ដូចអ្វីដែលក្រុមអ្នកអភិវឌ្ឍន៍ខ្មែរ 4khmeriphone បានសន្យាមែន
ចំពោះការប្រកាសចេញនូវ កំណែថ្មីរបស់ក្ដារចុចខ្មែរ
ដើម្បីដោះស្រាយបញ្ហាក្ដារចុចចេញអក្សរថៃ និងបញ្ហា សញ្ញា(_ )
ជាដើម។ ឥឡូវក្រុម 4khmeriphone
បានសម្រេចភារកិច្ចរបស់ខ្លួនជាស្ថាពរហើយ ដោយពុម្ពអក្សរខ្មែរ
និងក្ដារចុចខ្មែរអាចដំណើរការបានទាំងស្រុងទៅលើគ្រប់ឧបកណ៍
Apple រួមទាំង iPhone 5S, iPhone 5C, iPad Air និង iPad mini
Retina ដែរ។
កំណែប្រែថ្មីដែលទើបនឹងបញ្ចេញនៅពេលនេះមានដូចជា
- 1- ក្តារចុចខ្មែរ 4ជួរសម្រាប់ iPhone (4 rows iPhone Keyboard)
- 2- ក្តារចុចខ្មែរ 5ជួរសម្រាប់ iPhone (5 rows iPhone Keyboard)
- 3- ក្តារចុចខ្មែរ 4ជួរសម្រាប់ iPad (4 rows iPad Keyboard)
- 4- ក្តារចុចខ្មែរ 5ជួរសម្រាប់ iPad (5 rows iPad Keyboard)
- 5- កែតម្រូវបញ្ហាផ្សេងៗជាមួយ iPad ដែលតម្លើងមិនចេញ។
របៀបតម្លើង
សម្រាប់អ្នកដែលបានតម្លើងក្ដារចុចខ្មែររួចអ្នកគ្រាន់តែ
ដោយចូលទៅកាន់ Cydia -> Changes -> Refresh -> Update
-> Update All
- • សូមធ្វើការ Jailbreak ជាមុនសិន(សំរាប់ឧបករណ៍ដែលមិនទាន់ Jailbreak)
- • បន្ទាប់មកទាញយក Repo: 4khmeriphone ដោយចូលទៅកាន់ Cydia -> Source -> Edit -> Add -> បំពេញ http://4khmeriphone.com/sp រួចចុច Add Source (សម្រាប់អ្នកដែលមានទាន់មាន Repo នេះ)
- • បន្ទាប់មកទៀតសូមធ្វើការតម្លើង Cydia Substrate យ៉ាងទាបបំផុតជំនាន់ 0.9.5000 ដោយចូលទៅកាន់ Cydia -> Search -> Cydia Substrate -> install
- • ក្រោយមកសូមធ្វើការតម្លើងក្ដារចុចខ្មែររបស់អ្នកទៅប្រភេទឧបករណ៍របស់អ្នក
- • iPhone សូមចូលទៅកាន់ Cydia -> Source -> 4khmeriphone Team -> iOS 7+ 5rows iPhone Keyboard ឬ iOS 7+ 4rows iPhone Keyboard -> install
- • iPad សូមចូលទៅកាន់ Cydia -> Source -> 4khmeriphone Team -> iOS 7+ 5rows iPad Keyboard ឬ iOS 7+ 4rows iPad Keyboard -> install
- • iPad សូមចូលទៅកាន់ Cydia -> Source -> 4khmeriphone Team -> iOS 7+ 5rows iPad Keyboard ឬ iOS 7+ 4rows iPad Keyboard -> install
ទំព័រដើម http://cambo-report.com
Post a Comment