Tap 2 break គឺជា Tweak លេងសើចដ៏អស្ចារ្យមួយ
សម្រាប់បោកប្រាស់មិត្តភក្កិ និងប្អូនៗរបស់អ្នក
ថាទូរស័ព្ទអ្នកបានបែក និងប្រេះអេក្រង់។ Tweak
មួយនេះនិយមប្រើប្រាស់ តាំងពីយូរយារណាស់មកហើយ ហើយឥលូវនេះ
វាក៏អាចដំណើរការបានយ៉ាងរលូនផងដែរ ជាមួយ iOS 7។
ដើម្បីតម្លើង Tweak មួយនេះបាន សូមចូលទៅកាន់ Cydia ហើយស្វែងរកពាក្យឈ្មោះ Tap 2 break ហើយតម្លើង។ បន្ទាប់ពីតម្លើងរួចហើយ សូមចូលទៅកាន់កម្មវិធី Tap 2 Break ដែលមានស្រាប់លើ Home Screen។ ដើម្បីកែកុន អ្វីផ្សេងៗសូមក្រឡុកទូរស័ព្ទរបស់អ្នក នោះវានឹងចូលទៅកាន់ Menu សម្រាប់កែកុន ដែលមានដូចជា Wallpaper, ប្រភេទ បែកជាដើម។
យ៉ាងណាមិញវាអាចប្រើប្រាស់ បានតែជាមួយ iPhone តែប៉ុណ្ណោះ ហើយសម្រាប់
iPad វិញ អាចប្រើប្រាស់បាន
គ្រាន់តែមិនមានទំហំអេក្រង់ប៉ុនអេក្រង់តែប៉ុណ្ណោះ។
ទំព័រដើម http://cambo-report.com
Post a Comment