ថ្ងៃនេះ ស្រាប់តែក្រុម Developer ខ្មែរ
4Khmeriphone បានបន្ថែមកាដូពិសេសមួយទៀតសម្រាប់អ្នកប្រើប្រាស់
iPad គឺក្ដារចុចខ្មែរដែលគ្រប់គ្នា កំពុងតែទន្ទឹងរង់ចាំ។
ដូចនេះអ្នកទាំងអស់គ្នាអាចធ្វើការតម្លើងបានតាមលំនាំ
ខាងក្រោមនេះ
- សូមធ្វើការ Refresh Cydia របស់អ្នកជាមុនសិន
- ចូលទៅកាន់ cydia > source រួចចូលទៅកាន់ http://4khmeriphone.com/sp ហើយស្វែងរក iOS 7+ 4rows iPad Keyboard រួចចុច install និង restart SpringBoard បន្ទាប់ពី install រួច។
- ក្រោយពីតម្លើងក្ដារចុចរួច សូមអ្នកទាំងអស់គ្នា ចូលទៅកាន់ Setting > General > Keyboard > Keyboard > add new keyboard រួចជ្រើសរើសយក “ក្ដារចុចខ្មែរ” ជាការស្រច។
ចំណាំ សម្រាប់អ្នកដែលបានតម្លើងក្ដារចុចខ្មែរ iOS 7+ 5rows iPhone Keyboard នៅលើ iPad របស់អ្នកហើយ សូមធ្វើការលុបវាចេញសិន សឹមតម្លើង iOS 7+ 4rows iPad Keyboard នៅលើ iPad របស់អ្នក ជៀសវាងការតម្លើងក្ដារចុចទាំងពីរប្រភេទនេះក្នុង iPad របស់អ្នក។
ដោយឡែក សម្រាប់ក្ដារចុច និងពុម្ពអក្សរខ្មែរនេះ
នៅមានបញ្ហាខ្លះៗនៅឡើយ សង្ឃឹមថា ក្រុម Developer ខ្មែរ
4Khmeriphone នឹងធ្វើកំណែវាអោយកាន់តែប្រសើរជាងនេះទៀត។
ទំព័រដើម http://cambo-report.com
Post a Comment