​ជួយ​សម្រួល​យើង​ក្នុង​ការ​ប្រើ​ប្រាស់​បាន​ច្រើន​ផង​ដែរ។

cover

1. BiteSMS
ងាយស្រួលក្នុងការ ផ្ញើរសារ រឺក៏ Call ទៅកាន់នរណាម្នាក់ ដោយ​ធ្វើ​ផ្ទាល់​នៅ​លើ​ Home​ Screen​ តែ​ម្តង។​ BiteSMS​ មាន​ការ​ពេញ​និយម​យូរ​មក​ហើយ​ ហើយ​មក​ដល់​ iOS​ 7​ នេះ​ វា​នៅ​តែ​អាច​ប្រើ​ប្រាស់​បាន​ ហើយ​ថែម​ទាំង​មាន​រូប​រាង​ស្រស់​ស្អាត​ថែម​ទៀត​ផង។

1

2. Bloard:
កែប្រែព៌ណ Keyboard របស់យើង អោយទៅជាព៌ណខ្មៅសុទ្ធ​ ងាយ​ស្រួល​ក្នុង​ការ​មើល​អក្សរ​ និង​មាន​សភាព​ស្រស់​ស្អាត។​ អាច​ដោនឡូដ​បាន​ដោយ​ឥត​គិត​ថ្លៃ​ពី​ Cydia។
3. CyDelete7
CyDelete7 អាចអោយយើងលុយចោល​ នូវ​ Tweak​ ដែល​ដោន​ឡូដ​ពី​ Cydia​ បាន​នៅ​លើ​ Home​ screen​ តែ​ម្តង​ ដោយ​គ្រាន់​តែ​ចុច​លើ​ icon​ វា​អោយ​ជាប់​ ហើយ​ចុច​លុប​ជា​ការ​ស្រេច។​ យើង​អាច​ដោនឡូដ​បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​ ពី​ Cydia។
4. Fav
វាអនុញ្ញាតិអោយយើង បើកកម្មវិធីណាមួយ​ ដោយ​គ្រាន់​តែ​អូស​ដៃ​ ពី​ស្តាំ​មក​ឆ្វេង​ នៅ​ Home​ Screen​ ទី​មួយ។​ Tweak​ មួយ​នេះ​ ងាយ​ស្រួល​សម្រាប់​អ្នក​ប្រសិន​បើ​អ្កក​ចង់​បើក​កម្មវីធី​អ្វី​មួយ​អោយ​បាន​ លឿន។​ វា​អាច​ដោនឡូដ​បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​ ពី​ Cydia។
5. F.lux
F.lux ប្រើសម្រាប់ផ្លាស់ប្តូរព៌ណអេក្រង់របស់យើង​ អោយ​មាន​ភាព​ងាយ​ស្រួល​មើល​និង​អាន​អក្សរ​នៅ​ពេល​យប់។​ វា​ក៏​មាន​អត្ថ​ប្រយោជន៍​ដល់​ថ្ម​ទូរស័ព្ទ​យើង​ អោយ​កាន់​បាន​យូរ​ផង​ដែរ។
6. Messages Customiser
ប្រើសម្រាប់កែប្រែព៌ណនៅកន្លែង Message របស់យើង​ អោយ​ស្អាត​ជាង​មុន​ ជំនួស​អោយ​ព៌ណ​ ខ្មៅ​ បៃតង​ ដែល​​ Apple​ បាន​បង្កើត​ឡើង។

2

7. Nitrous
វាគឺជា Tweak ដែលជួយបង្កើតកម្មវិធី Chromse​ Browser​ អោយ​ដើរ​លឿន​ជាង​មុន​ ហើយ​ខ្លាំង​ជាង​ Safari​ ទៅ​ទៀត។​ លោក​អ្នក​អាច​ដោនឡូដ​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​ ពី​ Cydia។
8. NoNewMark
លុបចោលនូវផ្ទាំងព៌ណខៀវ ដែលនៅជាប់កម្មវិធី​ រៀង​រាល់​ពេល​វា​មាន​ការ​អាប់ដេត​ រឺ​ទទួល​បាន​ Notification​ Center។
9. NoSlowAnimations
បង្កើនល្បឿន ឧបករណ៍របស់យើង អោយដើរលឿនជាងមុន និងស៊ីថ្មតិចជាងមុនផងដែរ។
10. SwipeSelection
ធ្វើអោយការសរសេរអក្សរបស់យើង មានល្បឿនលឿនជាងមុន​ ពោល​វា​អនុញ្ញាតិ​អោយ​យើង​ប្រើ​ Keyboard​ ដូច​ TouchPad​ នៅ​លើ​ Laptop​ ដែរ​ ដើម្បី​ផ្លាស់​ប្តូរ​ទីតាំង​សរសេរ។
ប្រសិនបើអ្នកឃើញ Tweak មួយចំនួនដាក់អោយដោនឡូដគិតថ្លៃ​ សូម​បន្ថែម​ Source​ មួយ​ចំនួន​ខាង​ក្រោម​នេះ​សិន​ ដោយ​ចូល​ទៅ​កាន់​ Cydia​ >​ Manage​ >​ Source​ >​ Edit​ >​ Add
  • 1. http://apt.178.com
  • 2. http://repo.biteyourapple.net
  • 3. http://repo.insanelyi.com
សូមអរគុណ និងរីករាយនៅក្នុងការសាកល្បង​ ហើយ​សង្ឃឹម​ថា​ Tweak​ តូច​តាច​ទាំង​នេះ​ និង​មាន​អត្ថប្រយោជន៍​ដល់​អ្នក​ច្រើន។

ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top