Unknown Unknown Author
Title: [Cydia] ពុម្ភអក្សរខ្មែរ + ក្តារចុចខ្មែរ​ មាន​អោយ​ប្រើប្រាស់​នៅលើ​ iOS​ 7.0.6​ ហើយ
Author: Unknown
Rating 5 of 5 Des:
                 បន្ទាប់ពី Apple បញ្ចេញ iOS 7.0.6 នៅថ្ងៃម្សិលមិញនេះមក​ យើង​សង្កេត​ឃើញ​ថា​មាន​អ្នក​ប្រើប្រាស់ ​iDevice​ ជា​ច្រើន​មាន​ភាព...


                 បន្ទាប់ពី Apple បញ្ចេញ iOS 7.0.6 នៅថ្ងៃម្សិលមិញនេះមក​ យើង​សង្កេត​ឃើញ​ថា​មាន​អ្នក​ប្រើប្រាស់ ​iDevice​ ជា​ច្រើន​មាន​ភាព​ស្ទាក់​ស្ទើរ​ ថា​តើ​គេ​គួរ​តែ​តម្លើង​ទៅ​កាន់​ iOS​ 7.0.6​ រឺ​ក៏​អត់?​ បើ​យល់ល្អ​ អ្នក​ទាំង​អស់​គ្នា​គួរ​តែ​អាប់​ដេត​ទៅ​កាន់​ iOS​ 7.0.6​ នៅ​ពេល​នេះ​ភ្លាម​ទៅ ​ព្រោះអី​ ទាំង​កម្មវិធី​ Jailbreak​ និង​ ពុម្ព​អក្សរ​ខ្មែរ​បាន​បង្កើត​រួច​ស្រាច់​មួយ​កំផ្លេ​ទៅ​ហើយ។

cover

               វិធីក្នុងការតម្លើងពុម្ពខ្មែរនេះ គឺមានភាពងាយស្រួលទេ ដោយជាដំបូង​ iDevice​ របស់​អ្នក​ត្រូវ​តែ​ Jailbreak​ សិន។​ សូម​បន្ថែម​ Source​ ថ្មី​មួយ​ចូល​ទៅ​កាន់​ Cydia >​ Manage >​ Source >​ Edit​ វាយ​ពាក្យ​ (http://:4khmeriphone.com/sp) រួច​ចុច​ Add​ ជា​ការ​ស្រេច។​ បន្ទាប់​ពី​បន្ថែម​ Source​ ថ្មី​ហើយ​ សូម​តម្លើង​កម្មវិធី​ចំនួន​បី​ រឺបួន​ពី​ Cydia
  • iOS 7+ Khmer Fonts
  • iOS 7 +kmFix
  • iOS 7+ 4 រឺកី 5 ដែលជាប្រភេទក្តារចុច 4 រឺក៏ 5ជួរ។​ លោក​អ្នក​អាច​ជ្រើស​មួយ​ណាក៏​បាន
  • ប្រសិនបើ Keyboard Emoji អ្នកខូច សូមតម្លើង iOS 7+ Emoji Fix

1

                ដើម្បីបន្ថែមក្តារចុចអ្នកទៅជាអក្សរខ្មែរ សូមចូលទៅកាន់ Setting > General >​ International >​ Keyboard​ >​ Add​ New​ Keyboard​ និង​ជ្រើស​រើស​យក​ក្តារ​ចុច​ខ្មែរ​ជា​ការ​ស្រេច។​ ដើម្បី​ប្រើ​ប្រាស់​ កាល​បរិច្ឋេទ​ខ្មែរ​ សូម​ចូល​ទៅ​កាន់​ Setting >​ General >​ International >​ Region​ Format>​ Khmer​ ជា​ការ​ស្រេច។
ពួកយើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅម្តងទៀតផងដែរ ​ ទៅ​ដល់​ក្រុម​ 4Khmeriphone​ ដែល​បាន​ខិ​តខំ​ឆ្លៀត​ពេល​វេលា​ ហើយ​មក​កែ​សម្រួល​ក្តារ​ចុច​អោយ​ប្រើប្រាស់​បាន​ជា​មួយ​ iOS​ 7.0.6​ នេះ​ ហើយ​យើង​ក៏​សង្ឃឹម​ថា​នឹង​មាន​សមិទ្ធ​ផល​ពិសេសៗ​ផ្សេង​ទៀត​ពី​ពួក​គាត់​នៅ​ ក្នុង​ថ្ងៃ​ខាង​មុខ។
ប្រសិនបើអ្នកមិនទាន់បានតម្លើងទៅកាន់ iOS 7.0.6 នោះទេ​ អ្នក​គួរ​តែ​អាប់​ដេត​នៅ​ពេល​នេះ​ទៅ ​ព្រោះ​អី​យើង​មិន​ដឹង​ច្បាស់​ថា​ iOS 7.1 ​អាច​ Jailbreak​ បាន​ភ្លាមៗ​រឺ​ក៏​អត់​ ណា​មួយ​ទៀត​វា​ក៏​អាច​ធ្វើ​អោយ​ទូរស័ព្ទ​អ្នក​មាន​ល្បឿន​លឿន​ជាង​មុន​បន្តិច ​ផង​ដែរ។

ទំព័រដើម http://cambo-report.com
 

About Author

Advertisement

Post a Comment

 
Top