យើងអាចនិយាយបានថា ការបញ្ចូលចម្រៀងទៅកាន់កម្មវិធី Music នៅលើ
iDevice គឺជារឿងមួយដ៏លំបាកលំបិនបំផុត
ព្រោះអីអ្នកត្រូវការកម្មវិធី iTunes រឺក៏ iTools ដើម្បីបញ្ចូល
ខុសពីទូរស័ព្ទដទៃទៀត
ដែលលោកអ្នកអាចដោនឡូដដោយផ្ទាល់ពីអ៊ីនធឺណែត
ហើយវានឹងលោតចូលកម្មវិធី Music ដោយស្វ័យប្រវត្តិ។
យ៉ាងណាមិញ ពពួក iDevice ក៏ធ្វើបែបនេះបានដូចគ្នាដែរ ប៉ុន្តែជាដំបូងឧបករណ៍របស់អ្នកត្រូវតែ Jailbreak សិន ហើយចំណែកឯវិធីរាងសាំញ៉ាំបន្តិច ប៉ុន្តែយើងនឹងណែនាំអោយបានក្បោះក្បាយបំផុត។
តម្រូវការ
- iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 5 ឡើងទៅ
- លោកអ្នកគួរតែមានកម្មវិធី សម្រាប់ដោនឡូដចម្រៀង ដែលអាចទាញចេញពី App store ស្រាប់ដែលមានដូចជា MP3 downloader, Free Music Downloader… ប្រើមួយណាក៏បាន។
ដំណើរការ
- សូមដោនឡូដ Tweak មួយដែលមានឈ្មោះថា “ Bridge” ពី Cydia ដែលវាកំពុងដាក់អោយយើងដោនឡូដឥតគិតថ្លៃឡើយ ប្រសិនបើយើងបានបន្ថែម Source ចាំបាច់មួយចំនួន ដូចជា repo.biteyourapple.net, និង cydia.myrepospace.com/cydown/ ជាដើម។
- សូមបើកកម្មវិធីដោនឡូដចម្រៀងណាមួយដែលអ្នកមាន ប៉ុន្តែ Cambo Report សូមលើកយកកម្មវិធី Total Download ដែលយើងមានស្រាប់ ហើយសាកដោនឡូដ ចម្រៀងណាមួយតាមកម្មវិធីនោះ។ វិធីប្រើប្រាស់កម្មវិធីទាំងនោះគឺងាយស្រួលទេ ដោយគ្រាន់តែចូលទៅកាន់វេបសាយណាមួយដែលអាចដោនឡូដចម្រៀង ដូចជា www.mp3skull.com ជាដើម។
- បន្ទាប់ពីដោនឡូដចម្រៀងតាមកម្មវិធីនោះរួចហើយ សូមបើកកម្មវិធី Bridge ដែលបានបានតម្លើងតាំងពីជំហ៊ានដំបូង រួចចុចលើពាក្យ Files > Application > ឈ្មោះកម្មវិធី ដែលអ្នកបានប្រើដោនឡូដចម្រៀងខាងលើ > Documents រឺក៏ Library > ហើយវាអាចនៅកន្លែងផ្សេងៗ អាស្រ័យទៅតាមកម្មវិធី។ លោកអ្នកត្រូវស្វែងរកវាខ្លួនឯង ទាល់តែឃើញឯកសារចម្រៀង។
- បន្ទាប់ពីចូលទៅដល់កន្លែងខាងលើហើយ អ្នកនឹងឃើញ បទចម្រៀងដែលអ្នកបានដោនឡូដទុក ហើយសូមចុចលើវា នោះអ្នកអាចកែប្រែព៌តមាន ដូចជាដាក់រូបភាព, Artist Name, Album ជាដើម រូចចុចលើពាក្យ Import ជាការស្រេច។
ទំព័រដើម http://cambo-report.com
Post a Comment