កាលពីថ្ងៃមិញ យើងខ្ញុំ បានចុះផ្សាយពី Tweak ថ្មីរបស់ iPhone 5S
ដែលប្រើប្រាស់ សម្រាប់បន្ថែមសមត្ថភាពរបស់បច្ចេកវិទ្យា Touch ID
អោយកាន់តែសម្បូរបែបជាងមុន ហើយឥឡូវនេះ ខ្ញុំសូមលើកយក Tweak
ថ្មីមួយប្រភេទទៀតសម្រាប់ iOS 7 ដែលជា Tweak ដ៏ល្អបំផុតដែលអ្នកប្រើប្រាស់
iOS 7 ទាំងអស់គួរតែតម្លើង។
CCControls ជា Tweak ដ៏ពិសេសម្យ៉ាងដែលអាចជួយអោយយើងអាចធ្វើការបន្ថែមបន្ថយ Toggle(កំនត់សញ្ញា) ដែលមាននៅលើមុខងារ Control Center បានច្រើនយ៉ាងតាមចំនូលចិត្តរបស់យើង ហើយយើងអាចធ្វើការផ្លាស់ប្ដូរ Theme របស់ Toggle បានជាច្រើនប្រភេទផងដែរ។ CCControls អនុញ្ញាតអោយយើងបន្ថែម Toggle ចាំបាច់ជាច្រើនដូចជា 3G, Autolock, Data, Hotspot, LTE, Location, Respring, Ringer, Settings, VPN, Vibration ជាដើម ដែលយើងអាចធ្វើ ការតំរៀប និងបន្ថែមបន្ថយ Toggle ទាំងនេះតាមចិត្តរបស់យើងដោយពុំចាំបាច់ Respring ឡើយ បន្ទាប់មកគ្រាន់តែចូលទៅកាន់មុខងារ Control Center យើងអាច ធ្វើការប្រើប្រាស់មុខងារទាំងនេះបានយ៉ាងរហ័សទាន់ចិត្តតែម្ដង។
នេះជាវីដេអូខ្លីបង្ហាញពី Tweak CCControls
របៀបតម្លើង CCControls
- Tweak នេះមិនដំណើរការនៅលើឧបករណ៍ Apple ដែលប្រើប្រាស់ A7-Chip 64bit ឡើយដូចជា iPhone 5S, iPad Air, iPad mini Retina
- សូមចូលទៅកាន់ Cydia រួចស្វែងរក CCControls តាមរយៈ Search បន្ទាប់មកចុច install ហើយរង់ចាំដល់ install រួចសឹមធ្វើការ Restart SpringBorad
- បន្ទាប់មកអ្នកអាចចូលទៅកាន់ Settings ហើយស្វែងរក CCControls រួចអ្នកអាចធ្វើការបន្ថែមបន្ថយ Toggle ដែលអ្នកត្រូវការ និងធ្វើការផ្លាស់ប្ដូរ Theme Toggle ផ្សេងៗតាមដែលអ្នកចូលចិត្ត។
ដូចនេះប្រិយមិត្តទាំងអស់អាចធ្វើការសាកល្បងជាមួយនឹង Tweak ដ៏ពិសេសនេះ យើងខ្ញុំ សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងពេញចិត្តជាមួយនឹង Tweak នេះដូចពួកខ្ញុំដែរ។
ទំព័រដើម http://cambo-report.com
Post a Comment