Unknown Unknown Author
Title: [Cydia] Theme ពិសេសពីរសម្រាប់ iPhone​ ដែល​លោក​អ្នក​គួរ​តែ​សាក​ល្បង
Author: Unknown
Rating 5 of 5 Des:
               ការផ្លាស់ប្តូរ Theme នៅលើ iPhone របស់យើងគឺជារឿងមួយដ៏ល្អ​ ហើយ​លោក​អ្នក​គួរ​តែ​ឧស្សាហ៍​ផ្លាស់​ប្តូរ​វា​ជា​អោយ​បាន​ញឹក​ញ៉ាប់...


               ការផ្លាស់ប្តូរ Theme នៅលើ iPhone របស់យើងគឺជារឿងមួយដ៏ល្អ​ ហើយ​លោក​អ្នក​គួរ​តែ​ឧស្សាហ៍​ផ្លាស់​ប្តូរ​វា​ជា​អោយ​បាន​ញឹក​ញ៉ាប់​ដើម្បី​ ទទួល​បាន​អារម្មណ៍​ស្រស់​ថ្លា​ និង​មាន​អារម្មណ៍​ពិសេស​ថ្មី​រហូត។​ ដោយ​ឡែក​ បើ​យើង​គ្រាន់​តែ​ប្រើប្រាស់​ Theme​ ដែល​មាន​ព៌ណ​ចម្រុះ​ប្រហែល​ជា​រឿង​មួយ​ដ៏​ធុញ​ទ្រាន់​ពេក​ហើយ​ ដូច្នេះ​ឥលូវ​នេះ​យើង​សាក​ល្បង​ប្រើប្រាស់​ Theme​ ដែល​មាន​ព៌ណ​សុទ្ធ​តែ​ម្តង។
ខាងក្រោមនេះ គឺជា Theme iPhone ដ៏ស្រស់ស្អាតចំនួនពីរ​ ដែល​លោក​អ្នក​គួរ​តែ​សាក​ល្បង​ ព្រោះអី​វា​មាន​សភាព​ស្រស់​ស្អាត​ណាស់​ ចំណែក​ឯ​ icon​ វិញ​ក៏​សុទ្ធ​សឹង​តែ​បាន​រចនា​ឡើង​អោយ​ថ្មី​ជាង​មុន​ផង​ដែរ។
PinkyLove

1

                 PinkyLove គឺជា Theme ដែលប្រើប្រាស់ព៌ណផ្កាឈូកសុទ្ធសាធ រួមជាមួយនឹង icon​ ព៌ណ​ផ្កា​ឈូក​ដល់​ទៅ​ 110​ ឯណោះ​ ដូច្នេះ​អ្នក​នឹង​រីករាយ​ក្នុង​ការ​ប្រើប្រាស់​វា​ជាក់​ជា​មិន​ខាន។​ icon​ របស់​វា​មាន​រាង​តូច​ជាង​មុន​បន្តិច​ ដូច្នេះ​បន្ទាប់​ពី​ប្រើ​ Theme​ នេះ​ហើយ​ អ្នក​ប្រាកដ​ជា​មិន​ឆាប់​នឿយ​ណាយ​ឡើយ។​ ដើម្បី​បាន​ Theme​ នេះ​ដោយ​ឥត​គិត​ថ្លៃ​ សូម​ចូល​ទៅ​កាន់​ Cydia >​ manage >​ Source​ >​ Edit>​ Add​ វាយ​ពាក្យ​(http://cydia.myrepospace.com/cambodia/) ដើម្បី​បន្ថែម​ Source។​ បន្ទាប់​ពី​បន្ថែម​ Source​ ហើយ​ សូម​ចូល​ទៅ​កាន់​ Cydia ​និង​ស្វែង​រក​ពាក្យ​ ” PinkLove”​ រួច​តម្លើង​ជា​ការ​ស្រេច។

បញ្ជាក់ៈ ប្រសិនបើអ្នកបានបន្ថែម Source Biteyourapple រឺ Source​ ខាង​លើ​រួច​ទៅ​ហើយ​ លោក​អ្នក​គ្រាន់​តែ​ Refresh​ Packages​ វា​បាន​ហើយ​ ដោយ​ចូល​ទៅ​កាន់​ Cydia >​ Change >​ Refresh ។

Cyan7
2

                Theme Cyan7 មួយនេះ ប្រើប្រាស់ពណ៌កាប់ស្តាំង ដែលជាព៌ណមួយដ៏ពេញនិយម​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​ សម្រាប់​បុរស​ និង​នារី។​ ព៌ណ​មួយ​នេះ​មិន​មែន​ជា​ព៌ណ​ឆើត​ឆាយ​នោះ​ទេ​ ប៉ុន្តែ​វា​គឺ​ជា​ព៍ណ​មាន​អំណាច​មួយ ​ដែល​លោក​អ្នក​គួរ​តែ​សាក​ល្បង។​ លោក​អ្នក​អាច​ដោន​ឡូដ​ Theme​ មួយ​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​ បើ​សិន​បើ​អ្នក​បាន​បន្ថែម​ Source​ ថ្មី​ដូច​ដែល​យើង​បាន​ជម្រាប​ជូន​ខាង​លើ។
សម្រាប់អ្នកដែលមិនទាន់ចេះផ្លាស់ប្តូរ Theme សូមអ្នកចូលទៅកាន់កម្មវិធី​ WinterBoard​ ដែល​វា​នឹង​មាន​ស្រាប់​នៅ​លើ ​Homescreen​ ហើយ​ជ្រើស​រើស​ពាក្យ​ Select​ Theme​ >​ យក​ Theme​ ដែល​យើង​បាន​ ដោន​ឡូដ​ រួច​បិទ​កម្មវិធី​ Winterboard​ នោះ​ជា​ការ​ស្រេច។

ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top