អ្នកប្រើប្រាស់ iOS មួយចំនួនប្រាកដជាឆ្ងល់ពីរបៀបប្រើប្រាស់ AirPlay
ហើយតើគេប្រើវាសម្រាប់អ្វីខ្លះទៅ?
ប៉ុន្តែក៏មានមនុស្សមួយចំនួនបានដឹងរួចទៅហើយ។
ដើម្បីអោយអ្នកទាំងអស់គ្នាដឹងថា តើ iOS
មានលក្ខណៈពិសេសយ៉ាងណានោះជាមួយ AirPlay ដូច្នេះសូមតាមដានជាមួយ
Cambo Report ទាំងអស់គ្នា។
AirPlay គឺជាមុខងារពិសេស ដែលអនុញ្ញាតិអោយអ្នកអាចលេងវីដេអូ មើលរូបភាព រឺក៏លេងហ្គេមនានា ហើយបង្ហាញទៅលើផ្ទៃអេក្រង់កុំព្យូទ័រ រឺក៏ទូរទស្សន៍វិញ។ មុខងារមួយនេះ អ្នកអាចប្រើប្រាស់ជំនួសអោយខ្សែរ HDMI និងមានភាពងាយស្រួលក្នុងការចែកចាយរូបភាព វីដេអូអោយអ្នកដទៃបានទស្សនាដែរ។ សម្រាប់ពពួក iDevice ដែលអាចប្រើមុខងារមួយនេះគឺមានច្រើន ដូចជា iPhone 4, iPad 2, និង iPad mini ឡើងទៅរីឯរបៀបតម្លើង និងប្រើប្រាស់គឺមានភាពងាយស្រួលទេ។
តម្រូវការ
- iPhone 4, iPad 2, iPad mini ឡើងទៅ និងដំណើរការដោយ iOS 5 ឡើងទៅ (យើងតេស្តលើ iOS 7 ព្រោះមនុស្សភាគច្រើនប្រើ iOS នេះ)
- អ្នកអាចភ្ជាប់ទៅកាន់កុំព្យូទ័រ Windows រឺក៏ Mac បាន ដូច្នេះគួរតែមានមួយក្នុងចំណោមនេះ
- ប្រសិនបើអ្នកចង់ភ្ជាប់ទៅកាន់ទូរទស្សន៍ នោះអ្នកមានពីរជម្រើស មួយប្រើ Apple TV និង មួយទៀត អ្នកប្រើខ្សែ HDMI រឺ ខ្សែ Monitor ដែលប្រើតពីកុំព្យូទ័រ ទៅកាន់ទូរទស្សន៍ (អ្នកអាចរកទិញតាមហាងក្នុងតម្លៃថោកសមរម្យបំផុត)
- ឧបករណ៍ទាំងពីរនេះត្រូវប្រើ Wi-Fi តែមួយ ដូច្នេគួរតែមានម៉ាស៊ីន Wi-Fi រឺចែកចាយពីទូរស័ព្ទ
របៀបតម្លើង និងប្រើប្រាស់
- សូមចូលទៅកាន់វេបសាយមួយនេះ http://goo.gl/XqihxD ហើយដោនឡូដកម្មវិធី AirServer សម្រាប់កុំព្យូទ័ររបស់អ្នក។ វានឹងទាមទារអោយចុះឈ្មោះ ប៉ុន្តែគ្រាន់តែចុច Sign Up with Facebook ជាការស្រេច
- វានឹងផ្តល់លេខសម្ងាត់អោយអ្នកចំនួន 14 ខ្ទង់ ABX24FjHOSJDW សូមចម្លងវាទុក ហើយនៅពេលដែលអ្នកតម្លើងកម្មវិធី AirServer សូមវាយបញ្ចូលនូវលេខសម្ងាត់ទាំងនោះ
- បន្ទាប់ពីតម្លើង AirServer នៅលើកុំព្យូទ័របានសម្រេចហើយ សូមភ្ជាប់ iPhone និង iPad ទៅកាន់ Wi-Fi ដូចកុំព្យូទ័រអ្នក
- ឥលូវនេះ សូមអូសដៃពីក្រោមឡើងលើនៅលើ iDevice ដើម្បីចូលទៅកាន់ Control Center ហើយអ្នកនឹងឃើញពាក្យថា AirPlay។ សូមចុចវា ហើយបើក Mirroring ជាការស្រេច។
- សូមបញ្ជាក់ផងដែរថា AirPlay ដំណើរការបានល្អប្រសិនបើអ្នក បើកលេងវីដេអូ និងរូបភាព៕
សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងធ្វើវាតាមលំដាប់លំដោយនឹងគ្មានបញ្ហាឡើយ
ហើយយើងt ក៏សង្ឃឹមដែរថា ជំហ៊ានមួយនេះ
នឹងមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកដែលចូលចិត្តស្តាប់ចម្រៀង
រឺក៏មើលវីដេអូ ហើយចង់ចែកចាយទៅកាន់កុំព្យូទ័រ រឺក៏ទូរទស្សន៍។
ទំព័រដើម http://cambo-report.com
Post a Comment