IntelliscreenX គឺជា Tweak ដ៏ពេញនិយមមួយចាប់តាំងពី iOS 5
មកម្ល៉េះ
ដែលវាធ្វើអោយការប្រើប្រាស់របស់យើងកាន់តែមានភាពងាយស្រួលប្រើ
ប្រាស់ និងទំនើបជាងមុនឆ្ងាយ។ Tweak មួយនេះអាចអោយអ្នកមើលនូវ
Notification, សារ រឺក៏ព៌តមានផ្សេងៗដោយលឿន
និងឆ្លើយតបយ៉ាងឆាប់រហ័សបំផុត តែម្តងនៅលើផ្ទៃ Lockscreen។
IntelliScreenX 7 បានធ្វើអោយផ្ទៃអេក្រង់ Lockscreen កាន់តែទំនើបជាងមុន ដោយបានបំពាក់មកជាមួយនូវមុខងារឆ្លើយតបសារ Email រឺក៏ Facebook និងបើកមើលព៌តមានអន្តរជាតិផ្សេងៗជាដើម។ ទន្ទឹមនឹងនេះដែរ អ្នកក៏អាចបើកកម្មវិធីដែលអ្នកចូលចិត្តមួយចំនួនទៀត អោយកាន់តែឆាប់រហ័សផងដែរ។ ក្រៅពីបានផ្លាស់ប្តូរកន្លែង LockScreen របស់យើងអោយមានសភាពប្លែកហើយ វាក៏បានផ្លាស់ប្តូរកន្លែង Notification ទៅជាកន្លែងប្រើ Social Network ផងដែរ ដូចជា Twitter ជាដើម។
យើងអាចដោនឡូដ Tweak មួយនេះបាន ដោយគ្រាន់តែចូលទៅកាន់ Cydia >
ហើយស្វែងរកពាក្យ “ IntelliScreenX 7” រួចហើយតម្លើង និងចុច
Restart SpringBoard ជាការស្រេច។ បន្ទាប់ពីតម្លើង ហើយ
អ្នកអាចធ្វើការកែសម្រួលអ្វីផ្សេងៗទៀតបាន ដោយចូលទៅកាន់
Setting > IntelliScreenX 7។ លោកអ្នក ក៏អាចសាកល្បង
អូសម្រាមដៃពីក្រោមឡើងលើ នៅផ្នែកខាងឆ្វេង ដើម្បីចូលទៅកាន់
Multitasking។ ទន្ទឹមនឹងនេះដែរ
វាក៏បានភ្ជាប់មកជាមួយនឹងកម្មវិធី Message + ផងដែរ
ដែលងាយស្រួលក្នុងការសរសេរ និងទទួលសារ។
គួរអោយសោកស្តាយដែរ ដែល Tweak មួយនេះគឺសម្រាប់លក់នោះទេ ដែលយើងអាចប្រើវាបានតែរយៈពេល 3ថ្ងៃប៉ុណ្ណោះ ហើយយើងក៏មិនទាន់រកឃើញវេបសាយណាផ្តល់អោយឥតគិតថ្លៃនៅឡើយទេ។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងការសាកល្បងប្រើប្រាស់ Tweak មួយនេះ ហើយយើងនឹងរក Tweak ដែលឥតគិតថ្លៃអោយអ្នកទាំងអស់គ្នាបានប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ។
ទំព័រដើម http://cambo-report.com
Post a Comment