តើមាននរណាខ្លះ មានភាពធុញទ្រាន់នឹងក្តារចុច iOS 7 ដែលម្តងវា
ចេញលោតព៌ណស ម្តងលោតព៌ណខ្មៅដែររឺទេ? ជាការពិតណាស់
ក្តារចុចព៌ណស ពេលខ្លះវាពិបាក ក្នុងការវាយអក្សរ
ព្រោះអីវាមានពន្លឺចាំងពេក ពិបាកដល់ភ្នែកក្នុងការមើលអក្សរ។
Bloard គឺជា Tweak ពិសេសមួយ ដែលធ្វើអោយ ក្តារចុចរបស់អ្នក លោតចេញព៌ណខ្មៅរហូត គ្រប់កម្មវិធី ងាយស្រួលក្នុងការមើល និងវាយអក្សរ។ ការផ្លាស់ប្តូរក្តារចុចអោយមានព៌ណខ្មៅបែបនេះរហូត ក៏មានអត្ថប្រយោជន៍ច្រើនដែរ ព្រោះវាសន្សំសំចៃថ្មបាន មិនខ្ចះខ្ចាយលើពន្លឺ ថែមទាំងមានភាពស្រស់ស្អាតផងដែរ។ ដើម្បីតម្លើង Tweak នេះបាន សូមចូលទៅកាន់ Cydia និងស្វែងរកមើលពាក្យថា “ Bloard ” ដែលដាក់ អោយដោនឡូដឥតគិតថ្លៃ និងមិនចាំបាច់បន្ថែម Source អ្វីឡើយ។
ដើម្បីបើកវាអោយដំណើរការ សូមចូលទៅកាន់ Setting > អូសចុះក្រោម នឹងឃើញឈ្មោះថា Bloard > Enable ជាការស្រេច។ Tweak នេះមិនសូវជាពិសេសខ្លាំងណាស់ណានោះទេ
ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់មិនសូវជាចូលចិត្តប្រើក្តារចុច
ព៌ណសឡើយ ព្រោះអីវាមានពន្លឺចាំងពេក
ហើយសង្ឃឹមថាមានប្រិយមិត្តមួយចំនួនក៏គិតដូចខ្ញុំដែរ។
ទំព័រដើម http://cambo-report.com
Post a Comment