អត្ថប្រយោជន៍សំខាន់ក្នុងការ Jailbreak ឧបករណ៍ Apple
របស់យើងគឺដើម្បីធ្វើការច្នៃប្រឌិតឧបករណ៍
របស់យើងអោយមានភាពស្រស់ស្អាត និងកាន់តែសំបូរបែបជាងមុន។
ថ្ងៃនេះយើង សូមធ្វើការណែនាំវិធីនិងTweak
ខ្លះៗដែលអាចជួយកែច្នៃ Locksreen របស់អ្នកអោយកាន់តែពិសេស
និងទាក់ទាញជាងមុន។
1 . ជ្រើសរើស Wallpaper ដែលសាកសមនឹងឧបករណ៍របស់អ្នក។ Wallpaper
ជាផ្នែកមួយដ៏សំខាន់ក្នុងការរចនា Lockscreen
របស់អ្នកអោយមានភាពទាក់ទាញ ដូចនេះអ្នកអាចជ្រើសយក Wallpaper
ណាដែលអ្នកចូលចិត្ត ហើយស៊ី នឹងទូរស័ព្ទរបស់អ្នក។]
2 . Zeppelin ជាកម្មវិធីមួយដ៏ពេញនិយមដែលអាចអោយអ្នកធ្វើការផ្លាស់ប្ដូរឈ្មោះសេវា ទូរស័ព្ទរបស់អ្នកទៅជារូបឡូហ្គូផ្សេងៗជាច្រើនតាមចំនូលចិត្តរបស់ អ្នក។
អ្នកអាចទាញយកកម្មវិធីនេះដោយចូលទៅកាន់ Cydia > Search > Zeppelin > install
3 . បើសិនជាអ្នកធុញទ្រាន់នឹងមុខងារខ្លះៗដែលមាននៅលើផ្ទាំង
Lockscreen របស់អ្នកដូចជា កាមេរ៉ា នាឡិកា ជាដើមនោះ customLS
អាចជួយអ្នកបាន។ customLS
ជាកម្មវិធីដ៏ពិសេសមួយខាងធ្វើអោយផ្ទាំង Lockscreen
របស់អ្នកអាចផ្លាស់ប្ដូរតាមដែលអ្នកចង់បានដូចជា
អ្នកអាចដកចេញមុខងារមួយចំនួនដូចជា កាមេរ៉ា, នាឡិកា, របា
control center,របាដោះសោរ និង របា notification
បានយ៉ាងងាយស្រួល
មិនតែប៉ុណ្ណោះអ្នកថែមទាំងអាចបន្ថែមអក្សរនៅលើរបាដោះសោរទៀតផង។
អ្នកអាចទាញយកកម្មវិធីនេះដោយចូលទៅកាន់ Cydia > Search > customLS > install
4 . កម្មវិធីពិសេសមួយទៀតគឺ AndroidLock XT
ប្រើសំរាប់កំណត់របៀបដោះសោរឧបករណ៍របស់យើងតាមរយៈ Pattern
ដូចពពួកទូរស័ព្ទ Andriod ដែរ
ហើយកម្មវិធីនេះអាចប្រើប្រាស់នៅលើឧបករណ៍ Apple ចាប់ពីជំនាន់
iOS 4 ដល់ iOS 7 ប៉ុន្ដែនៅមិនទាន់អាចដំណើរការនៅលើ iPhone 5S
នៅឡើយ។
អ្នកអាចទាញយកកម្មវិធីនេះដោយចូលទៅកាន់ Cydia > Search > AndroidLock XT > install
យើងសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នា នឹងពេញចិត្តជាមួយនឹង Tweak ទាំងនេះ!
ទំព័រដើម http://cambo-report.com
Post a Comment