Unknown Unknown Author
Title: [Cydia] របៀបឆែកលុយនៅលើ iPhone ដែល​​ប្រើ​​ប្រាស់​​ទ្រនាប់ស៊ីម
Author: Unknown
Rating 5 of 5 Des:
               ទូរស័ព្ទ iPhone មួយ​ចំនួន​ដែល​ប្រជាជន​កម្ពុជា​ប្រើ​ប្រាស់​គឺ​ជា​ទូរស័ព្ទ iPhone ដែល​បាន​នាំ​យក​ចូល​ពី​សហរដ្ឋ​អាមេរិច ដែល...


               ទូរស័ព្ទ iPhone មួយ​ចំនួន​ដែល​ប្រជាជន​កម្ពុជា​ប្រើ​ប្រាស់​គឺ​ជា​ទូរស័ព្ទ iPhone ដែល​បាន​នាំ​យក​ចូល​ពី​សហរដ្ឋ​អាមេរិច ដែល iPhone ទាំង​នោះ​អាច​ប្រើ​ប្រាស់​បាន​តែ​ជាមួយ​សេវា​ទូរស័ព្ទ​មួយ​ប៉ុណ្ណោះ ហើយ​ក្រៅ​ពី​នេះ គឺ​វា​មិន​ស្គាល់​សេវា​នោះ​ទេ។ ក៏​ប៉ុន្តែ​គេ​ក៏​មាន​មធ្យោបាយ​ក្នុង​ការ​ប្រើ​ប្រាស់ iPhone ទាំង​នោះ​បាន​ជាមួយ​នឹង​សេវា​ទូរស័ព្ទ​នៅ​ស្រុក​ខ្មែរ​ហើយ ដោយ​ប្រើ​ប្រាស់​ជើង​ស៊ីម​សិប្បនិម្មិត ដែល​មាន​ដូច​ជា Gevey Sim, R Sim, រឺក៏ Auto Sim ជា​ដើម ក៏​ប៉ុន្តែ​វា​នៅ​តែ​មាន​បញ្ហា។

cover

                   អ្នកប្រើប្រាស់ជាច្រើន កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ពោល​គេ​មិន​អាច​ឆែក​ទឹក​ប្រាក់​ក្នុង​ គណនី និង​ប្រើ​ប្រាស់​សេវាកម្ម​ផ្សេងៗ​ដែល​បញ្ជា​ដោយ​ប្រើ USSD (សញ្ញា *xxxxx# រឺក៏ #xxxxx#) នោះ​ទេ។ យ៉ាង​ណា​មិញ យើង​ក៏​មាន​ដំណោះ​ស្រាយ​ផង​ដែរ ដើម្បី​ធ្វើ​អោយ iPhone ដែល​ប្រើ​ទ្រនាប់​ស៊ីម អាច​ឆែក​បាន​តាម USSD បាន​ដែរ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​សេចក្តី​ណែ​នាំ។

តម្រូវការ
  • iPhone គ្រប់ម៉ូឌែលទាំងអស់ ដែលដំណើរការពី iOS 7.0 ដល់ iOS 7.1.1
  • ទូរស័ព្ទ iPhone របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
របៀបធ្វើ
1
  • បើកកម្មវិធី Cydia > Source > បន្ថែម Source ថ្មី​មួយ​ទៀត​គឺ (repo.biteyourapple.net) រួច​ចុច Add
  • នៅក្នុងកម្មវិធី Cydia ដដែល សូម​ស្វែង​រក​ពាក្យ “ CommCenter Patch for iOS 7 រួច​តម្លើង​វា
  • ស្វែងរកកម្មវិធីមួយទៀតឈ្មោះថា iFile រួច​តម្លើង​វា​ជា​ការ​ស្រេច
  • បើកកម្មវិធី iFile > ចូលទៅកន្លែង System > Library > Carrier Bundles > iPhone > Default.bundle > រួច​អូស​ទៅ​ក្រោម​រហូត​ដល់​ឯកសារ​ឈ្មោះ​ថា Carrier.plist

2
  • ចុចត្រង់សញ្ញាព្រួញនៃឯកសារ​ឈ្មោះ Carrier.plist និង​ជ្រើស​រើស​យក Property List Viewer
  • អូសចុះក្រោមគេ បើក​ក្រឡោន SupportsSupplementaryService និង​បិទ​បើក​ទូរស័ព្ទ​ជា​ការ​ស្រេច។
ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top