Unknown Unknown Author
Title: [Cydia] Tweak ពិសេសចំនួន 3​ សំរាប់​ iOS 7
Author: Unknown
Rating 5 of 5 Des:
              ចាប់តាំងពី iOS 7 បានធ្វើការ Jailbreak រួចមក​ ក្រុម​អ្នក​អភិវឌ្ឍ​បាន​ខិត​ខំ​ប្រឹង​យ៉ាង​សកម្ម​ ក្នុង​ការ​បង្កើត​ Tweak​ ថ្ម...


              ចាប់តាំងពី iOS 7 បានធ្វើការ Jailbreak រួចមក​ ក្រុម​អ្នក​អភិវឌ្ឍ​បាន​ខិត​ខំ​ប្រឹង​យ៉ាង​សកម្ម​ ក្នុង​ការ​បង្កើត​ Tweak​ ថ្មីៗ​ហើយ​ប្លែក​ ក៏​ដូច​ជា​ Update​ Tweak​ ជំនាន់​មុន​អោយ​ត្រូវ​នឹង​ iOS​ 7 ​នេះ ​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់។​ អ្វី​ដែល​ស្មុគ​ស្មាញ​បំផុត​នោះ​គឺ​ Tweak​ ដែល​មាន​នៅ​ក្នុង​ Cydia ​គឺ​មាន​ចំនួន​ច្រើន​ពេក​ ដែល​ពិបាក​ក្នុង​ការ​យល់​ពី​អត្ថ​ប្រយោជន៍​របស់​ពួក​វា​ ប្រសិន​បើ​យើង​មិន​ស្គាល់​ Tweak​ ទាំង​នោះ។​ ដោយ​ឡែក​ នៅ​ខណៈ​នេះ​ ខេម​បូ​សូម​ លើក​យក​ Tweak​ ចំនួន​ 3​ មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា៖
HomeLock

1

                 មើលទៅ Tweak នេះមិនសូវជាអស្ចារ្យប៉ុន្មានទេ ប៉ុន្ដែវាផ្ដល់ភាពងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ ក្នុង​ការ​ធ្វើ​អោយ​ iPhone​ របស់​យើង​ត្រលប់​ទៅ​ទំព័រ​ Homescreen​ ដើម​ ឬ​ ទំព័រ​ផ្សេង​ទៀត​តាម​ ដែល​យើង​កំនត់​ នៅ​ពេល​ដែល​យើង​ ចាក់​សោរ​ទូរស័ព្ទ​របស់​យើង​ ទោះ​បី​ជា​យើង​កំពុង​បើក​ កម្មវិធី​ ឬ​ហ្គេម​អ្វី​ក៏​ដោយ។​ ដូច​នេះ​នៅ​ពេល​ដែល​យើង​កំពុង​បើក​កម្មវិធី​ ឬ​លេង​ហ្គេម​ណា​មួយ​ ហើយ​ចង់​បិទ​វា​ភ្លាម​ៗ​នោះ​ អ្នក​គ្រាន់​តែ​ចុច​ប៊ូតុង​ Lockscreen​ របស់​អ្នក​ជា​ការ​ស្រេច។ ​HomeLock​ ដាក់​អោយ​ដោន​ឡូត​ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង​ Cydia។
Alkaline
 
2

                     នេះជា Tweak សាមញ្ញមួយសំរាប់អ្នកដែលធុញទ្រាន់នឹងរបាថាមលថ្ម​ដើម​របស់​ iPhone​ ទៅ​ជា​របា​ផ្សេង​ទៀត​ ដែល​មាន​លក្ខណៈ​ប្លែក​និង​ឡូយ​ជាង​មុន។​ អ្នក​អាច​ទាញ​យក​ Alkaline​ ពី​ក្នុង​ Cydia​ ដោយ​ឥត​គិត​ថ្លៃ។
CCRespring
 
3

                  នៅលើមុខងារ Control Center របស់ iOS 7 បានភ្ជាប់​មក​តែ​មុខ​ងារ​ខ្លះៗ​តែ​ប៉ុណ្ណោះ​ ដែល​នៅ​ខ្វះ​មុខងារ​ជា​ច្រើន​ទៀត​ដែល​អ្នក​ប្រើប្រាស់​ទូទៅ​ត្រូវ​ប្រើ​ ប្រចាំ​ថ្ងៃ​ ដូច​ជា​ បិទ​ទូរស័ព្ទ​ បិទ​បើក​ទូរស័ព្ទ​ និង​ Respring​ ជា​ដើម។​ ដោយ​ឡែក​ CCRespring​ ជា​ Tweak​ មួយ​ដែល​អាច​ បន្ថែម​មុខងារ​ Respring​ ទៅ​លើ​ Control​ Center​ របស់​ iOS​ 7​ បាន​ ដូច​នេះ​យើង​អាច​ធ្វើ​ការ​ បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត​ ដោយ​គ្រាន់​តែ​បើក​មុខងារ​ Control​ Center។​ អ្នក​អាច​ស្វែង​រក​ CCRespring​ នៅ​ក្នុង​ Cydia ​និង​ទាញ​យក​មក​តម្លើង​ដោយ​ឥត​គិត​ថ្លៃ។ ដូចនេះ អ្នកទាំងអស់គ្នាអាចសាកល្បងជាមួយនឹង Tweak​ ទាំង​បី​នេះ​ដោយ​រីករាយ​ សង្ឃឹម​ថា​អ្នក​នឹង​ពេញ​ចិត្ត​ ហើយយើង​នឹង​ពាំ​នាំ​នូវ​ Tweak​ ថ្មីៗ​និង​ប្លែក​បន្ថែម​ទៀត​នៅ​អត្ថបទ​ក្រោយៗ។

ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top