Unknown Unknown Author
Title: [Cydia] បន្ថែមស្ទីលភ្លៀងធ្លាក់នៅក្នុង Lock screen របស់អ្នក ជាមួយ tweak Rain lock
Author: Unknown
Rating 5 of 5 Des:
        បន្ទាប់ពី iOS 7.1 ដាក់អោយប្រើប្រាស់មកយើង សង្កេត​ឃើញ​ថា​ ចំនួន​ Tweak​ ចេញ​ថ្មី​គឺ​កាន់​តែ​មាន​តិច​តួចៗ​ មិន​សូវ​ច្រើន​សោះ។​ ណ្ហ...


        បន្ទាប់ពី iOS 7.1 ដាក់អោយប្រើប្រាស់មកយើង សង្កេត​ឃើញ​ថា​ ចំនួន​ Tweak​ ចេញ​ថ្មី​គឺ​កាន់​តែ​មាន​តិច​តួចៗ​ មិន​សូវ​ច្រើន​សោះ។​ ណ្ហើយ​ចុះ​ ទោះ​បី​ជា​ iOS​ 7.1​ មិន​អាច​ Jailbreak​ បាន​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់​ iDevice​ ដែល​បាន​ Jailbreak​ ហើយ​ ក៏​នៅ​តែ​បន្ត​រីក​រាយ​ប្រើ​ប្រាស់​ Tweak​ ជាមួយ​យើង​ទៀត​ ដែល​លើក​នេះ​គឺ​ជា​ Tweak​ ប្រើ​សម្រាប់​រចនា​ផ្ទៃ​ Lockscreen។

cover

                 Rainlock អាចបន្ថែម អក្សរនានាអោយធ្លាក់​ប្រៀប​បាន​ដូច​ជា​តំណក់​ទឹក​ភ្លៀង​នៅ​លើ​ផ្ទៃ​ Lockscreen​ ប្លែក​ម្យ៉ាង​ដែរ។​ យើង​នឹង​ឃើញ​អក្សរ​ជា​ច្រើន​ ធ្លាក់​ចុះ​ដូច​តំណក់​ភ្លៀង​ រឺ​ក៏​អាច​ផ្លាស់​ប្តូរ​ស្ទីល​បង្ហាញ​ផ្សេងៗ​ដែរ​ ទៅ​តាម​ចំនង់​ចំណូល​ចិត្ត​របស់​យើង។

ដើម្បីតម្លើង Tweak មួយនេះបាន គឺមានភាពងាយស្រួលទេ​ ដោយ​គ្រាន់​តែ​អ្នក​ចូល​ទៅ​កម្មវិធី​ Cydia​ រូច​បន្ថែម​ Source​ មួយ​ថ្មី​ ដោយ​ចុច​ Manage​ >​ Source​ >​ Edit​ >​ វាយ​ពាក្យ​ http://cydia.myrepospace.com/cydown/ ​រួច​ចុច​ពាក្យ​ Add។​ បន្ទាប់​មក​ទៀត​ សូម​ស្វែង​រក​ពាក្យ​ “ Rain​ Lock”​ ហើយ​តម្លើង​វា​ទៅ​ជា​ការ​ស្រេច។

1

                 បន្ទាប់ពីអ្នកតម្លើងវាហើយ អ្នកត្រូវធ្វើការកែសម្រួល​អ្វី​បន្តិច​បន្តួច​ទៀត​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ Rain​ Lock។​ លោក​អ្នក​ត្រូវ​ចុច​បើក​ On​ ដើម្បី​ដំណើរ​ការ​វា​ បន្ទាប់​មក​ទៀត​សូម​ចុច​ Activation​ Method។​ យើង​មាន​ជម្រើស​បី​ ដើម្បី​អោយ​ Rain​ Lock​ ដំណើារ​ការ​ ទី​មួយ​ត្រូវ​ចុច​លើ​អេក្រង់​ពីរ​ដង​ រឺ​ក៏​ចុច​វា​អោយ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​ ដោយ​ជ្រើស​រើស​ Add​ Auto​ Start។​ ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​ក៏​អាច​ផ្លាស់​ប្តូរ​ ស្ទីល​នៃ​ភ្លៀង​ដែល​ធ្លាក់​បាន​ដែរ​ដូច​ជា​ Intro​ Message​ +​ Random​ rain​ ,​ Intro​ Message​ only,​ Random​ rain​ only​ និង​ Single​ Drops។​ លើស​ពី​នេះ​ទៅ​ទៀត​ យើង​ក៏​អាច​ផ្លាស់​ប្តូរ​ អក្សរ​ នៅ​កន្លែង​ Rain​ lock​ ផង​ដែរ​ ដោយ​ចុច​ Setting​ >​ Rain​ lock​ >​ Rain​ Text​ ។​ អ្នក​ទាំង​អស់គ្នា​អាច​ធ្វើ​ការ​កែ​សម្រួល​បាន​ច្រើន​ទៀត​នៅ​កន្លែង​ Setting​ >​ rain​ lock​ នេះ​ ហើយ​យើង​ក៏​មិន​អាច​រៀប​រាប់​អស់​ដែរ។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top