Unknown Unknown Author
Title: [Cydia] កម្មវិធីសំខាន់ៗដែលអ្នកគួរ​តម្លើង បន្ទាប់​ពី​បាន Jailbreak iOS 7.1.x រួច
Author: Unknown
Rating 5 of 5 Des:
       ការ Jailbreak ឧបករណ៍​របស់​អ្នក​គឺ​ជា​រឿង​ដ៏​គ្រោះថ្នាក់​មួយ ព្រោះ​អី​វា​នឹង​ធ្វើ​អោយ​ឯកសារ System ឧបករណ៍​របស់​អ្នក​រញ៉េ​រញ៉ៃ គ្ម...


       ការ Jailbreak ឧបករណ៍​របស់​អ្នក​គឺ​ជា​រឿង​ដ៏​គ្រោះថ្នាក់​មួយ ព្រោះ​អី​វា​នឹង​ធ្វើ​អោយ​ឯកសារ System ឧបករណ៍​របស់​អ្នក​រញ៉េ​រញ៉ៃ គ្មាន​សណ្តាប់​ធ្នាប់ ហើយ​ប្រសិន​បើ​អ្នក​តម្លើង​អ្វី​ផ្តេស​ផ្តាស រឺ​ខុស​បច្ចេក​ទេស នោះ​វា​អាច​នឹង​ធ្វើ​អោយ iPhone, iPad និង iPod អ្នក​គាំង​ខូច​បាន។ ដូច​គ្នា​នេះ​ដែរ បន្ទាប់​ពី​បាន Jailbreak ឧបករណ៍​របស់​អ្នក​ហើយ អ្នក​គួរ​តែ​តម្លើង​កម្មវិធី​មាន​អត្ថ​ប្រយោជន៍​មួយ​ចំនួន ព្រោះ​អី​កម្មវិធី​នេះ​ជួយ​អោយ​ការ​ប្រើ​ប្រាស់​យើង​កាន់​តែ​មាន​ប្រយោជន៍​ ខ្ពស់ និង​មាន​សុវត្ថិភាព​ជាង​មុន​ផង​ដែរ។

1. AppSync Unified (ដោនឡូដពីSource (cydia.angelxwind.net)

cover

              វាគឺជាកម្មវិធី AppSync សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ទាំង​អស់ ដែល​វា​មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ណាស់​សម្រាប់​ឧបករណ៍​ដែល​បាន Jailbreak រួច។ បន្ទាប់​ពី​តម្លើង​កម្មវិធី​នេះ​ហើយ យើង​អាច​តម្លើង​កម្មវិធី​ផ្សេងៗ​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​តាម​រយៈ​កម្មវិធី​ ទីផ្សារ​ងងឹត ដែល​មាន​ដូច​ជា Tongbu និង 25pp ជា​ដើម។ សូម​បើក​វេបសាយ​នេះ (http://tui.tongbu.com/#down_iphone_jb) ដើម្បី​ដោនឡូដ​កម្មវិធី Tongbu ដែល​កម្មវិធី​នេះ ប្រើ​ដើម្បី​ទាញ​យក​កម្មវិធី​និង​ហ្គេម ដោយ​ឥត​គិត​ថ្លៃ​ឡើយ។

2. Cydia Substrate (ដោនឡូដពី Cydia)
1

       វាមានអត្ថប្រយោជន៍ច្រើនណាស់ ដែល​អនុញ្ញាត្តិ​អោយ​យើង​តម្លើង Tweak ផ្សេងៗ​បាន​យ៉ាង​រលូន​និង​មាន​សណ្តាប់​ធ្នាប់។ លើស​ពី​នេះ​ទៀត វា​ក៏​អាច​ជួយ​សម្រួល​ឧបករណ៍​យើង​អោយ​មាន​សុវត្ថិភាព​ខ្ពស់​ផង​ដែរ ពោល​នៅ​ពេល​ដែល​យើង​តម្លើង Tweak រឺ​ក៏​កម្មវិធី​រញ៉េ​រញ៉ៃ ហើយ​ធ្វើ​អោយ​គាំង​ទូរស័ព្ទ នោះ Cydia Substrate នឹង​អនុញ្ញាត្តិ​អោយ​យើង​ដំណើរ​ទូរស័ព្ទ​ជា​លក្ខណៈ​ដើម (Safe Mode) ដើម្បី​ចូល​ទៅ​លុប Tweak ណា​ដែល​បង្ក​បញ្ហា ចេញ​ពី Cydia។

3. Apple file conduit “2”
បន្ទាប់ពីតម្លើងកម្មវិធីនេះ​ហើយ កម្មវិធី​ដូច​ជា iTools, iFunbox នៅ​លើ​កុំព្យូទ័រ​នឹង​បង្ហាញ​សារ​ថា iDevice យើង​ត្រូវ​បាន Jailbreak ដែល​ងាយ​ស្រួល​ក្នុង​ការ​ចាត់​ចែង​ឯកសារ​ផ្សេងៗ និង​ងាយ​ស្រួល​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​បាន ពេល​គាំង​ជាប់​ឡូហ្គូ Apple។

4. iCleaner Pro (ដោនឡូដពី Source (repo.biteyourapple.net)
2

              ប្រើដើម្បីលុបសំអាតឯកសារផ្សេងៗ​ដែល​ឥត ​បាន​ការ ចេញ​អោយ​ស្អាត និង​ចំណេញ​កន្លែង​ផ្ទុក​ឯកសារ។ កម្មវិធី​នេះ​អាច​សន្សំ​សំចៃ​អង្គ​ផ្ទុក​ទិន្នន័យ​បាន​ដល់​ទៅ 1GB ឯ​ណោះ ប៉ុន្តែ​សូម​ប្រើ​ប្រាស់​ដោយ​ភាព​ប្រុង​ប្រយ័ត្ន ចៀសវាង​វា​លុប​ដោយ​ឯកសារ​ដែល​យើង​ត្រូវ​ការ​ជា​ចាំបាច។ ដើម្បី​ដឹង​បន្ថែម​ពី​របៀប​ប្រើ​ប្រាស់​កម្មវិធី​នេះ សូម​ចុច​ទីនេះ

5. OpenSSH
            កម្មវិធីនេះចាំបាច់សំរាប់តែ​កំពូល​ អ្នក​ប្រើ​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ធម្មតា ក៏​មាន​ប្រយោជន៍​ច្រើន​ដែរ ព្រោះ​អី​យើង​អាច​ប្រើ​កម្មវិធី​នេះ​បាន ដើម្បី​សម្អាត​ទូរស័ព្ទ​យើង​អោយ​ស្អាត ដោយ​មិន​ចាំបាច់​ប្រើ iTunes ឡើយ ហើយ​វា​ក៏​នៅ​សល់ Cydia ផង​ដែរ។ វិធី​នេះ​មាន​ឈ្មោះ​ថា Semi- Restore ហើយ​យើង​អាច​ដឹង​ពី​របៀប​ប្រើ​ប្រាស់​កម្មវិធី​នេះ​បាន ដោយចុចទីនេះ

កម្មវិធីទាំងនេះ សុទ្ធតែមានអត្ថ​ប្រយោជន៍​ខ្ពស់​សម្រាប់​អ្នក ព្រោះ​វា​ជំនួយ​អោយ​ការ​ប្រើ​ប្រាស់ iPhone, iPad យើង​មាន​ភាព​រលូន និង​មាន​សុវត្ថិភាព។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top