បន្ទាប់ពីបានតម្លើង Tweak ពិសេសៗមួយចំនួនរូចហើយ
តើអ្នកទាំងអស់គ្នាឧស្សាហ៍ឆែកមើលថា
តើវាមានអាប់ដេតថ្មីៗដែររឺទេ? ការអាប់ដេត Tweak
របស់អ្នកទៅកាន់ជំនាន់ចុងក្រោយបង្អស់ គឺជារឿងមួយដ៏ល្អ
ព្រោះវាអាចធ្វើអោយទូរស័ព្ទយើងដើរលឿន
ហើយក៏បង្ការកុំអោយមានបញ្ហាផ្សេងៗផងដែរ។ ក្រឡេកទៅមើល Tweak
ដែលមានឈ្មោះថា BiteSMS, Springtomize 3, Cylinder
ឥលូវនេះវាបានទទួលការអាប់ដេតថ្មីហើយ
ហើយសុទ្ធសឹងតែមានការផ្លាស់ប្តូរច្រើន។
Cylinder
កាលពីអាទិត្យមុនយើង ធ្លាប់បានចុះអត្ថបទផ្សាយទាក់ទងនឹង Tweak Cyclinder ម្តងរួចទៅហើយ ដែល Tweak នេះមានគុណសម្បត្តិខ្ពស់ប្រហាក់ប្រហែលនឹង Barrel ដែរ គ្រាន់តែវាខ្វះម៉ូតតែប៉ុណ្ណោះ។ នៅក្នុងកំណែអាប់ដេតថ្មីនេះ អ្នកបង្កើតវាបានបន្ថែម ម៉ូតជាច្រើនទៀត ហើយលោកអ្នកអាចប្រើប្រាស់ម៉ូតទាំងនោះជាលក្ខណៈ Mix ចូលគ្នាតែម្តង។ ប្រសិនបើអ្នកធ្លាប់ Install វាហើយ សូមមេត្តាចូលទៅលុបសិន រួចហើយចាំតម្លើងវាម្តងទៀត។ ដើម្បីតម្លើងវាបានដោយឥតគិតថ្លៃ សូមបន្ថែម Source ថ្មីមួយ ដោយចូលទៅកាន់ Manage > Source > Edit > Add (http://cydia.myrepospace.com/cydown) តែបើអ្នកធ្លាប់បន្ថែមវាហើយ សូមចូល Change > Refresh ហើយចាំមួយភ្លែត។ បន្ទាប់ពីបានឃើញវាហើយ សូមធ្វើការ Install វាសាជាថ្មី។
BiteSMS
BiteSMS គឺកម្មវិធីផ្ញើរ-សរសេរសារ ដ៏ពេញនិយមមួយចាប់តាំងពី iOS 5 មកម្ល៉េះ ព្រោះអីមុខងារនឹងរបៀបប្រើប្រាស់ គឺមានភាពងាយស្រួលណាស់ ហើយក៏មានភាពរលូនផងដែរ។ បន្ទាប់ពីវាបានដាក់អោយប្រើប្រាស់ជាលក្ខណៈសាកល្បងនៅលើ iOS 7 បានប៉ុន្មានខែមក ឥលូវនេះវាបានអាប់ដេតទៅជាជំនាន់ 8.0 ពេញលេញមួយហើយ ដែលមានភ្ជាប់មកជាមួយអ្វីថ្មីៗជាច្រើន។ ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ថ្មី ក្នុងការប្រើប្រាស់កម្មវិធីផ្ញើរសារ ដែលល្អនិងរលូននោះ សូមអ្នកសាកល្បងប្រើប្រាស់ BiteSMS មួយនេះទៅ។ អ្នកអាចដោនឡូដវាដោយឥតគិតថ្លៃឡើយពី Cydia ដោយមិនបាច់បន្ថែម Source អ្វីទាំងអស់។
Springtomize 3
SpringTomize 3 គឺជាស្តេច Tweak ដែលអ្នកទាំងអស់គ្នាគួរតែមានព្រោះអីអ្នកអាចកែច្នៃអ្វីៗផ្សេងៗជាច្រើន ដោយគ្រាន់តែប្រើ Tweak នេះមួយមុខ។ ឥលូវនេះវាមានកំណែប្រែថ្មីហើយ ដែលបានបន្ថែម ស្ទីលថ្មីដែលយើងអូស កម្មវិធីចុះឡើង ដែលមុខងារនេះស្រដៀងនឹង Barrel និង Cylinder ដែរ។ ទន្ទឹមនឹងនេះដែរ វាក៏មានបន្ថែមនូវស្ទីលពេល Lock Screen ផងដែរ ដែលសុទ្ធសឹងតែពិសេសបំផុត។ ប្រសិនបើអ្នកធ្លាប់តម្លើង Tweak នេះកាលពីមុន សូមលុបវាចោលសិន រួចបន្ថែម Source (http://cydia.myrepospace.com/cydown/) និងដោនឡូដ Springtomize 3 ចេញពី Source នេះ។ ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ទីលផ្សេងៗ សូមចូលទៅកាន់កម្មវិធី Springtomize ដែលមានស្រាប់នៅលើ Home Screen ហើយជ្រើសរើសយក Animation និងរើសយក Animation ណាមួយដែលអ្នកពេញចិត្ត។ បន្ទាប់ពីជ្រើសរើសរូចហើយ សូមត្រឡប់ថយក្រោយវិញ ហើយចុច Respring ជាការស្រេច។
ទំព័រដើម http://cambo-report.com
Post a Comment