ការរចនាទូរស័ព្ធរបស់យើងគឺមានច្រើនរបៀប ដូចជា សំបកទូរស័ព្ទ (Case), Wallpaper, Theme ជាដើម ប៉ុន្តែនៅពេលនេះ យើងសូមណែនាំនូវរបៀបរចនាផ្ទៃអេក្រង់របស់យើងមួយទៀត គឺតាមរយៈ HomescreenDesigner។
HomescreenDesigner អនុញ្ញាតិអោយយើងរៀបចំទីតាំងរបស់ icon បានទៅតាមចំណង់ចំណូលចិត្ត ហើយអ្នកក៏អាចច្នៃចេញជារូបរាងផ្សេងៗបានផងដែរ ដូចជារូបបេះដូង រឺក៏ការ៉េ រឺក៏អក្សរអ្វីផ្សេងទៀត។ ដើម្បីតម្លើង Tweak មួយនេះបានដោយឥតគិតថ្លៃ ជាដំបូងសូមបន្ថែម Source ថ្មីមួយសិន ដោយចូលទៅកាន់ Cyida > Manage > Source > Edit វាយពាក្យ http://apt.178.com។ បន្ទាប់ពីបន្ថែម Source ថ្មីហើយ សូមស្វែងរក Tweak ដែលមានឈ្មោះ Homescreen Designer ហើយតម្លើងជាការស្រេច។
របៀបប្រើប្រាស់
សូមចូលទៅកាន់កម្មវិធិ HomescreenDesigner ដែលមានស្រាប់នៅលើ Home screen ហើយចុចប៊ូតុង + ដើម្បីបន្ថែម icon។ យើងអាចរំកិលផ្លាស់ប្តូរអ្វីជាច្រើនទៅតាមចិត្តយើង ហើយបន្ទាប់ពីធ្វើហើយ សូមចុច Save វា។ យើងអាច Save ជាបីលក្ខណៈ មួយ Portrait & Landscape ដែលអាចប្រើអេក្រង់ផ្តេក និង ឈរ។ ដើម្បីផ្លាស់ប្តូរ ស្ទាយ សូមចូលទៅកាន់ កន្លែងពាក្យថា Saved រួចហើយជ្រើសរើសយកអ្វីដែលយើងបាន Save ហើយចុចលើពាក្យ Apply Layout > ចុចពាក្យ Default.plist > ចុច Save ជាការស្រេច។
សង្ឃឹមថា អ្នកទាំងអស់គ្នានឹងរកឃើញស្ទាយល្អៗ ដើម្បីកែច្នៃ
ហើយដើម្បីធ្វើអោយវាមានស្ទាយដូចដើមវិញ សូមចូលទៅកាន់ HS
Design > Saved > ហើយជ្រើសរើសយក Default។
យ៉ាងណាមិញ Tweak មួយនេះនៅមានចន្លោះប្រហោងមួយចំនួនតែប៉ុណ្ណោះ
ពោលវាអាចនឹងលែងដំណើរការនៅពេលដែលយើង Respring
ហើយសង្ឃឹមថាក្រុមហ៊ុននឹងដោះស្រាយបញ្ហាមួយនេះ ក្នុងពេលឆាប់ៗ។
ទំព័រដើម http://cambo-report.com
Post a Comment