បច្ចុប្បន្ន អ្នកប្រើប្រាស់ iOS ជំនាន់ 7.0.6 ចុះក្រោម ភាគច្រើនសុទ្ធតែបានធ្វើការ Jailbreak iPhone ឬ iPad របស់ខ្លួនដើម្បីទទួលបាន Tweak និង Theme ដ៏ច្រើនសន្ធឹកសន្ធាប់ពីក្នុង Cydia។ ចំនែកឯអ្នកដែលកំពុងប្រើប្រាស់ iOS ជំនាន់ 7.1 ឡើងទៅគឺនៅជាប់គាំងមិនអាច jailbreak បានឡើយ ហើយកំពុងតែរង់ចាំការ Jailbreak យ៉ាងអន្ទះសា។
យ៉ាងណាមិញ ការតម្លើង Tweak
មិនមែនត្រឹមតែធ្វើអោយការប្រើប្រាស់មានលក្ខណៈងាយស្រួល
និងកាន់តែសំបូរបែបនោះទេ
វាថែមទាំងផ្ដល់ភាពសប្បាយរីករាយផងដែរជាមួយនឹងការច្នៃប្រឌិត
ប្លែកៗពីអ្នកបង្កើត Tweak។
ថ្ងៃនេះយើងសូមលើកយក Tweak
ដ៏គួរអោយចាប់អារម្មណ៍មួយដើម្បីណែនាំជូនដល់អ្នកទាំងអស់គ្នា។
ScareYou ជា Tweak ដ៏រន្ធត់មួយសំរាប់បន្លាច អ្នកដែលមកខ្ចី iPhone
របស់យើងយកទៅប្រើប្រាស់ ជាមួយនឹងរូបភាពខ្មោច បីសាច
ដែលមានសំលេងស្រែកពញ្ញាក់អារម្មណ៍យ៉ាងព្រឺព្រួចមែនទែន។
បញ្ជាក់៖ Tweak នេះតម្រូវអោយយើងធ្វើការ Turn off Silent (បើកអោយមានសំលេងរោទ៍ បើលឺខ្លាំងកាន់តែប្រសើរ)។
ដើម្បីតម្លើង Tweak នេះសូមចូលទៅកាន់ Cydia រួចធ្វើការ Refresh Cydia ហើយរង់ចាំដល់វា Reloading រួច។ បន្ទាប់មកសូមស្វែងរកជាមួយពាក្យ “ScareYou” ហើយធ្វើការតម្លើង។
ក្រោយពីតម្លើងរួចសូមចូលទៅកាន់ Setting > ScareYou ត្រង់ Settings កំនត់វាត្រឹម 1.0 បន្ទាប់មកសូមចេញមកវិញហើយចូលទៅកម្មវិធី Activator ដែលមាននៅលើ Homescreen វិញហើយចូលទៅកាន់ Anywhere > Unlocked ហើយជ្រើសរើសទៅលើពាក្យ ScareYou ជាការស្រេច (អ្នកអាចកំនត់យក Activator ផ្សេងទៀតទៅតាមចំនូលចិត្តរបស់អ្នក)។
បន្ទាប់មកអ្នកអាចធ្វើការចាក់សោរ iPhone របស់អ្នក ហើយធ្វើការបើកសោរ (Unlocked) iPhone របស់អ្នកវិញ បន្ទាប់មករង់ចាំមួយភ្លែត រួចអ្នកនឹងឃើញអ្វីពិសេសនៅលើ Screen iPhone អ្នកជាមិនខាន សូមបញ្ជាក់ផងដែរថា Tweak នេះល្អប្រើជាងគេនៅកន្លែងស្ងាត់ និងរាងងងឹត។
បំរាម៖ ហាមប្រើជាមួយនឹងអ្នកខ្សោយបេះដូង, ប្រសិនបើអ្នកខ្ចី iPhone របស់អ្នក រន្ធត់ពេកហើយគប់ iPhone របស់អ្នកចោលនោះ យើងមិនទទួលខុសត្រូវឡើយ។ ដូចនេះសូមអ្នកទាំងអស់គ្នាទទួលខុសត្រូវដោយខ្លួនឯង!
ទំព័រដើម http://cambo-report.com
Post a Comment