ដោយសារមានការសំណូមពរជាច្រើន ពីសំណាក់ប្រិយមិត្តទាក់ទងពី Tweak
ល្អៗ ដែលអាចដំណើរការជាមួយ iOS 7 បាន ថ្ងៃនេះ យើង
សូមណែនាំ Tweak ពិសេសៗ 5បន្ថែមទៀត
ដើម្បីអោយអ្នកទាំងអស់គ្នាសាកល្បងប្រើប្រាស់លេង។
1. Bioprotect (សម្រាប់ iPhone 5S)
Bioprotect គឺជា Tweak ពិសេសមួយ ដែលអាចចាក់សោរ កម្មវិធីផ្សេងៗ
នៅលើទូរស័ព្ទយើង ដោយប្រើក្រយៅដៃដើម្បីដោះសោរ។ Tweak
មួយនេះកំពុងតែទទួលបានការគាំទ្រច្រើនខ្លាំងណាស់
ដោយសារតែវាឡូយ និងមានសុវត្ថិភាពខ្ពស់ផងដែរ។ ពេលដែលតម្លើង
Tweak មួយនេះហើយ សូមចូលទៅកាន់ Setting > Bioprotect
រួចកែខៃកម្មវិធីផ្សេងៗ ដែលអ្នកចង់ចាក់សោរ ជាការស្រេច។
2. Accentify (ប្រើបានគ្រប់ម៉ូឌែល ពី iOS 5 ឡើងទៅ)
Accentify ជា Tweak ប្រើសម្រាប់ផ្លាស់ប្តូរព៌ណត្រង់កន្លែង Status Bar
ទៅជាព៌ណផ្សេងៗ និងមានរហូតដល់ទៅ 14 ព៌ណឯណោះសម្រាប់ជ្រើសរើស។
3. CarrierPigeon
Tweak មួយនេះទុកសម្រាប់កែឈ្មោះផ្សេងៗ
ត្រង់កន្លែងសេវាទូរស័ព្ទរបស់យើង។
ឧទាហរណ៍អ្នកកំពុងប្រើប្រាស់ប្រព័ន្ធ Smart
អ្នកអាចផ្លាស់ប្តូរអក្សរនោះទៅជាអ្វីផ្សេងៗទៀតបាន។
អ្នកអាចដោនឡូដវាបាន ដោយឥតគិតថ្លៃឡើយនៅក្នុង Source Bigboss។
4. F.lux
F.lux គឺជា Tweak ដ៏មានអត្ថប្រយោជន៍ខ្ពស់មួយ
ដែលអាចអោយអ្នកកែប្រែពន្លឺទូរស័ព្ទ លើសពីអ្វីដែលមាន។
អ្នកគួរសាកល្បងប្រើប្រាស់ Tweak មួយនេះ
ព្រោះអីវាជួយសន្សំសំចៃថ្មបានច្រើន
ថែមទាំងបង្កើនគុណភាពពន្លឺអោយកាន់តែពិសេសជាងមុនផងដែរ។
5. FlipControlCenter
FlipControlCenter អាចអោយយើងកែច្នៃមុខងារ បិទ/បើក នៅកន្លែង Control
Center បាន និងងាយស្រួលជាង SBsetting ទៅទៀត។
គ្រាន់តែអូសដៃពីក្រោមឡើងលើ
អ្នកអាចសារ៉េអ្វីមួយបានយ៉ាងងាយស្រួល មិនចាំបាច់ចូលទៅកាន់
Setting ឡើយ។
ដើម្បីដោនឡូដ Tweak ទាំងអស់នេះដោយឥតគិតថ្លៃ សូមបន្ថែម Source (apt.178.com) ទៅកាន់ Cydia របស់អ្នក ដែលវាជា Source ផ្តល់របស់ឥតគិតថ្លៃច្រើន។ សូមរីករាយក្នុងការសាកល្បងប្រើប្រាស់!!!
ទំព័រដើម http://cambo-report.com
Post a Comment