Unknown Unknown Author
Title: [Cydia] ផ្លាស់ប្តូរព៌ណ iDevice របស់​អ្នក​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ជាមួយ​ UIColors
Author: Unknown
Rating 5 of 5 Des:
         តើអ្នកធ្លាប់មានភាពធុញទ្រាន់នឹងផ្ទៃសក្បុស របស់​ iOS​ 7​ ដែល​ធ្វើ​អោយ​ចាំង​ភ្នែក​របស់​អ្នក​ និង​បង្ហិន​ថ្ម​ដែរ​រឺ​ទេ?   ...


         តើអ្នកធ្លាប់មានភាពធុញទ្រាន់នឹងផ្ទៃសក្បុស របស់​ iOS​ 7​ ដែល​ធ្វើ​អោយ​ចាំង​ភ្នែក​របស់​អ្នក​ និង​បង្ហិន​ថ្ម​ដែរ​រឺ​ទេ?

cover

                     លើកនេះយើង សូមណែនាំនូវ Tweak​ ពិសេស​មួយ​ដែល​វា​អនុញ្ញាតិ​អោយ​យើង​ផ្លាស់​ប្តូរ​ព៌ណ​នៅ​លើ​ iDevice​ របស់​យើង​ ទៅ​ជា​ព៌ណ​ផ្សេងៗ​បាន​យ៉ាង​ឡូយ​បំផុត។​ UIcolors​ អាច​ផ្លាស់​ប្តូរ​បាន​ព៌ណ​បាន​ជា​ច្រើន​ ដូច​ជា​ Table​ Views,​ ក្តារ​ចុច,​ Control​ Center,​ Notification​ Center,​ Navigation​ Bars,​ Grid​ Views,​ Tab​ Bars,​ កម្មវិធី​តន្ត្រី,​ អ៊ីម៉ែល,​ កម្មវិធី​ខល,​ Message​ និង​កម្មវិធី​ជា​ច្រើន​ទៀត។
Tweak មួយនេះអាចប្រើប្រាស់បានទាំងលើ iPad​ និង​ iPhone​ ដែល​ដំណើរ​ការ​ដោយ​ iOS​ 7​ រី​វិធី​ប្រើ​ប្រាស់​វិញ​ក៏​មាន​ភាព​ងាយ​ស្រួល​ផង​ដែរ។​ យើង​អាច​ដោនឡូដ​ Tweak​ មួយ​នេះ​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​ ប្រសិន​បើ​អ្នក​បាន​បន្ថែម​ Source​ ពិសេសៗ​ដែល​យើង​បាន​ប្រាប់​ ហើយ​សូម​ចូល​ទៅ​កាន់​កម្មវិធី​ Cydia​ ដដែល​ និង​ស្វែង​រក​មើល​ពាក្យ​ UIcolors​ រួច​ហើយ​តម្លើង​ជា​ការ​ស្រេច។​ ប្រសិន​បើ​អ្នក​មិន​ឃើញ​​ Tweak​ មួយ​នេះ​ដាក់​អោយ​ដោនឡូដ​ឥត​គិត​ថ្លៃ​ទេ​ សូម​បន្ថែម​ Source​ (http://cydia.myrepospace.com/cydown)។

1

                     ដើម្បីផ្លាស់ប្តូរព៌ណផ្សេងៗទៅតាមចំណង់ចំណូលចិត្តរបស់យើង ​ សូម​ចូល​ទៅ​កាន់​ Setting​ >​ UIcolors​ >​ Set​ Primary​ Color,​ Secondary​ Color​ និង​ Text​ Font។​ Primary​ Color​ គឺ​ជា​ព៌ណ​ចំបង​ ចំណែក​ឯ​ Secondary​ Color​ ប្រើ​ប្រាស់​សម្រាប់​ព៌ណ​ទី​ពីរ​ រឺ​ឯ​ Text​ Color​ គឺ​ជា​ព៌ណ​របស់​តួរ​អក្សរ។​ អ្នក​ទាំង​អស់​គ្នា​មិន​គួរ​ប្រើ​ប្រាស់​ព៌ណ​ទាំង​បី​នេះ​ស្រដៀង​គ្នា​ឡើយ​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​មិន​មើល​ឃើញ​អ្វី​ឡើយ។​ បន្ទាប់​ពី​បាន​ផ្លាស់​ប្តូរ​ព៌ណ​ហើយ​ សូម​ថយ​ក្រោយ​ ហើយ​អូស​ចុះ​ក្រោម​ និង​ចុច​លើ​ពាក្យ​ “​ Respring​ &​ Apply​ Changes”​ ដើម្បី​ដំណើរ​ការ​ព៌ណ​ទាំង​នោះ។ សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងអាចជ្រើសរើស ព៌ណមួយដែលអ្នកពេញចិត្ត​ ហើយ​សូម​មេត្តា​កុំ​ប្រើ​ប្រាស់​ព៌ណ​ឆើត​ឆាយ​ពេក​ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ភ្នែក​ និង​ប្រើ​ប្រាស់​ថាមពល​ច្រើន។​ លក្ខណៈ​ពិសេស​របស់​ UIcolor​ នោះ​គឺ​អ្នក​អាច​ប្រើ​វា​ជំនួស​អោយ​ Tweak​ ដែល​យើង បាន​ប្រាប់​មុនៗ​ដូច​ជា​ Fancy,​ Blueboard,​ Eclipse​ ជា​ដើម។

ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top