ប៉ុន្មានម៉ោងមុននេះ ក្រុម Evad3rs បានបញ្ចេញកម្មវិធី Jailbreak iOS
7.0.5 ជាផ្លូវការហើយ ចំណែកឯក្រុមអ្នកបង្កើតពុម្ពខ្មែរ
4Khmeriphone វិញ ក៏បានត្រៀមខ្លួនរួចហើយដែរ
ក្នុងការបើកអោយប្រើប្រាស់ពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរ។
ក្នុងកំណែទម្រង់ថ្មីនេះ 4Khmeriphone
និងកែប្រែកំហុសឆ្គងមួយចំនួននៅលើ iOS 7.0.4
ហើយវាក៏អាចប្រើប្រាស់បានជាមួយ iOS 7.0.5 យ៉ាងរលូនផងដែរ។
សម្រាប់អ្នកដែលកំពុងប្រើប្រាស់ អក្សរខ្មែរនេះស្រាប់ ហើយចង់ទទួលបានការអាប់ដេតថ្មី សូមចូលទៅកាន់ Cydia > Changes > ហើយចុចប៊ូតុង Refresh នៅខាងលើ បន្ទាប់មកទៀតចុច Upgrade > Confirm ចាំមួយភ្លែតជាការស្រេច។
សម្រាប់អ្នកដែលទើបតែតម្លើងទៅកាន់ iOS 7.0 – iOS 7.0.5 ហើយមិនទាន់មាន ពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរទេ សូមចុចទីនេះ ដើម្បីដឹងពីវិធីតម្លើង។ ប្រសិនបើអ្នកមានបញ្ហាមួយចំនួន ដូចជាទូរស័ព្ទរបស់អ្នក មានបញ្ហា មិនអាចបង្ហាញអក្សរបានត្រឹមត្រូវ សូមមេត្តាចូលទៅកាន់ Cydia > manage > Packages រឺក៏ Installed > iOS 7 khmer font រួចហើយចុច Reinstall។ មួយវិញទៀត ប្រសិនបើ Keyboard របស់អ្នកមិនបានបង្ហាញភាសាខ្មែរត្រឹមត្រូវ សូមចូលទៅកាន់ Cydia > Manage > Packages ហើយលុបវាចោល បិទបើកទូរស័ព្ទ និងតម្លើងម្តងទៀត។
ទំព័រដើម http://cambo-report.com
Post a Comment