Unknown Unknown Author
Title: [Cydia] Tweak ពិសេស ការពារ មិនអោយ អ្នកខ្ចី​ iPhone​ របស់​យើង​លុប​ឬ​ផ្លាស់​ប្ដូរ​ទីតាំង Icon
Author: Unknown
Rating 5 of 5 Des:
                      បច្ចុប្បន្នខ្ញុំសង្កេតឃើញថា បណ្ដាអ្នកប្រើប្រាស់ iPhone​ និង​ iPad​ គឺ​មាន​ចំនួន​ច្រើន​ ហើយ​បន្ទាប់​ពី​ធ្វើ​ការ​ Ja...

 2

                    បច្ចុប្បន្នខ្ញុំសង្កេតឃើញថា បណ្ដាអ្នកប្រើប្រាស់ iPhone​ និង​ iPad​ គឺ​មាន​ចំនួន​ច្រើន​ ហើយ​បន្ទាប់​ពី​ធ្វើ​ការ​ Jailbreak​ រួច​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ចូល​ចិត្ត​បញ្ចូល​កម្មវិធី​ Tweak​ និង​ Theme​ ផ្សេងៗ​ដើម្បី​កែច្នៃ​ឧបករណ៍​របស់​ខ្លួន​តាម​ចំនូល​ចិត្ត​របស់​ពួក​គេ​ ដោយ​ឡែក​ មាន​ប្រិយ​មិត្ត​ខ្លះ​បាន​ត្អូញ​ត្អែរ​ថា​ នៅ​ពេល​ដែល​មាន​គេ​ខ្ចី​ iPad​ ឬ​ iPhone​ របស់​ខ្លួន​ជា​ពិសេស​ក្មេងៗ​តែ​ម្ដង​ ហើយ​ពេល​យក​មក​វិញ​ homescreen​ តែង​តែ​មាន​ភាព​រញ៉េរញ៉ៃ​ ឬ​កម្មវិធី​និង​ហ្គេម​ខ្លះ​ត្រូវ​បាន​លុប​ចេញ​ ដោយ​ជា​រឿង​មួយ​គួរ​អោយ​ធុញ​ទ្រាន់​ណាស់។​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ក្រុម​អ្នក​ផលិត​ Tweak​ ដាក់​ក្នុង​ Cydia​ បាន​បង្កើត​ Tweak​ ដ៏​ពិសេស​មួយ​ដែល​អាច​អោយ​យើង​ចាក់​សោរ​ Icons​ នៅ​លើ​ Homescreen​ របស់​យើង​ដើម្បី​កុំ​អោយ​មាន​គេ​ផ្លាស់​ប្ដូរ​ទីតាំង​ ឬ​លុប​ចេញ​ជា​ដើម​ ហើយ​ Tweak​ ដ៏​ពិសេស​នេះ​មាន​ឈ្មោះ​ថា​ IconLock7។

1

                   ដើម្បីទទួលបាន IconLock7 សូមអ្នកចូលទៅកាន់ Cydia​ —>​ Search​ —>​ រួច​វាយ​ពាក្យ​ IconLock7​ បន្ទាប់​មក​ធ្វើ​ការ​ install​ ហើយ​ Restart​ Springboard​ ជា​ការ​ស្រេច។​ សូម​បញ្ជាក់​ IconLock7​ ដាក់​អោយ​ដោនឡូត​ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង​ Cyida​ ហើយ​អ្នក​ក៏​មិន​ចាំបាច់​បន្ថែម​ Source​ អ្វី​ដែរ​ ប៉ុន្ដែ​ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​រក​ Tweak​ នេះ​មិន​ឃើញ​ទេ​ សូម​ធ្វើ​ការ​ Refresh​ Cydia​ រួច​ធ្វើ​ការ​ Search​ ម្ដង​ទៀត។

3

              បន្ទាប់ពីធ្វើការតម្លើង Tweak នេះរួច សូមចុច (Hold) ទៅលើ​ Icon​ ណា​មួយ​នៅ​លើ​ Homescreen​ អោយ​ជាប់​ ហើយ​វា​នឹង​លោត​ផ្ទាំង​អោយ​យើង​ធ្វើ​ការ​កំនត់​លេខ​សំងាត់​ថ្មី​របស់​អ្នក​ បន្ទាប់​មក​អ្នក​អាច​ចូល​ទៅ​កាន់​ Setting​ ហើយ​ចូល​ទៅ​កាន់​ IconLock7​ ដើម្បី​ បិទ​ឬ​បើក​អោយ​ Tweak​ នេះ​ដំណើរ​ការ​ និង​អាច​ធ្វើ​ការ​ប្ដូរ​លេខ​សំងាត់​របស់​អ្នក​នៅ​ទី​នេះ។​ ដូច​នេះ​ iPhone​ និង​ iPad​ របស់​អ្នក​នឹង​មាន​សុវត្ថិភាព​ពី​ការ​លុប​កម្មវិធី​ឬ​ហ្គេម​ដោយ​ចៃដន្យ​ និង​លែង​រញ៉េរញ៉ៃ​ទៀត​ហើយ​បន្ទាប់​ពី​អោយ​គេ​ខ្ចី។
ទំព័រដើម http://cambo-report.com/

About Author

Advertisement

Post a Comment

 
Top