គ្រប់ iDevice ទាំងអស់ (មាន iPhone, iPad , iPod) បន្ទាប់ពីបាន
Jailbreak ហើយ គឺវាប្រៀបដូចជាទទួលបានសេរីភាពថ្មីមួយអញ្ជឹង។
យើងអាចផ្លាស់ប្តូរ និងកែច្នៃអ្វីៗបានជាច្រើននៅលើ iDevice
ហើយនេះក៏ជាមូលហេតុមួយ
ដែលធ្វើអោយមនុស្សជាច្រើនស្រឡាញ់ផលិតផលវាផងដែរ។
ខាងក្រោមនេះ គឺជារបៀបផ្លាស់ប្តូរស្តាយ Font នៅលើឧបករណ៏ iOS 7
របស់យើង ដើម្បីអោយវាកាន់តែស្រស់ស្អាតជាងមុន
និងទទួលបានអារម្មណ៏ថ្មី។
ដើម្បីតម្លើង Tweak មួយនេះបាន សូមចូលទៅកាន់កម្មវិធី Cydia
ហើយស្វែងរកពាក្យថា “ Byta Font 2” ហើយចុច Install ជាការស្រេច។
ដើម្បីបានស្តាយ Font ប្លែកៗ សូមបើកកម្មវិធី BytaFont 2 ហើយចុចលើពាក្យ Browse និងជ្រើសរើសយក ស្តាយ Font ណាមួយដែលអ្នកពេញចិត្តហើយចុចលើពាក្យ Install Byta 2x។ វានឹងលោតចូលទៅផ្ទាំងកម្មវិធី Cydia ហើយចុច Install។ ដើម្បីផ្លាស់ប្តូរស្តាយ Font សូមចូលទៅកាន់កម្មវិធី Byta Font 2 ម្តងទៀត និងចុចពាក្យថា Basic និងចុចលើ ស្តាយ Font ដែលយើងបានដោនឡូដ ហើយចុចពាក្យថា Respring ជាការស្រេច។ ដើម្បីផ្លាស់ប្តូរ Font អោយដូចដើមវិញ សូមចូលទៅកាន់ Basic ដដែល > ចុចពាក្យថា Restore Bytafont Back up។ សូមបញ្ជាក់ថា វាអាចដំណើរការបានទាំងនៅលើគ្រប់ឧបករណ៍ iDevice ទាំងអស់ រួមទាំងគ្រប់ជំនាន់ iOS ផងដែរ។ ហើយសម្រាប់អ្នកមិនស្វែងរកឃើញកម្មវិធី BytaFont នៅលើ Cydia របស់អ្នក សូមចូលទៅកាន់ផ្ទាំងមុខនៃកម្មវិធី Cydia > ចុចលើពាក្យ More Packages > ចុចលើពាក្យ ModMyI ហើយ Confirm ជាការស្រេច។
ទំព័រដើម http://cambo-report.com
Post a Comment