អស់រយៈពេលជាងប្រាំឆ្នាំហើយ ដែលប្រជាជនកម្ពុជាយើងនិយមប្រើប្រាស់ផលិតផល Apple ជាពិសេស iPhone, iPad និង iPod Touch តែម្តង។ ប៉ុន្តែសព្វថ្ងៃនេះ យើងកំពុងតែមានឧបសគ្គមួយនោះគឺ iDevice ទាំងនេះមិនបានភ្ជាប់ស្រេចជាមួយនឹងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរទេ។ ដូច្នេះរាល់ការប្រើប្រាស់អ៊ីនធឺណែត បើកមើលឯកសារ សារពត៌មានផ្សេងៗ រឺក៏ចង់សរសេរអក្សរជាភាសាខ្មែរ នោះគឺមានភាពលំបាកខ្លាំងណាស់។ ហើយប្រសិនបើជាប្រជាជនខ្មែរយើងចង់ប្រើប្រាស់ភាសា និងក្តារចុចខ្មែរនៅលើ iDevice នោះ គឺវាត្រូវបង្ខំអោយយើងធ្វើការ Jailbreak ដែលវាគឺជារឿងលំបាកមួយកម្រិតទៀត។
ដើម្បីបានប្រើប្រាស់ពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរពេញលេញមួយនៅលើ iOS នោះ ក្រុម 4khmeriphone ដែលជាក្រុមមានភាពសកម្មមួយក្នុងការបង្កើតអក្សរខ្មែរនោះ បានស្នើរសុំជំនួយយើងគ្រប់គ្នាដើម្បីដាក់ញត្តិទៅកាន់ Apple។ អ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់វេបសាយខាងក្រោមនេះ រួចហើយធ្វើការបំពេញឈ្មោះ អ៊ីម៉ែល អាស័យដ្ឋាន និងអ្វីដែលចង់និយាយបន្តិចបន្តួចតែប៉ុណ្ណោះ។ ការប្រមូលផ្តុំនូវពាក្យគាំទ្រនេះគឺមានប្រសិទ្ធភាពខ្លាំងណាស់ ព្រោះអីវាបង្ហាញអោយ Apple ឃើញពីចំនួនអ្នកប្រើប្រាស់ផលិតផល Apple នៅប្រទេសកម្ពុជា និងភាពស្រេកឃ្លាននៃការចង់បានក្តារចុចខ្មែរ និងពុម្ពអក្សរខ្មែរ។
ជាដំបូង សូមចូលទៅកាន់វេបសាយមួយនេះ http://goo.gl/mlNaSr រួចហើយបំពេញនូវឈ្មោះ ត្រកូល អ៊ីម៉ែល អាស័យដ្ឋាន និងពាក្យពីរ បីម៉ាត់ដែលចង់វាចា ហើយចុច Sign ជាការស្រេច។ នាពេលបច្ចុប្បន្ននេះ អ្នកដែលបានចុះឈ្មោះគឺមានចំនួនជាង 1500 សម្លេងហើយ ប៉ុន្តែយើងកំពុងតែត្រូវការសម្លេងគាំទ្របន្ថែមទៀត។
សូមមេត្តាចូលរួមជាមួយពួកយើងទាំងអស់គ្នា
ព្រោះអីវានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនខ្មែរទាំងមូល។
ដោយឡែកប្រព័ន្ធប្រតិបត្តិការណ៍ Android Kitkat
បានភ្ជាប់ជាស្រេចជាមួយពុម្ពអក្សរខ្មែរហើយ
ដោយសារមានការគាំទ្រច្រើនពីសំណាក់អ្នកប្រើប្រាស់។
ដូច្នេះប្រសិនបើយើងទាំងអស់គ្នាមានសម្លេងគាំទ្រច្រើន នោះ Apple
នឹងអាចសម្រេចបំណងនូវការដាក់បញ្ចូលពុម្ពអក្សរខ្មែរ
និងក្តារចុចខ្មែរជាស្រេច នៅក្នុង iOS ជំនាន់ថ្មី។ ណាមួយទៀត
សូមកុំភ្លេចអញ្ជើញមិត្តភក្កិរបស់អ្នកអោយចូលរួមដាក់ពាក្យស្នើ
សុំនេះផង ដើម្បីអោយយើងឆាប់ទទួលបានលទ្ធផលខ្ពស់។
ទំព័រដើម http://cambo-report.com
Post a Comment