សព្វថ្ងៃនេះ ប្រព័ន្ធប្រតិបត្តិការណ៍ទូរស័ព្ទដែលពេញនិយម
និងឈានមុខគេនោះគឺមានតែបីទេ គឺ Android, iOS និង Windows
Phone ហើយប្រព័ន្ធប្រតិ្តការណ៍ទាំងបីនេះ
សុទ្ធតែមានរបៀបប្រើប្រាស់និងទ្រង់ទ្រាយខុសគ្នាទាំងអស់។
ភាគច្រើននៃអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Android
បាននិយាយថា គេចូលចិត្តប្រើ Android
ក៏ព្រោះតែវាអាចធ្វើការកែច្នៃបានច្រើន អាចផ្លាស់ប្តូរ Theme,
icon និងបន្ថែម Widget ជាដើម ខុសពី iOS និង Windows Phone
ដែលមិនអាចធ្វើអ្វីបាន។ ប៉ុន្តែក៏សូមអរគុណដល់អ្នក
ដែលបង្កើតកម្មវិធី Jailbreak iOS ផងដែរ
ព្រោះអីយើងក៏នឹងមានលទ្ធភាពអាចកែច្នៃ iOS ស្រដៀងនឹង ពពួក
Android ដែរ បន្ទាប់ពីយើងបាន Jailbreak រួច។
ថ្ងៃនេះ យើងសូមលើកយកនូវ Tweak ដ៏ពិសេសមួយ មានឈ្មោះថា ProWidget ដែលវាអាចបន្ថែម Widget ផ្សេងៗជាច្រើនទៅលើ iDevice របស់អ្នក។ លក្ខណៈពិសេសរបស់វា នោះគឺអ្នកអាចប្រើប្រាស់មុខងារសំខាន់ៗមួយចំនួនបាន ដោយធ្វើនៅលើ Home screen តែម្តង។ កម្មវិធីដែលយើងអាចប្រើប្រាស់បាន មានដូចជា Alarm clock, Browser, Calendar, Dictionary, Mail, Messages, Notes, Reminder និងកម្មវិធីជាច្រើនទៀត។
តម្រូវការ
- iPhone, iPad, និង iPad Touch ដែលដំណើរការដោយ iOS 7
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
- បើប្រើប្រាស់ជាមួយ iPad នោះនឹងកាន់តែល្អ ព្រោះវាមានអេក្រង់ធំ
របៀបតម្លើង
- ចូលទៅកាន់ Cyida > Manage > source > edit វាយពាក្យ (http://apt.178.com) រួចហើយចុច Add
- ស្វែងរកពាក្យ ‘ ProWidgets “ រួចចុចតម្លើងវាជាការស្រេច
របៀបប្រើប្រាស់
- ចូលទៅកាន់ Control Center ដោយយកដៃអូសពីក្រោមឡើងលើ
- អ្នកនឹងសង្កេតឃើញមានកម្មវិធីជាច្រើន នៅផ្នែកខាងក្រោមនៃ Control center
- សូមសាកល្បងចុចបើកវា នោះផ្ទាំងកម្មវិធីនោះ នឹងលោតចេញមកតែម្តង។ យើងអាចពង្រួញវាអោយតូច ដូចកម្មវិធីរបស់កុំព្យូទ័ររបស់យើងដែរ ដោយចុចត្រង់ផ្នែកខាងលើនៃ កម្មវិធីនោះ។
- យើងក៏អាចធ្វើការផ្លាស់ប្តូរអ្វីជាច្រើនទៀតដែឬ ដោយចូលទៅកាន់ Setting > Prowidgets
- Widgets ប្រើសម្រាប់ផ្លាស់ប្តូរទ្រង់ទ្រាយ នៃកម្មវិធីដែលបង្ហាញ
- Theme សម្រាប់ផ្លាស់ប្តូរ Theme និងស្តាយកម្មវិធី ដែលបង្ហាញ
- Activation Methods ប្រើសម្រាប់ផ្លាស់ប្តូរ របៀបនៃការបើកកម្មវិធីនីមួយ
សូមអភ័យទោសផង ព្រោះអីរបៀបប្រើប្រាស់កម្មវិធីនេះគឺមានច្រើន
ហើយយើងក៏មិនអាចពន្យល់អោយបានច្រើនក្បោះក្បាយដែរ
ដោយសារបើកាន់តែក្បោះក្បាយ
នោះប្រិយមិត្តមួយចំនួននឹងកាន់តែឈឺក្បាល។
យើងសំណូមពរអោយអ្នកទាំងអស់គ្នា ដោយឡូដវាហើយសាកល្បងប្រើប្រាស់វាណា
ព្រោះអីវាគឺជា Tweak ដ៏ពិសេសមួយ ដែលគយរតែសាកល្បង។
ទំព័រដើម http://cambo-report.com
Post a Comment