Unknown Unknown Author
Title: [Cydia] មុខងារពិសេសរបស់ iOS 8 ទាំងដប់ ដែល​បាន​ចម្លង​ចេញ​ពី Jailbreak Tweak
Author: Unknown
Rating 5 of 5 Des:
               ចាប់ពីជំនាន់ iOS 7 មកដល់ iOS8 នេះមក យើងសង្កេតឃើញថា Apple បាន​យក​មុខ​ងារ​ពិសេស​ជា​ច្រើន​ចេញ​ពី Tweak របស់ Cydia ដើម្បី​អោ...


               ចាប់ពីជំនាន់ iOS 7 មកដល់ iOS8 នេះមក យើងសង្កេតឃើញថា Apple បាន​យក​មុខ​ងារ​ពិសេស​ជា​ច្រើន​ចេញ​ពី Tweak របស់ Cydia ដើម្បី​អោយ​អ្នក​ប្រើប្រាស់​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ហើយ​ក៏​ដើម្បី​អោយ​ពួក​គេ​ដក​ចិត្ត ដក​កាយ​ចេញ​ពីការ Jailbreak ផងដែរ។ នៅក្នុង iOS 8 ជំនាន់​សាក​ល្បងទី1​នេះ យើង​សង្កេត​ឃើញ​ថា Apple បាន​ដាក់​បញ្ចូល​នូវ​លក្ខណៈ​ពិសេស​ច្រើន​ណាស់ ហើយ​ខាង​ក្រោម​នេះ គឺ​ជា​លក្ខណៈ​ពិសេស​ទាំង​ដប់ ដែល Apple បាន​ចម្លើង​ចេញ​ពី Jailbreak Tweak។

1. អាចប្រើក្តារចុច ផ្សេងពីក្តារចុចដើម
1

          សម្រាប់អ្នកដែលធ្លាប់បានប្រើប្រាស់ iPhone Jailbreak មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​បាន​ប្រើ Tweak មួយ ដែល​វា​អាច​អោយ​យើង​ប្រើប្រាស់​ក្តារ​ចុចផ្សេង ពី​ក្តារ​ចុច​ដែល​មាន​ស្រាប់។ នៅក្នុង iOS 8 នេះ អ្នក​ប្រើ​ប្រាស់​អាច​ផ្លាស់​ប្តូរ​ក្តារ​ចុច​របស់​គេ​បាន​ទៅ​តាម​ចំណង់​ ចំណូល​ចិត្ត។ លក្ខណៈ​ដ៏​ងាយ​ស្រួល​នេះ អាច​អោយ​យើង​ប្រើប្រាស់​ក្តារ​ចុច​បាន​ច្រើន​ស្តាយ ច្រើន​របៀប មិន​ងាយ​ធុញ​ទ្រាន់​ឡើយ។

2. Quick Reply for Messages
          Quick Reply អនុញ្ញាត្តិ​អោយ​យើង​ឆ្លើយ​តប​នឹង​សារ ផ្សេងៗ បាន​យើង​រហ័ស​នៅ​លើ​ផ្ទៃ​អេក្រង់ Lockscreen តែ​ម្តង។ មុខងារ​ពិសេស​មួយ​នេះ បាន​ចម្លង​ចេញ​ពី Tweak ដែល​មាន​ឈ្មោះ​ថា BiteSMS ដ៏​ល្បីល្បាញ​មួយ។ យើង​អាច​ប្រើ Tweak មួយនេះ ដើម្បី​ឆ្លើយ​តប នឹងសារ, Line និង​កម្មវិធីមួយចំនួនទៀត។

3. ផ្លាស់ប្តូរឈ្មោះ ប្រធានបទផ្ញើរសារ
        មុខងារនេះ មិនសូវជាពិសេស ប៉ុន្មាននោះទេ ក៏ប៉ុន្តែ Apple បាន​លួច​យក​គំរូ​នេះ ចេញ​ពី Tweak ដែល​មាន​ឈ្មោះ​ថា MessageRenamer។ វា​អនុញ្ញាត្តិ​អោយ​យើង​ផ្លាស់​ប្តូរ​ឈ្មោះ​ប្រធាន​បទ​ផ្ញើរ​បាន​ដោយ​គ្រាន់ ​តែ​ចុច​អោយ​ជាប់ ហើយ​ចុច​លើ​ពាក្យ Rename ជា​ការ​ស្រេច។

4. ប្រើប្រាស់មុខងារ Siri បានគ្រប់កាលៈទេសៈ
         ឥលូវនេះ យើងអាចប្រើប្រាស់មុខារ Siri បានកាន់តែងាយស្រួល និង​គ្រប់​កាលៈ​ទេស:ជាង​មុន​នៅ​លើ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ iOS 8។ យើង​អាច​បញ្ជា​វា​នៅ​លើ​ឡាន​ក៏​បាន​ជា​មួយ​មុខ​ងារ Carplay រឺក៏ប្រើ Siri ដើម្បី​បញ្ជា​ឧបករណ៍​ផ្សេងៗ ក្នុង​ផ្ទះ​ជា​ដើម (HomeKit)។ ទន្ទឹម​នេះ​ដែរ​ឬ យើង​ក៏​អាច​សួរ Siri ពី​ចំណង​ជើង​បទ​ចម្រៀង​ផ្សេង​ៗ បាន​ផងដែរ។

4

5. ភ្ជាប់ទំនាក់ទំនង iPhone របស់អ្នក ជាមួយនឹងកុំព្យូទ័រ Mac
         នៅក្នុងជំនាន់ OS X 10.8 វាមានភ្ជាប់មកជាមួយមុខងារ iMessage ដែល​អាច​អោយ​យើង​ផ្ញើរសារ និង​ឆែក​ឆេរ​អ្វី​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់ iOS 8 នេះ វិញ វា​មាន​ភ្ជាប់​មក​ជា​មួយ​មុខ​ងារ Continuity ដែល​អាច​ភ្ជាប់​ទំនាក់​ទំនង​រវាង​ទូរស័ព្ទ​យើង ទៅ​ប្រព័ន្ធ​ប្រតិ​បត្តិការ OS X 10.10 បាន​យ៉ាង​ងាយ​ស្រួល​បំផុត ដែល​អ្នក​ប្រើ​ប្រាស់​អាច​ឆ្លើយ​តប​សារ រឺក៏​ខល​ចេញ- ចូលជាដើម។

5
6. ទំនាក់ទំនងទៅកាន់មនុស្សយើងឧស្សាហ៍ទំនាក់ទំនងបានលឿនជាងមុន
          iOS 8 បានបំពាក់មកជាមួយមុខងារពិសេសមួយ ដែល​វា​នឹង​បង្ហាញ​នូវ​ឈ្មោះ Contact ណា​ដែល​យើង​ឧស្សាហ៍​ទំនាក់​ទំនង​ទៅ​យ៉ាង​ងាយ​ស្រួល​បំផុត​។​យើង​គ្រាន់​តែ​ ចូល​ទៅ​កាន់ Multitasking នោះ​យើ​សង​នឹង​ឃើញ​មាន Contact ទាំង​នោះ​លោត​ឡើង​ជា​មិន​ខាន។ វា​យក​រចនាបថ តាម Tweak ដែល​មាន​ឈ្មោះ​ថា QuickContacts។

6

7. មុខងារកែរូបភាព
           នៅក្នុងជំនាន់ iOS ចាស់ៗ យើងមិនមានមុខងារ​ច្រើន​នៅ​កន្លែង​កម្មវិធិ​រូបភាព​នោះ​ទេ ក្រៅពី​មុខ​ងារ កាត់​តម្រឹម។ ក៏​ប៉ុន្តែ​ចាប់ពី iOS7 មក​ដល់ iOS 8 នេះ ក្រុម​ហ៊ុន​បាន​កែ​សម្រួល​ច្រើន ដើម្បី​ធ្វើ​អោយ​អ្នក​ចូល​ចិត្ត​ថត​រូប​កាន់​តែ​ពេញ​ចិត្ត។ Apple បាន​បន្ថែម​នូវ​មុខងារ​ច្រើន​ជាង​មុន ដើម្បី​កែកុន​រូបភាព​យើង​បាន​កាន់​តែ​ស្អាត​។ ក្នុងនោះ​មាន​ដូច​ជា​កម្រិត​ពន្លឺ, Effect, Blur និង Focus ជាដើម។

8. Panorama នៅលើ iPad
          អ្នកប្រើប្រាស់ iPad ប្រាកដជាពេញចិត្ត ទៅនឹងដំណឹងមួយនេះ ព្រោះ​អី​អ្នក​ទាំង​អស់​គ្នា​អាច​ថតរូប​ជា​លក្ខណៈ​វែង​បាន​ហើយ ជាមួយ​មុខ​ងារ Panorama។ លើស​ពី​នេះ​ទៅ​ទៀត យើង​ក៏​អាច​ថត​រូប​ជាលក្ខណៈ 3D បាន​ផង​ដែរ បន្ទាប់ពី iOS 8 ត្រូវ​បាន​សាក​ល្បង​រួច​រាល់ ។ មុខ​ងារ​នេះ បាន​ចម្លង​ចេញ​ពី Tweak ដែល​មាន​ឈ្មោះ​ថា Firebreak

8

9. បន្ថែម Widget លើរបារផ្តល់ដំណឹង (Notification Center)
9
            
               នៅក្នុងជំនាន់ iOS 5 ក្រុមហ៊ុន Apple បានដាក់បញ្ចូល Notification Center ដែល​វាគឺ​ជា​របារ​ផ្តល់​ដំណឹង​មួយ​។ អ្នក​ដែល​ធ្លាប់​បាន​ប្រើ iPhone Jailbreak មួយ​ចំនួន​ប្រាកដ​ជា​នៅ​ចាំ Tweak ឈ្មោះ NCweather, និង Social network sharing ជាដើម ដែល​វា​អនុញ្ញាត្តិ​អោយ​យើង​បន្ថែម​នូវ Widget ជាច្រើន ដូច​ជា​អាកាស​ធាតុ​ជាដើម​។ ដោយ​ឡែក​នៅ​ក្នុង iOS 8 នេះវិញ យើង​ក៏​អាច​បន្ថែម Widget បាន​យ៉ាង​ងាយ​ស្រួល​ផង​ដែរ ដោយ​គ្រាន់​តែ​ដោន​ឡូដ​ចេញ​ពី Appstore។

 10. Touch ID
           ដំបូងឡើយ ទ្រនាប់ស្កេនម្រាមដៃ អាច​ប្រើប្រាស់​បាន​តែ​ដើម្បី​ដោះ​សារ​ទូរស័ព្ទ រឺ​ក៏​ទិញ​អី​វ៉ាន់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់ iOS 8 នេះ​វិញ ក្រុម​ហ៊ុន​បាន​បើក​កូដ​ស្កេន​ក្រយៅ​ដៃ ដែល Developer ទាំង​អស់​អាច​បង្កើត​វា​អោយ​ប្រើប្រាស់​ជាមួយ​កម្មវិធី​របស់​ពួក​គេ​បាន ។ លក្ខណៈ​ដ៏​ពិសេស​នេះ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ត្រៀម​សម្រាប់ iPhone និង iPad ដែល​ចេញ​ជំនាន់​ក្រោយ​នេះ ព្រោះ​អី​វា​សុទ្ធ​តែ​មាន​បំពាក់​មក​ជាមួយ​ប៊ូតុង​ស្កេន​ក្រយៅ​ដៃ។
 
10

               iOS 8 ស្ថិតនៅក្នុងដំណាក់កាលដំបូងតែប៉ុណ្ណោះ ពោល​វា​នឹង​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត ដែល​យើង​នឹក​ស្មាន​មិន​ដល់។ ការ​រួម​បញ្ចូល​គ្នា​រវាង​ប្រព័ន្ធ​ប្រតិបត្តិការណ៍ iOS 8 ជាមួយ Jailbreak Tweak នេះគឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏ត្រឹម​ត្រូវ​មួយ​សម្រាប់ Apple ព្រោះ​អី​វា​នឹង​ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់ អោយ​បាន​កាន់​តែ​ច្រើន​ជាង​មុន ហើយ​ក៏​ធ្វើ​អោយ​ពួក​គេ​បោះ​បង់​ការ Jailbreak ហើយ។

តើអ្នកពិតជាចាំបាច់ Jailbreak ឧបករណ៍​របស់​អ្នក​ទៀត​ទេ? iOS 8 បាន​បំពាក់​មក​ជាមួយ​លក្ខណៈ​ពិសេស ច្រើន ដែល​មាន​រួម​បញ្ចូល​ទាំង ពុម្ព​អក្សរ​ខ្មែរ​ហើយ តើអ្នក Jailbreak ដើម្បី​ធ្វើ​អ្វី​ទៀត?

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top