Unknown Unknown Author
Title: [Cydia] របៀបផ្លាស់ប្តូរពណ៌ Keyboard នៅលើ iDevice ទៅតាមចំណង់ចំណូលចិត្ត
Author: Unknown
Rating 5 of 5 Des:
              នាំ​ Tweak​ ដ៏​ពិសេស​មួយ​ដែល​អាច​ផ្លាស់​ប្តូរ​ព៌ណ​ Keyboard​ របស់​ iDevice​ របស់​អ្នក​ទៅ​ជា​ព៌ណ​ខៀវ​បាន​យ៉ាង​ស្រស់​ស្អាត​ប...
              នាំ​ Tweak​ ដ៏​ពិសេស​មួយ​ដែល​អាច​ផ្លាស់​ប្តូរ​ព៌ណ​ Keyboard​ របស់​ iDevice​ របស់​អ្នក​ទៅ​ជា​ព៌ណ​ខៀវ​បាន​យ៉ាង​ស្រស់​ស្អាត​បំផុត​ ក៏​ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​តូច​មិន​សូវ​ចូល​ចិត្ត​ព៌ណ​របស់​វា​ ប៉ុន្មាន​ឡើយ។​ ដោយ​ឡែក​យើង​ក៏​មាន​ Tweak​ ថ្មី​មួយ​ទៀត​ ដែល​វា​អនុញ្ញាតិ​អោយ​យើង​ផ្លាស់​ប្តូរ​ពណ៌​ Keyboard​ របស់​យើង​ទៅ​ជា​ព៌ណ​ផ្សេងៗ​បាន​ដែរ​ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​យើង​តែ​ម្តង។
1

               Colory0urBoard គឺជា Tweak ដ៏ពិសេសម្យ៉ាង ដែលអាចអោយអ្នក​ផ្លាស់​ប្តូរ​ពណ៌​ Keyboard​ អ្នក​ទៅ​តាម​អ្វី​ដែល​យើង​ចង់​បាន​ ហើយ​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ផង​ដែរ។​ Tweak​ មួយ​នេះ​បាន​ដាក់​ពណ៌​ដប់​ រឺ​ក៏​ម្ភៃ​អោយ​យើង​ជ្រើស​រើស​នោះ​ទេ​ ប៉ុន្តែ​វា​តម្រូវ​អោយ​យើង​សារ៉េ​ខ្លួន​ឯង​ ដូច្នេះ​មាន​ព៌ណ​ច្រើន​ជាង​មួយ​លាន​ឯណោះ​ ដែល​យើង​អាច​ប្រើ​ប្រាស់​បាន។

ដើម្បីតម្លើង Tweak មួយនេះបានដោយឥតគិតថ្លៃ គឺមានភាពងាយស្រួលទេ​ ដោយ​គ្រាន់​តែ​បន្ថែម​ Source​ ថ្មី​មួយ​សិន​ ដោយ​ចូល​ទៅ​កាន់​ Cydia >​ Manage​ >​ Source​ >​ Edit​ > Add​ និង​វាយ​ពាក្យ​ “ http://cydia.myrepospace.com/cambodia/ រឺ​ក៏​ Source​ (http://repo.biteyourapple.net) ក៏​បាន​ដែរ។​ បន្ទាប់​មក​ទៀត​សូម​ស្វែង​រក​ Tweak​ ដែល​មាន​ឈ្មោះ​ “Color​Y0ur​Board”​ (បន្ទាប់​ពី​ Y​ គឺ​លេខ​សូន្យ​ មិន​មែន​អក្សរ​ O​ ទេ)​ រួច​ហើយ​តម្លើង​គឺ​ជា​ការ​ស្រេច។

2

                ចំណែកឯរបៀបប្រើប្រាស់វិញគឺមានភាពងាយស្រួលទេ ដោយគ្រាន់តែបើកកម្មវិធី​ ColorY0urBoard​ ដែល​មាន​ស្រាប់​នៅ​លើ​ Home screen​ រួច​ហើយ​ជ្រើស​រើស​យក​ព៌ណ​ណា​មួយ​ដែល​យើង​ពេញ​ចិត្ត​ ហើយ​ចុច​វា​ Turn​ on​ នៅ​ខាង​ឆ្វេង​ ហើយ​ចុច​ Save​ នៅ​ខាង​ស្តាំ​ជា​ការ​ស្រេច។​ ប្រសិន​បើ​ Keyboard​ យើង​នៅ​តែ​មិន​ទាន់​ផ្លាស់​ប្តូរ​ព៌ណ​ យើង​អាច​ចុច​ Respring​ រឺ​ក៏​ បិទ​-បើក​កម្មវិធី​របស់​យើង​ក៏​បាន។

បញ្ជាក់: វាអាចប្រើប្រាស់បានទាំង iPhone, iPad និង iPod touch 5th​ ដែល​ដំណើរ​ការ​ដោយ​ iOS 7​ ហើយ​ប្រសិន​បើ​អ្នក​មាន​បញ្ហា​ត្រង់​ Keyboard ​មិន​ផ្លាស់​ប្តូរ​ព៌ណ​តាម​ សូម​ចុចv Respring​ រឺ​ក៏​បិទ​បើក​កម្មវិធី។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top