Unknown Unknown Author
Title: [Cydia] JellyLockClock7 ផ្លាស់ប្តូរស្ទីលនាឡិកាពី iOS ទៅជា Android
Author: Unknown
Rating 5 of 5 Des:
                អ្នកប្រើប្រាស់ iDevice មួយចំនួនប្រាកដជាធ្លាប់មានភាព​ធុញ​ទ្រាន់​នឹង​ស្ទីល​នាឡិការ​របស់​វា​ជាក់​ ជា​មិន​ខាន​ ព្រោះ​អី​មាន...


                អ្នកប្រើប្រាស់ iDevice មួយចំនួនប្រាកដជាធ្លាប់មានភាព​ធុញ​ទ្រាន់​នឹង​ស្ទីល​នាឡិការ​របស់​វា​ជាក់​ ជា​មិន​ខាន​ ព្រោះ​អី​មាន​រូប​រាង​ ដដែលៗ​ ហើយ​យើង​ក៏ំ​មិន​ងាយ​ក្នុង​ការ​ផ្លាស់​ប្តូរ​វា​បាន​ដែរ​ ខុស​ពី​ពពួក​ទូរស័ព្ទ​ Android។​ យ៉ាង​ណា​មិញ​បន្ទាប់​ពី​អ្នក​បាន​ Jailbreak​ iDevice​ របស់​អ្នក​ហើយ​ អ្នក​ក៏​អាច​ផ្លាស់​ប្តូរ​ស្ទីល​របស់​វា​បាន​ដែរ​ ហើយ​ក៏​មាន​ភាព​ងាយ​ស្រួល​ទៀត​ផង។

cover

                   JellyLockClock7 គឺជា Tweak ដ៏ពិសេសមួយ​ ដែល​វា​អាច​អោយ​យើង​ផ្លាស់​ប្តូរ​ស្ទីល​នាឡិការ​របស់​យើង​អោយ​ស្រដៀង​នឹង​ ពពួក​ Android​ បាន​យ៉ាង​ងាយ​ស្រួល​បំផុត។​ យើង​អាច​ប្រើ​ម៉ោង​ជា​លេខ​ក៏​បាន​ រ៏៏​អក្សរ​ក៏​បាន​ ហើយ​អ្នក​ក៏​អាច​ផ្លាស់​ប្តូរ​ទំហំ​វា​ អោយ​ទៅ​ជា​តូច​ រឺ​ធំ​ស្រេច​តែ​ចិត្ត​របស់​យើង។​ Tweak​ មួយ​នេះ​ស្ថិត​នៅ​ដំណាក់​កាល​សាក​ល្បង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា​ វា​មិន​មាន​ចន្លោះ​ប្រហោង​អ្វី​នៅ​ពេល​ប្រើ​ប្រាស់​នោះ​ទេ។ វាអាចដំណើរការបានទាំង iPhone, iPad, iPod Touch​ ដំណើរ​ការ​ដោយ​ iOS​ 7​ រី​ឯ​ការ​ដោនឡូដ​វិញ​ ក៏​ឥត​គិត​ថ្លៃ​ផង​ដែរ។​ សូម​បន្ថែម​ Source​ ថ្មី​មួយ​ ដោយ​ចូល​ទៅ​កាន់​ Cydia​ >​ manage​ >​ Source​ >​ Edit​ >​ វាយ​ពាក្យ​ (http://repo.fortysixandtwo.com)​ ហើយ​ចុច​ Add។​ បន្ទាប់​ពី​បន្ថែម​ Source​ ថ្មី​ហើយ​ សូម​ចូល​ Cydia​ និង​ស្វែង​រក​មើល​ Tweak​ ដែល​មាន​ឈ្មោះ​ JellyLockClock7​ ហើយ​តម្លើង​វា​ជា​ការ​ស្រេច។​ ដើម្បី​ផ្លាស់​ប្តូរ​ រឺ​ក៏​សារ៉េ​អ្វី​ត្រង់​ណា​មួយ​ សូម​អ្នក​ចូល​ទៅ​កាន់​ Setting​ >​ JellyLockClock7​ ហើយ​បើក​ Enable​ និង​ផ្លាស់​ប្តូរ​ទំហំ​ ម៉ោង​ រឺ​ក៏​ Date​ ផ្សេងៗ​ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​អ្នក។
1

                  ទន្ទឹមនឹងនេះដែរ លោកអ្នកក៏អាចផ្លាស់ប្តូរស្ទីល​ម៉ោង​របស់​អ្នក​ទៅ​ជា​ អក្សរ​ខ្មែរ​បុរាណ​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ​ ដោយ​ដំបូង​បន្ថែម​ Source​ (http://samnang.myrepospace.com)​ ហើយ​ដោនឡូដ​ Tweak​ ដែល​មាន​ឈ្មោះ​ Khmer​ Lock​ Clock​ 7​ ជា​ការ​ស្រេច។

 
ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top