ចាប់តាំងពី iOS 7 អាចធ្វើការ Jailbreak បានមក យើង បានធ្វើការណែនាំ Tweak និង Theme ជាច្រើនជូនដល់អ្នកទាំងអស់គ្នា ប៉ុន្ដែបើនិយាយពី Theme វិញភាគច្រើនមានតែសម្រាប់ iPhone ប៉ុណ្ណោះ មិនសូវមានសម្រាប់ iPad ឡើយ។ យ៉ាងណាមិញ នៅថ្ងៃនេះ យើងសូមណែនាំប្រិយមិត្ត Theme របស់ iPad ដ៏ស្រស់ស្អាតមួយ ដើម្បីអោយ iPad របស់អ្នកផ្លាស់ប្ដូរមុខមាត់ថ្មី និងគួរទាក់ទាញជាងមុន។
iPrevU for iPad ទើបតែបានបង្ហាញខ្លួននៅក្នុង Cydia ថ្មីៗនេះប៉ុណ្ណោះ ដែលមានលក្ខណៈខុសប្លែកពី Theme មុនៗ ពិសេសគឺវានឹងធ្វើការផ្លាស់ប្ដូរ Icon របស់ iPad អោយមានរូបរាងខុសពីមុនទំាងស្រុង ដោយមានរង្វង់តូចមួយនៅគ្រប់ Icon ដើម ហើយគែមជុំវិញរបស់វាមានរាងទាលគ្រប់ជ្រុងទាំងបួនរបស់វា យ៉ាងណាមិញសម្រាប់ Icon របស់ហ្គេម និងកម្មវិធីមួយចំនួនដែលដោនឡូតពី Appstore គឺមិនផ្លាស់ប្ដូរអ្វីឡើយ។
ដើម្បីតម្លើង Theme អ្នកគ្រាន់តែចូលទៅកាន់ Cydia រួចស្វែងរកពាក្យ iPrevU for iPad និងធ្វើការតម្លើងដោយមិនមានបង់ប្រាក់អ្វីឡើយ។ បន្ទាប់ពីតម្លើងហើយ សូមចូលទៅកាន់ Winterboard > Select Themes > រួចជ្រើសរើសយក iPrevU for iPad និងធ្វើការ Respring ជាការស្រេច។
ដូចនេះ ដើម្បីអោយកាន់តែដឹងច្បាស់ថា iPrevU for iPad
នេះមានលក្ខណៈប្លែកយ៉ាងណានោះ សូមសាកល្បងតម្លើង Theme
នេះទាំងអស់គ្នា!
ទំព័រដើម http://cambo-report.com
Post a Comment