Unknown Unknown Author
Title: [Cydia] Tweak​ ពិសេស​អាច​ដោះ​សោរ​ iPhone,​ iPad​ របស់​អ្នក​ ដោយ​គ្រាន់​តែ​គូស​វាស​ចុះ​ឡើង
Author: Unknown
Rating 5 of 5 Des:
                   អ្នកដែលកំពុងប្រើប្រាស់ iDevice ជាច្រើន ប្រាកដជាមានភាពធុញទ្រាន់បន្តិចហើយ​ ចំពោះ​ផ្ទៃ​ដោះ​សោរ​របស់​គេ​ ព្រោះ​អី​វា​មាន...


                   អ្នកដែលកំពុងប្រើប្រាស់ iDevice ជាច្រើន ប្រាកដជាមានភាពធុញទ្រាន់បន្តិចហើយ​ ចំពោះ​ផ្ទៃ​ដោះ​សោរ​របស់​គេ​ ព្រោះ​អី​វា​មាន​ភាព​ចាស់​គម្រិល​ ហើយ​មិន​អាច​ផ្លាស់​ប្តូរ​ស្តាយ​ផ្សេងៗ​ ដូច​ពពួក​ឧបករណ៍​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ Android​ បាន​ឡើយ។​ ប៉ុន្តែ​ប្រសិន​បើ​ iDevice​ អ្នក​បាន​ Jailbreak​ ឧបករណ៍​ហើយ​ នោះ​អ្នក​ទាំងអស់​គ្នា​នឹង​មាន​វិធី​ច្រើន​ដើម្បី​ផ្លាស់​ប្តូរ​ស្តាយ​ដោះ​ សោរ​ ដែល​មាន​ដូច​ជា​ Androidlock​ XT,​ Rainlock,​ និង​ JellyLock​ 7​ ជា​ដើម។

cover

                   ជាទំនៀមទម្លាប់ អ្នកប្រើប្រាស់តែងតែដាក់ Passcode ដើម្បីបង្កើនប្រព័ន្ធសុវត្ថិភាព​នៅ​លើ​ទូរស័ព្ទ​របស់​គេ​ ចុះ​ប្រសិន​បើ​យើង​ដោះ​សោរ​ដោយ​គ្រាន់​តែ​គូស​វា​វិញ​ នោះវា​នឹង​កាន់​តែ​ពិសេស​ថែម​មួយ​កម្រិត​ទៀត។​ Tweak​ មួយ​នេះ​ត្រូវ​បាន​បង្កើត​ដោយ​យក​ចិត្ត​ទុក​ដាក់​ និង​សាក​សម​បំផុត​ជា​មួយ​ iOS​ 7​ ធានា​ថា​អ្នក​ទាំង​អស់​គ្នា​ប្រើ​ហើយ​ ប្រាកដ​ជា​ពេញ​ចិត្ត​ជាក់​ជា​មិន​ខាន។
តោះយើងតម្លើងវានៅលើ iDevice ទាំងអស់គ្នា​ ហើយ​សាក​ល្បង​ប្រើ​ទៅ​មើល​ថា​ តើ​វា​ពិសេស​យ៉ាង​ណា​ខ្លះ?

តម្រូវការ
  • iPhone, iPad និង iPod touch ដែលដំណើរដោយ iOS 7​ (ប្រសិន​បើ​អ្នក​ប្រើ​ iOS 6​ រឺ​ទាប​ជាង​នេះ​ សូម​ប្រើ​ Stride​ ជំនាន់​ 1.2) ។
  • ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
  • ដើម្បីដំណើរការមានភាពរលូន សូមលុបចោល Tweak ផ្សេងៗដែលពាក់​ព័ន្ធ​ទៅ​នឹង​ Lockscreen​ ដែល​មាន​ដូច​ជា​ Androidlock XT,​ Rainlock,​ និង​ JellyLock 7​ ជា​ដើម។

របៀបតម្លើង
  • បើកកម្មវិធី Cydia រួចហើយចូលទៅកាន់ Manage > Source >​ edit >​ Add​ វាយ​ពាក្យ​ (http://apt.178.com)។​ ប្រសិន​បើ​វា​យឺត​ រឺ​គាំង​ សូម​លុប​ចោល​ និង​ព្យាយាម​បញ្ចូល​ម្តង​ទៀត។
  • ស្វែងរកពាក្យ “ Stride 2” រួចហើយតម្លើង

1
  • ចូលទៅកាន់ Setting > Stride > ចុចបើក Enable និងចុច​ Change​ Password​ ដើម្បី​ដាក់​ សញ្ញា​ផ្សេងៗ។​ សូម​ចុច​ប៊ូតុង​ Record​ ដែល​មាន​ពណ៌​ក្រហម​ ហើយ​ចាប់​ផ្តើម​គូរ​សញ្ញា​ផ្សេងៗ​ អាច​ជា​រូប​បេះដូង​ ផ្កាយ ​រឺ​អក្សរ​ផ្សេងៗ​ ក៏​បាន​ដែរ​ ប៉ុន្តែ​ត្រូវ​គូរ​អោយ​ជាប់​គ្នា​ កុំ​អោយ​ដាច់។
  • បន្ទាប់ពីរដាក់សញ្ញាសម្ងាត់ចូលហើយ សូមចុចសញ្ញា Stop​ ដែល​មាន​ពណ៌​ក្រហម​ដែល​នៅ​ផ្នែក​ខាង​ក្រោម ​ហើយ​ចុច​ Save។​ យើង​ក៏​អាច​សារ៉េ​ពី​កម្រិត​នៃ​ការ​ចាប់​ស្នាម​ដែរ​ ដែល​ស្ថិត​នៅ​ផ្នែក​ Options​ ដែល​មាន​ដូច​ជា​ Low,​ Medium,​ High​ និង​ Very high។
  • ប្រសិនបើជាអ្នកភ្លេចសញ្ញាដែលអ្នកបញ្ចូល​ លោក​អ្នក​ក៏​អាច​ប្រើ​ Passcode​ ជំនួសដែរ។

សូមរីករាយនៅក្នុងការប្រើប្រាស់ ហើយយើងសង្ឃឹមថា វានឹងធ្វើអោយការ​ប្រើប្រាស់​ iOS​ 7​ កាន់​តែ​មាន​លក្ខណៈ​ពិសេស​ថែម​មួយ​កម្រិត​ទៀត។​ សូម​បញ្ជាក់​ម្តង​ទៀត​ដែរ​ថា​ វា​អាច​នឹង​មិន​ដំណើរ​ការ​ជា​មួយ​Tweak​ ចំនួន​ដូច​ជា ​Tweak​ ជា​ Androidlock XT,​ Rainlock,​ និង ​JellyLock 7​ ដូច្នេះ​យល់​ល្អ​សូម​លុប​វា​ចោល​សិន​ មុន​នឹង​តម្លើង​ Stride 2។
ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top