Unknown Unknown Author
Title: [Cydia] Smart​ 3G​ នឹង​ជួយ​សន្សំ​ថ្ម​ iPhone​ របស់​អ្នក​ ដោយ​ជួយ​ផ្អាក​ដំណើរ​ការ​ 3G​ ឬ​ LTE​ នៅ​ពេល​ប្រើប្រាស់​ Wi-Fi
Author: Unknown
Rating 5 of 5 Des:
                 អ៊ឺនធើណេតជាផ្នែកមួយដ៏សម្រាប់បំផុត សម្រាប់មនុស្សប្រចាំថ្ងៃ​ ព្រោះ​រាល់​ការ​ប្រើប្រាស់​មុខ​ងារ​ និង​កម្មវិធី​ទាំង​អស់​ ភ...


                 អ៊ឺនធើណេតជាផ្នែកមួយដ៏សម្រាប់បំផុត សម្រាប់មនុស្សប្រចាំថ្ងៃ​ ព្រោះ​រាល់​ការ​ប្រើប្រាស់​មុខ​ងារ​ និង​កម្មវិធី​ទាំង​អស់​ ភាគ​ច្រើន​ត្រូវ​ការ​អ៊ឺន​ធើ​ណេត។​ ដោយ​ឡែក​ដើម្បី​ប្រើប្រាស់​អ៊ឺន​ធើ​ណេត​ នៅ​លើ​ស្មាតហ្វូន​ និង​ថេប្លេត​គឺ​មាន​វិធី​ពីរ​យ៉ាង​ ទី​មួយ​គឺ​តាម​ស៊ីមកាត​ (3G​ ឬ ​LTE)​ និង​មួយ​ទៀត​គឺ​តាម​រយៈ​ Wi-Fi។

cover

                    យ៉ាងណាមិញ ក្នុងការភ្ជាប់ប្រព័ន្ធអ៊ឺនធើណេត និង Wi-fi គឺវាត្រូវចំនាយថាមពល​ថ្ម​របស់​ឧបករណ៍​យើង​ច្រើន​ជា​ពិសេស​គឺ​ 3G​ និង​ LTE ​តែ​ម្ដង​ ដូចនេះ​អ្នក​គប្បី​ប្រើ​តាម​រយៈ​ Wi-Fi​ ល្អ​ជាង​ដើម្បី​ចំនាយ​ថាម​ពល​ថ្ម​តិច​ជាង​ 3G​ និង​ LTE។​ ជា​ទូទៅ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ នៅ​ពេល​ដែល​ធ្វើ​ការ​ភ្ជាប់​ iPhone​ របស់​ខ្លួន​ទៅ​កាន់​ Wi-Fi​ ច្រើន​តែ​ភ្លេច​បិទ​ប្រព័ន្ធ​ 3G​ ដែល​ធ្វើអោយ​ iPhone​ ត្រូវ​ចំនាយ​ថាមពល​ថ្ម​ទៅ​លើ ​Wi-Fi​ ផង​ និង​ 3G ​ទៀត​ផង។ ​ទាក់​ទិន​នឹង​បញ្ហា​នេះយើង ​សូម​ធ្វើ​ការ​ណែនាំ​ Tweak​ សាមញ្ញ​មួយ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ដែល​បាន​លើក​ឡើង​ខាង​លើ​បាន។

                Smart 3G+LTE ជា Tweak ដ៏ឆ្លាតវៃអាចជួយផ្អាកដំណើរការមុខងារ 3G ​និង​ LTE ​របស់​ iPhone​ ដោយ​ស្វ័យ​ប្រវត្តិ​ នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ត​ភ្ជាប់​ទៅ​ Wi-Fi​ ហើយ​នៅ​ពេល​ដែល​យើង​ផ្ដាច់​ប្រព័ន្ធ​ Wi-Fi​ ចេញ​វិញ​ មុខ​ងារ​ 3G​ និង​ LTE​ នឹង​ដំណើរ​ការ​វិញ​ធម្មតា។ ​លើស​ពី​នេះ​ វា​បាន​ភ្ជាប់​មកជា​មួយ​នឹង​មុខ​ងារ​ពិសេស​មួយ​ទៀត​ ដែល​នៅ​ពេល​យើង​បិទ​ Locksreen​ របស់​ iPhone​ យើង​ ប្រព័ន្ធ​ 3G​ និង​ LTE​ នឹង​ផ្អាក​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង។

              ដើម្បីតម្លើង Tweak ដ៏ឆ្លាតមួយនេះ សូមអ្នកចូលទៅកាន់ Cydia ដោយ​គ្រាន់​តែ​ធ្វើ​ការ​បន្ថែម​ Source​ ខ្លះៗ​ដូច​ជា​ http://Repo.biteyourapple.net/ http://repo.hackyouriphone.org/ ។​ បន្ទាប់​មក​សូម​ធ្វើ​ការ​ស្វែង​រក ​Tweak​ នេះ​ជា​មួយ​នឹង​ពាក្យ​ Smart​ 3G+LTE​ ហើយ​ធ្វើ​ការ​តម្លើង​ជា​ការ​ស្រេច។

            ក្រោយពីតម្លើងរួច សូមចូលទៅកាន់ Settings និងធ្វើការ Enabled​ Tweak​ នេះ​ដើម្បី​អោយ​វា​ដំណើរ​ការ។​ បន្ទាប់​មក​អ្នក​អាច​សាក​ល្បង​បើក​ 3G ​នៅ​លើ ​iPhone​ របស់​អ្នក​ធម្មតា​ រួច​ធ្វើ​ការ​ភ្ជាប់​ទៅ​កាន់​ Wi-Fi​ នោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា​មុខងារ​ 3G​ ឬ​ Cellular​ Data​ នឹង​ផ្អាក​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង។​ ម្យ៉ាង​ទៀត​អ្នក​អាច​ធ្វើការ​ Enable​ Lock​ Option​ ដើម្បី​អោយ​មុខ​ងារ​ 3G​ ឬ​ Cellular​ Data​ ផ្អាក​ដំណើរ​ការ​នៅ​ពេល​ដែល​អ្នក​បិទ​ Lockscreen​ របស់​ iPhone​ អ្នក។

               សូមបញ្ជាក់ផងដែរថា Smart 3G+LTE នេះអាចដំណើរការបាននៅ​ iPhone​ និង​ iPad​ 3G/LTE​ ជំនាន់​ 7.0​ ឡើង​ទៅ ​ហើយ​ខេមបូ​ក៏​បាន​ធ្វើ​ការ​តេស្ដ​សាក​ល្បង​នៅ​លើ ​iPad Air​ ជំនាន់​ 7.0.4​ ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​ ហើយ​វា​ពិត​ជា​មាន​ប្រយោជន៍​ និង​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាម​ពល​ថ្ម​ដោយ​ប្រយោល​តាម​រយៈ​ Cellular Data​ បាន​យ៉ាង​ប្រសើរ។​ យ៉ាង​ណា​មិញ​ មុន​នឹង​អ្នក​ធ្វើ​ការ​តម្លើង​ Tweak​ នេះ ​សូម​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ព្រោះ​យើងមិន​ទទួល​ខុស​ត្រូវ​នូវ​រាល់​បញ្ហា​ដែល​កើត​មាន​ដោយ​ចៃដន្យ​ ឡើយ!
ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top