កាលពីប៉ុន្មានថ្ងៃមុននេះ Tweak ពិសេស Apex 2 ទើបតែបានដាក់អោយទាញយកពីក្នុង Cydia ក្រោមស្នាដៃរបស់ Sentry និងសរសេរកូដដោយ Aditya KD ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការរៀបចំចាត់ចែងកម្មវិធីនៅលើ Homescreen របស់ iPhone។
Apex 2 មិនរញ៉េរញ៉ៃ ងាយស្រួលក្នុងការប្រើប្រាស់
ដែលវាអាចជួយសន្សំសំចៃផ្ទៃអេក្រង់ជាមួយនឹងការរៀបបញ្ចូលកម្មវិធីដែល
មានប្រភេទស្រដៀងគ្នាអោយនៅផ្ដុំជាមួយគ្នា។
Apex 2 ដាក់លក់នៅក្នុង Cydia ជាមួយនឹងតម្លៃដល់ទៅ $2.99 ឯណោះ ប៉ុន្ដែយើងអាចទាញយក Tweak នេះបានដោយឥតគិតថ្លៃជាមួយនឹងការបន្ថែម Source ខ្លះៗដូចជា http://Repo.biteyourapple.net/ ឬ http://repo.hackyouriphone.org/ ។ បន្ទាប់មកអ្នកអាចស្វែងរក Apex 2 នេះមកតម្លើងដោយមិនគិតប្រាក់ឡើយ។
បន្ទាប់ពីតម្លើង Tweak នេះរួច
អ្នកអាចចាប់ផ្ដើមប្រើប្រាស់វាដោយគ្រាន់តែយកដៃអូសពីលើកម្មវិធីណាមួយ
ទៅទិសណាក៏បានដែរ ហើយអ្នកនឹងឃើញផ្ទាំងសញ្ញា (+)
ចំនួនបួនដើម្បើអោយយើងធ្វើការដាក់បញ្ចូលកម្មវិធីផ្សេងទៀតរួមជា
មួយនឹងកម្មវិធីនេះ។
យើងបានធ្វើការសាកល្បង Apex 2 នេះនៅលើ iPad Air ជំនាន់ 7.0.4 រួចមកហើយ ដោយឃើញថា Tweak នេះពិតជាល្អប្រើមែន ហើយមិនមានបញ្ហាអ្វីចោទឡើងឡើយ។ ប៉ុន្ដែសម្រាប់ ការតម្លើង Tweak នានា ពេលខ្លះវាអាចផ្ដល់ផលប៉ះពាល់ដល់ឧបករណ៍របស់យើងបាន ដូចនេះសូមសម្រេចចិត្តដោយខ្លួនឯងមុននឹងធ្វើការតម្លើង។
ទំព័រដើម http://cambo-report.com
Post a Comment