ជាការពិតណាស់ គ្មានអ្វីល្អឥតខ្ចោះនោះទេ ដូចជា Notification Center
ជាដើម ពោលវាមានចំណុចខ្វះខាតបន្តិចបន្តួច
ដែលអ្នកប្រើប្រាស់ចង់កែសម្រួលវា។ កាលពីមុន
យើងធ្លាប់បានបង្ហាញ Tweak នានាដែលអាចធ្វើការផ្លាស់ប្តូរ
Lockscreen រឺក៏ Homescreen រួចមកហើយ
ប៉ុន្តែលើកនេះយើងសូមលើកយក Tweak ដែលអាចផ្លាស់ប្តូរ
និងរចនាផ្ទៃ Notification Center ម្តង។
BetterNC7 គឺជា Tweak ដ៏តូចតាចមួយ ប៉ុន្តែមានសមត្ថភាពខ្ពស់ក្នុងការកែច្នៃផ្នែកផ្សេងៗនៅក្នុង Notification Center បានទៅតាមចំណង់ចំណូលចិត្តរបស់យើង។ យើងអាចធ្វើការផ្លាស់ប្តូរជាច្រើន ដូចជាលុបបន្ទាត់, លុបសញ្ញា X, Yahoo-Logo, លុបពាក្យ Today រឺក៏លុបចោល Tab ណាមួយដែលយើងមិនពេញចិត្ត។ ប្រសិនបើអ្នកចង់ប្រើប្រាស់ Notification Center ដែលមានរបៀបរៀបរយជាងមុន អ្នកគួរតែសាកល្បងប្រើប្រាស់ Tweak នេះទៅ នោះអ្នកប្រាកដជាមិនខកបំណងឡើយ។
តម្រូវការ
- iPhone, iPad និង iPod Touch ដែលដំណើរការដោយ iOS 7 ឡើងទៅ
- ឧបករណ៍របស់អ្នក ត្រូវតែបាន Jailbreak រួចហើយ
របៀបតម្លើង
- បើកកម្មវិធី Cydia រួចហើយចុច Change > Refresh និងចាំរហូតដល់វា Refresh ហើយ
- ស្វែករក Tweak ឈ្មោះ “BetterNC7” នៅក្នង Cydia រួចហើយតម្លើង
- ចូលទៅកាន់ Setting > BetterNC7 > រួចចុច Enable
- នៅខាងក្រោម Setting > betterNC7 អ្នកនឹងឃើញមានការផ្លាស់ប្តូរជាច្រើន ដូចជា Hide Sperators សម្រាប់លុបបន្ទាត់ខ័ណ្ឌចែក Notification, Hide X សម្រាប់លុបចោលសញ្ញា Xជាដើម។ សូមសាកល្បងជ្រើសរើសម្តងមួយខ្លួនឯង ដើម្បីដឹងកាន់តែច្បាស់។
សូមរីករាយក្នុងការប្រើប្រាស់ Tweak មួយនេះ ហើយយើងនឹងពាំនាំនូវ Tweak
ដ៏ពិសេសៗជាច្រើនទៀត អោយអ្នកទាំងអស់គ្នាបានសាកល្បងប្រើប្រាស់។
Tweak ពិសេសៗជាច្រើនទៀត ដែលលោកអ្នកគួរសាកល្បងគឺមានដូចជា
Springtomize 3, IntelliscreenX7 ជាដើម។
ទំព័រដើម http://cambo-report.com
Post a Comment