បន្ទាប់ពី Apple បានបញ្ចេញ iOS 7.0.6 មក យើងសង្កេតឃើញថាមនុស្សមួយចំនួនតូចបានសាកល្បង Update ទៅហើយ ប៉ុន្តែយើង សូមរំលឹកម្តងទៀតថាវាមិនមានលក្ខណៈខុសគ្នានោះទេ។ ណាមួយទៀត Tweak មួយចំនួនរួមជាមួយពុម្ភអក្សរខ្មែរក៏មិនទាន់ ដំណើរការផងដែរ។ ប៉ុន្តែប្រើបើអ្នកបំរុងនឹងអាប់ដេត រឺក៏បានអាប់ដេតហើយ អ្នកក៏គួរតែដឹងពីវិធី Jailbreak វាផងដែរ។ កម្មវិធី Jailbreak iOS 7.0.6 មិនទាន់មានជាផ្លូវការទេ ប៉ុន្តែអ្នកក៏អាច Jailbreak បានដែរ ដោយប្រើកម្មវិធី Evasi0n ដែលយើងបានកែច្នៃវាបន្តិចបន្តួច។
តម្រូវការ
- iPhone, iPad, iPod touch 5th ដែលដំណើរការដោយ iOS 7.0.6
- កុំព្យូទ័រ Windows ដែលមានតម្លើងកម្មវិធី iTunes
- សូមចុចទីនេះ ដើម្បីដោនឡូដកម្មវិធី Evasion ដែលជាកម្មវិធីសម្រាប់ Jailbreak
វិធី Jailbreak
- មុននឹង Jailbreak លោកអ្នកគួរតែ Back up ឯកសាររបស់អ្នកទាំងអស់គ្នាតាមរយៈ iTunes សិន ចៀសវាងមានបញ្ហានៅពេល Jailbreak
- សូមភ្ជាប់កម្មវិធី Evasi0n ដែលអ្នកបានដោនឡូដខាងលើ ហើយភ្ជាប់ iDevice របស់អ្នកទៅកាន់កុំព្យូទ័រ
- ចុចពាក្យ Jailbreak ហើយធ្វើតាមការណែនាំនៃកម្មវិធីនោះទៅជាការស្រេច។
ដើម្បីអោយដឹងកាន់តែច្បាស់ពីវិធី Jailbreak Cambo Report បានបង្កើតជាវីដេអូមួយសម្រាប់អ្នកទាំងអស់គ្នា
ប្រការគួរប្រុងប្រយ័ត្ន
- ប្រសិនបើអ្នកបានអាប់ដេត iDevice របស់អ្នកតាមរយៈ Setting> General > Software Update សូមមេត្តាកុំ Jailbreak បើមិនអញ្ជឹងទេទូរស័ព្ទអ្នកនឹងគាំង Apple Logo
- សូមមេត្តាកុំចុច Reset All setting នៅលើ iDevice របស់អ្នក ព្រោះវាអាចធ្វើអោយបាត់ Cydia និងឯកសារសំខាន់មួយចំនួនទៀត
- iOS 7.0.6 មិនទាន់ដំណើរការបានជាមួយ Tweak និងពុម្ភអក្សរខ្មែរនៅឡើយទេ ដូច្នេះយល់ល្អកុំអាប់ដេតទៅ iOS 7.0.6 អី
- ដើម្បីចៀសវាងមានបញ្ហាគាំង Tweak ផ្សេងៗ សូមមេ្តតាតម្លើង Cydia Substrate ពី Cydia។ នៅពេលដែលតម្លើង Tweak អ្វីមួយគាំង សូមបិទទូរស័ព្ទចោលសិនដោយចុចប៊ូតុង Home + Power អោយជាប់គ្នា។ បន្ទាប់មកទៀត ចុចប៊ូតុង Home+ Power + ប៊ូតុងដំឡើងសម្លេង អោយជាប់គ្នាបីបាន បីវិនាទីដល់ ពេលចេញរូបផ្លែប៉ោម សូមព្រលែង ប៊ូតុងពីរចោល ទុកតែប៊ូតុងដំឡើងសម្លេងបានហើយ រហូតដល់ទូរស័ព្ទយើងលោតធម្មតា។ ដល់ពេលនោះ អ្នកនឹងអាចចូលទៅលុប Tweak ដែលធ្វើអោយទូរស័ព្ទគាំងបានហើយ។
ទំព័រដើម http://cambo-report.com
Post a Comment