កាលពី ម្សិលមិញ កម្មវិធី Messenger ទើបអាប់ដេត ដែលពង្រីក ការប្រើប្រាស់ មុខងារខល ជាវីដេអូ ទៅកាន់ ប្រទេសមួយចំនួន។ បើត្រលប់ ទៅខែ មេសាវិញ ដែលកម្មវិធីនេះ ចេញមុខងារ វីដេអូខល ហើយមាន តែប្រទេសចំនួន 18 តែប៉ុណ្ណោះដែល អាចប្រើប្រាស់ មុខងារ នេះបាន។ កាលពី ចេញមុនដំបូង មានមិត្ត អ្នកអាន មួយចំនួន មានការ អាប់ដេត ហើយទទួល បានការ ប្រើប្រាស់ មុខងារ ប៉ុន្តែក៏មាន មិត្តអ្នកអាន មួយចំនួន មិនទាន់ទទួល បានមុខងារ នេះមក ប្រើប្រាស់ដែរ។ ការអាប់ដេត ទើបមានលើ ប្រព័ន្ធប្រតិបត្តិការ iOS នាពេល ម្សិលមិញ ដូចនេះ អ្នកអាច ចុចអក្សរ ខាងក្រោម ដើម្បីទៅកាន់ កន្លែងអាប់ដេត៖
- ចុចត្រង់នេះ សំរាប់ iOS
- ចុចត្រង់នេះ សំរាប់ Android
បន្តទៀតថា នៅពេលនេះ មុខងារនេះ ចាប់ផ្តើម ពង្រឺកការ ប្រើប្រាស់ហើយ ដូចនេះ មិត្តអ្នកអាន មួយចំនួន ដែលរស់ នៅក្នុង ប្រទេសកម្ពុជា ដែលមិន ទាន់ទទួល បានការ ប្រើប្រាស់ មុខងារនេះ កុំទាន់អាល ជ្រួលច្របល់ អ្នកអាច រង់ចាំ បន្តិចទៀត នឹងទទួល បានមុខងារ នេះមក ប្រើប្រាស់ជាក់ ជាមិនខាន។
Post a Comment