Unknown Unknown Author
Title: [Cydia} តោះយើង សាកល្បង Theme iPhone ដ៏ស្រស់ស្អាតទាំងបីនេះមើល
Author: Unknown
Rating 5 of 5 Des:
         ការផ្លាស់ប្តូរ Theme នៅលើ iPhone, iPad,​ iPod​ Touch​ គឺ​ជា​រឿង​មួយ​ដ៏​ពេញ​និយម​បំផុត​ ដូច្នេះ​សម្រាប់​អ្នក​បង្កើត​វិញ​ក៏​តែង​...


         ការផ្លាស់ប្តូរ Theme នៅលើ iPhone, iPad,​ iPod​ Touch​ គឺ​ជា​រឿង​មួយ​ដ៏​ពេញ​និយម​បំផុត​ ដូច្នេះ​សម្រាប់​អ្នក​បង្កើត​វិញ​ក៏​តែង​តែ​រិះ​រក​នូវ​ ស្ទីល​ និង​អ្វី​ប្លែកៗ​ ដើម្បី​បំពេញ​ចិត្ត​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់។

cover

         ខាងក្រោមនេះគឺជា Theme ដ៏ស្រស់ស្អាតទាំងបីបំផុត ដែល​លោក​អ្នក​គួរ​តែ​សាក​ល្បង​ និង​សូម​ចែក​ចាយ​ទៅ​កាន់​មិត្តភក្កិ​របស់​អ្នក​អំពី​ Theme​ ដ៏​ស្រស់​ស្អាត​ទាំង​បី​នេះ​ផង។​ ជា​ដំបូង​ iPhone​ រឺ​ក៏​ iPod​ Touch​ របស់​អ្នក​ត្រូវ​តែ​បាន​ Jailbreak​ សិន​ ហើយ​វា​អាច​ប្រើ​ប្រាស់​បាន​ពី​ iOS​ 5​ ដល់​ iOS​ 7។​ Theme​ មួយ​ចំនួន​យើង​មិន​បាន​តេស្ត​សាក​ល្បង​នៅ​លើ​ iPad​ ទេ​ ថា​វា​ដំណើរ​ការ​រឺ​ក៏​អត់​ ដូច្នេះ​អ្នក​ប្រើ​ប្រាស់​ iPad​ សូម​សាក​ល្បង​ប្រើ​ប្រាស់​វា​ដោយ​ខ្លួន​ឯង​ណា។

          ដើម្បីដោនឡូដ Theme ទាំងនេះដោយឥតគិតថ្លៃ​ អ្នក​ទាំង​អស់​គ្នា​ត្រូវ​បន្ថែម​ Source​ ថ្មី​មួយ​សិន​ ដោយ​ចូល​ទៅ​កាន់​ Cydia​ >​ Manage​ >​ Source​ >​ Edit​ >​ Add​ >​ វាយ​អក្សរ​ (http://repo.biteyourapple.net)។​ ប្រសិន​បើ​អ្នក​បន្ថែម​ Source​ នេះ​ហើយ​មាន​បញ្ហា​ សូម​មេត្តា​លុប​ចោល​ Source​ ណា​មួយ​ដែល​មិន​ចាំបាច់​ ហើយ​ព្យាយាម​ Add​ បន្ថែម​ម្តង​ទៀត។

Inversify
1

               Theme ដ៏ស្រស់ស្អាតមួយនេះ គឺជា Theme ដែល​បាន​រចនា​ឡើង​ពីរ​ជំនាន់​មក​ហើយ​ ដែល​វា​មាន​ព៌ណ​ចម្រុះ​ ប៉ុន្តែ​ស្រទន់​ មិន​សូវ​ឈឺ​ភ្នែក​ក្នុង​ការ​មើល​ឡើយ។​ វា​មាន​រូប​រាង​ជ្រុង​ ចំណែក​ឯ​ផ្នែក​កណ្តាល​ មាន​រង្វង់​មូល​ និង​ផត​ទៅ​ក្នុង​ ប្លែក​ភ្នែក​ម្យ៉ាង​ដែរ។​ Theme​ មួយ​នេះ​សាក​សម​បំផុត​ សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ស្ទីល​ និង​ការ​រចនា​ជា​ដើម។​ ប្រសិន​បើ​អ្នក​ស្រឡាញ់​វា​ សូម​បន្ថែម​ Source​ ដែល​យើង​បាន​រៀប​រាប់​ខាង​លើ​ ហើយ​ស្វែង​រក​ពាក្យ​ “Inversify”​ រួច​តម្លើ​ង​វា​ជា​ការ​ស្រេច។

Ayza
2

              Theme មួយនេះបើមើលមួយភ្លែត វាមិនសូវទាក់ទាញ​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​បើ​យើង​អង្កេត​កាន់​តែ​យូរ​ មើល​នូវ​ icon​ វា​នីមួយៗ​ នោះ​យើង​នឹង​កាន់​តែ​ចាប់​ចិត្ត​ស្រឡាញ់​ជាក់​ជា​មិន​ខាន។​ អ្នក​រចនា​ Theme​ នេះ​ មិន​បាន​បោះ​បង់​លក្ខណៈ​ដើម​ នៃ​ icon​ នេះ​ទេ​ បុន្តែ​គេ​ផ្លាស់​ប្តូរ​មក​វិញ​ នូវ​រូបភាព​ និង​ព៌ណ​រាង​ចាស់​ជាង​មុន​បន្តិច​ ដើម្បី​អោយ​សាក​សម​នឹង​មនុស្ស​ដែល​មិន​ចូល​ចិត្ត​អ្វី​ដែល​ឆើត​ឆាយ។​ ដើម្បី​ដោនឡូដ​ Theme​ មួយ​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ​ សូម​អ្នក​ទាំង​អស់​គ្នា​ចូល​ទៅ​កាន់​ Cydia​ ស្វែង​រក​ពាក្យ​ “Ayza“​ រួច​តម្លើង​ជា​ការ​ស្រេច។

Rollypop
3

                 Theme មួយនេះមិនមែនជា Theme ឆើតឆាយ និងថ្លៃថ្នូរ​ ដូច​ Theme​ ទាំង​ពីរ​ខាង​លើ​នេះ​ទេ​ ប៉ុន្តែ​វា​គឺ​ជា​ Theme​ ដែល​ស្អាត​ត្រជាក់​ភ្នែក​ និង​ប្លែក​ភ្នែក​មួយ។​ icon​ ទាំង​អស់​មាន​រូប​រាង​មូល​ ហើយ​ការ​រចនា​របស់​វា​ក៏​មិន​សូវ​មាន​ច្រើន​ដែរ​ គឺ​មាន​តែ​ព៌ណ​ និង​រូបភាព​តូចៗ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។​ បើ​សិន​ជា​អ្នក​ច​ង់ប្រើ​ប្រាស់​ Theme​ មួយ​ដែល​មាន​លក្ខណៈ​ស្អាត​ រៀប​រយ​ ងាយ​ស្រួល​ក្នុង​ការ​មើល​ សូម​ជ្រើស​រើស​យក​ Theme​ នេះ​ចុះ​ ប្រាកដ​ជា​មិន​ខក​បំណង​ឡើយ។

ដើម្បីផ្លាស់ប្តូរ Theme នីមួយៗ គឺមានភាពងាយស្រួលទេ ដោយ​ចូល​ទៅ​កាន់​កម្មវិធី​ Winterboard​ ដែល​មាន​ស្រាប់​នៅ​លើ​ Home​ screen​ បន្ទាប់​មក​ទៀត​ចុច​ Select​ Theme​ និង​ជ្រើស​រើស​យក​ Theme​ ណា​ដែល​យើង​ពេញ​ចិត្ត​ជា​ការ​ស្រេច។​ សង្ឃឹម​ថា​ អ្នក​ទាំង​អស់​គ្នា​នឹង​ពេញ​ចិត្ត​ Theme​ មួយ​ក្នុង​ចំណោម​បី​ខាង​លើ​នេះ​ ហើយ​សូម​មេត្តា​ចែក​ចាយ​បន្ត​ទៅ​កាន់​មិត្តភក្កិ​របស់​អ្នក​ផង។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top