Unknown Unknown Author
Title: [Cydia] Tweak iOS 7 ថ្មី ដែលបន្ថែមមុខងារពិសេស នៅពេលបិទទូរស័ព្ទ
Author: Unknown
Rating 5 of 5 Des:
                  តើអ្នកមានភាពធុញទ្រាន់ទេ​ នៅ​មុខ​ងារ​ពេល​បិទ​ iDevice​ អ្នក​ម្តងៗ​ គឺ​វា​បែរ​ជា​មាន​តែ​មុខងារ​មួយ​ប៉ុណ្ណោះ​គឺ​ slide​ t...

                  តើអ្នកមានភាពធុញទ្រាន់ទេ​ នៅ​មុខ​ងារ​ពេល​បិទ​ iDevice​ អ្នក​ម្តងៗ​ គឺ​វា​បែរ​ជា​មាន​តែ​មុខងារ​មួយ​ប៉ុណ្ណោះ​គឺ​ slide​ to​ power​ off​ ខុស​ពី​ទូរស័ព្ទ​ Android​ ដែល​មាន​មុខងារ​ដូច​ជា​ Restart,​ Airplane​ Mode​ និង​អ្វី​ផ្សេង​ទៀត?

cover

             Repower គឺជា Tweak ដ៏សាមញ្ញមួយ​ ប៉ុន្តែ​មុខងារ​វា​ក៏​ជួយ​សម្រួល​ក្នុង​ការ​ប្រើ​ប្រាស់​យើង​អោយ​មាន​លក្ខណៈ ​ងាយ​ស្រួល​ជាង​មុន​បន្តិច​ផង​ដែរ។​ វា​អាច​បន្ថែម​មុខងារ​ពីរ​បី​ទៀត​ នៅ​ពេល​យើង​ចុច​ទូរស័ព្ទ​បិទ​ ដែល​មាន​ដូចជា​ Reboot​ សម្រាប់​បិទ​បើក​ទូរស័ព្ទ​ មុខ​ងារ​ Respring​ សម្រាប់​បិទ​បើក​ Springboard​ និង​មួយ​ទៀត​ប្រាប់​ពី​ពេល​វេលា​ដែល​យើង​បាន​បើក​ទូរស័ព្ទ​ប្រើ​ប្រាស់។
សូមទស្សនាវីដេអូ ថាតើ Repower វាដំណើរការបានយ៉ាងម៉េចខ្លះទៅ


            Tweak មួយនេះ កំពុងដាក់អោយ​ដោនឡូដ​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​ ដោយ​សូម​ចូល​ទៅ​កាន់​ Cydia​ រួច​ស្វែង​រក​ពាក្យ​ថា​ “Repower​ “និង​ចុច​ install​ ជា​ការ​ស្រេច។​ ដើម្បី​បើក​វា​អោយ​ដំណើរ​ការ​ សូម​ចូល​ទៅ​កាន់​ Setting​ >​ Repower​ និង​ចុច​បើក។
Tweak មួយនេះនៅមានកង្វះខាតមួយចំនួននៅឡើយទេ​ ពោល​ដើម្បី​អោយ​វា​ដំណើរ​ការ​បាន​ យើង​ត្រូវ​ចុច​លើ​ប៊ូតុង​ Power​ Button​ ពីរ​ដង​ជាប់​គ្នា​ ហើយ​គ្មាន​ជម្រើស​ក្រៅ​ពី​នេះ​ទេ។​ យ៉ាង​ណា​មិញ​ វា​ជា​ជំហាន​ដំបូង​តែ​ប៉ុណ្ណោះ​ ហើយ​សង្ឃឹម​ថា​ Tweak​ មួយ​នេះ​នឹង​បន្ថែម​ជម្រើស​ ល្អៗ​ផ្សេង​ទៀត​ ពេល​ដើម្បី​ដំណើរ​ការ​មួយ​នេះ។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top