ចំនួនអ្នកដែលបានតម្លើង iPhone, iPad និង iPod ទៅកាន់ iOS 7
គឺមានចំនួនច្រើនខ្ពស់ មិនថានៅប្រទេសគេ រឺនៅប្រទេសកម្ពុជាឡើយ
ប៉ុន្តែមានមនុស្សជាច្រើនបានជួបប្រទះនូវបញ្ហាល្បឿនរបស់វា។
សម្រាប់ iPhone 4, 4s iPad 2 និង iPod Touch 5th
តែងតែជួបប្រទះនូវបញ្ហានេះ
ក៏ដោយសារតែវាមានកម្លាំងម៉ាស៊ីនទាប និងបន្ទះឈីបស៊េរីចាស់។
ជាក់ស្តែង Apple តែងតែខិតខំបង្កើនសម្រស់
និងមុខងារពិសេសៗបន្ថែម
ជាហេតុវាទាមទារកម្លាំងម៉ាស៊ីនខ្លាំងដើម្បីដំណើរការ។
មិនមែនជាបញ្ហាទេ ព្រោះថាខាងក្រោមនេះ គឺជា Tweak ចំនួនប្រាំដែលអាចបង្កើនល្បឿនប្រើប្រាស់ អ្នកអោយរលូនជាងមុន។
1. FakeClockUp
Tweak មួយនេះត្រូវបានគេនិយមប្រើប្រាស់ជាយូរមកហើយ តាំងពីជំនាន់ iOS 3 មកម្ល៉ះ ដែលវាអាចបង្កើនល្បឿន ទូរស័ព្ទអោយលឿនជាងធម្មតា។ សម្រាប់ iOS 7 វិញ FakeClockUp នៅតែមានប្រសិទ្ធភាពខ្ពស់ដដែល ដែលធ្វើអោយល្បឿន Animation រហ័សជាងមុន មិនស្ទក់និងអាក់ៗឡើយ។
Source សម្រាប់ដោនឡូដដោយឥតគិតថ្លៃ
2. NoSlowAnimations
នេះក៏ជា Tweak ពិសេសមួយទៀតដែរ ដែលអាចធ្វើអោយល្បឿនប្រើប្រាស់
មានភាពរលូនជាងមុន។ បន្ទាប់ពីតម្លើងវាហើយ
អ្នកនឹងមិនឃើញមានលោត Icon
រឺក៏អ្វីត្រង់ណាមួយនៅលើទូរស័ព្ទឡើយ
ប៉ុន្តែវានឹងជំនួយល្បឿនប្រើប្រាស់ ដោយស្វ័យប្រវត្តិតែម្តង។
វាកំពុងដាក់ អោយដោនឡូដដោយឥតគិតថ្លៃឡើយនៅលើ Cydia
និងមិនបាច់បន្ថែម Source អ្វីឡើយ។
3. Nitrous
Nitrous មានប្រសិទ្ធភាពក្នុងការបង្កើនល្បឿន នៅពេលបើកវេបសាយ
នៅលើកម្មវិធី Safari និង កម្មវិធីអ៊ីនធឺណែតផ្សេងៗទៀត។
ក្រៅពីនេះហើយ វាក៏មានប្រសិទ្ធភាពក្នុងការបង្កើនល្បឿន
នៅពេលបើកកម្មវិធី Map ផងដែរ និងបើកកម្មវិធីផ្សេងៗផងដែរ។
4. HiddenSetting7
HiddenSetting7 គឺជា Tweak ដែលអនុញ្ញាតិអោយលោកអ្នកធ្វើការ
កែច្នៃអ្វីផ្សេងៗបានជាច្រើន
ប៉ុន្តែបើអ្នកមិនច្បាស់ត្រង់ណាមួយ សូមកុំប៉ះពាល់អោយសោះឡើយ។
លោកអ្នកអាចដោនឡូដ Tweak នេះបានដោយឥតគិតថ្លៃឡើយ នៅក្នុង
Cydia និងមិនបាច់បន្ថែម Source អ្វីឡើយ។
5. iCleaner Pro
Apple បានបង្កើតឯកសារជាច្រើន នៅលើទូរស័ព្ទរបស់យើង
ដែលភាគច្រើនសុទ្ធសឹងតែឥតបានការ
ធ្វើអោយទូរស័ព្ទយើងមានល្បឿនយឺត និងខាតមេម៉ូរីថែមទៀតផង។
iCleaner Pro មានមុខងារពិសេស ដែលអាចសំអាត Cookies, Caches និង
Temporary
ឥតបានការចេញពីទូរស័ព្ទរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។
ដើម្បីដោនឡូដ Tweak មួយនេះ លោកអ្នកអាចតម្លើងវាបាន
ជាលក្ខណៈសាកល្បង ដែលមាន Source (exile90software.com/cydia/beta/) ។
សូមរីករាយក្នុងការ តម្លើង និងបង្កើនល្បឿនឧបករណ៍ របស់អ្នកអោយមានល្បឿនលឿនជាងមុន ហើយប្រសិនបើមានចម្ងល់ត្រង់ណាមួយ លោកអ្នកអាចសួរបាន តាមរយៈប្រអប់បញ្ចេញមតិខាងក្រោម រឺនៅលើ Page Facebook របស់ពួកយើង។
ទំព័រដើម http://cambo-report.com
Post a Comment