នរណាៗ ក៏មានរូបភាពសំងាត់ផ្ទាល់ខ្លួន ហើយមិនចង់អោយនរណាម្នាក់បានឃើញដែរ
ហើយពួកគេមានវិធីលាក់ទុកវារៀងៗខ្លួន
ដែលអ្នកខ្លះបានប្រើកម្មវិធី ដែលអាចដោនឡូដមានស្រាប់ពី App
Store ឯអ្នកខ្លះទៀត មានវិធីដែលរកឃើញដោយខ្លួនឯង។
តាមពិតទៅបើអ្នក ប្រើប្រាស់កម្មវិធី សម្រាប់ លាក់រូបភាពណាមួយ
នោះមិត្តភក្កិរបស់អ្នក រឺក៏នរណាម្នាក់ នឹងដឹងថា
អ្នកមានអ្វីសំងាត់លាក់គេហើយ
ជាហេតុធ្វើអោយមានរឿងវែងឆ្ងាយតទៅមុខទៀត។ ចុះតើមានវិធីអ្វីផ្សេងទៀតដែរទេ ក្នុងការលាក់រូបភាពរបស់យើង ដោយគ្មាននរណាម្នាក់ ចាប់អារម្មណ៍ និងអាចតាមទាន់យើង?
ថ្ងៃនេះយើង សូមណែនាំនូវ Tweak មួយដែលមានឈ្មោះថា LockSafe
ដែលអនុញ្ញាតិ្តអោយយើងលាក់ទុករូបភាពយើងយ៉ាងអាថកំបាំងបំផុត
ប៉ុន្តែយើងអាចបើកមើលវាបាន ក្នុងរយៈពេលតែ 2វិនាទីតែប៉ុណ្ណោះ។
តម្រូវការ
- iPhone, iPad, និង iPod Touch 5th ដែលដំណើរការដោយ iOS 7
- ឧបករណ៍របស់អ្នក ត្រូវតែបាន Jailbreak រួចហើយ
របៀបតម្លើង
- ជាដំបូង អ្នកត្រូវបន្ថែម Source ថ្មីមួយសិន ដោយចូលទៅកាន់ Cydia > Manage > Source > Edit > និងវាយពាក្យ http://repo.biteyourapple.net និង Add ។
- ចូលទៅកាន់កម្មវិធី Cydia ដដែល ហើយស្វែងរក Tweak ឈ្មោះ LockSafe និងតម្លើងជាការស្រេច។
វិធីប្រើប្រាស់
- បន្ទាប់ពីតម្លើងរួចហើយ សូមចូលទៅកាន់ Setting > LockSafe និង បើក Enable វា។ ទន្ទឹមនឹងនេះដែរ សូមអ្នកវាយបញ្ចូល Password ទៅក្នុងក្រឡោនខាងក្រោមផង ដែលវាជាលេខសំងាត់ក្នុងការមើលរូបភាព។
- ដើម្បីចូលទៅលាក់រូបភាព និងរូបភាពដែលបានលាក់ សូមចូលទៅកាន់ផ្ទៃ Lockscreen សិន រួចយកដៃ អូសពីលើចុះក្រោម នៃផ្ទៃខាងណាមួយក៏បាន នោះវានឹងទាមទារ អោយបញ្ចូល Passoword។ សូមបញ្ចូល Password និងចុចពាក្យ Done។
- បន្ទាប់មកទៀតនេះ អ្នកនឹងចូលទៅកាន់កម្មវិធិ លាក់ទុករូបភាពហើយ ដែលយើងអាចធ្វើការបន្ថែម បន្ថយរូបភាពបានដោយសេរី។
សូមរីករាយក្នុងការសាកល្បង ហើយសង្ឃឹមថា Tweak មួយនេះ
នឹងមានអត្ថប្រយោជន៍ច្រើនដល់អ្នក
ក្នុងការលក់ទុករូបភាពពិសេសៗមួយចំនួន ហើយ
មិនចង់អោយមានអ្នកលូកលាន់ ។
ទំព័រដើម http://cambo-report.com
Post a Comment