Unknown Unknown Author
Title: [Cydia] Theme របស់ iPad មួយនេះគឺពិតជា​ស្រស់ស្អាតមែន
Author: Unknown
Rating 5 of 5 Des:
             អ្នកប្រើប្រាស់ iPad មួយចំនួនតែងតែរអ៊ូរ​ រទាំ​ទាក់​ទង​នឹង​ Theme​ ដែល​អាច​ប្រើ​ប្រាស់​ជាមួយ​ iPad​ បាន​ថា​វា​មាន​ចំនួន​តិច​...


             អ្នកប្រើប្រាស់ iPad មួយចំនួនតែងតែរអ៊ូរ​ រទាំ​ទាក់​ទង​នឹង​ Theme​ ដែល​អាច​ប្រើ​ប្រាស់​ជាមួយ​ iPad​ បាន​ថា​វា​មាន​ចំនួន​តិច​តួច​មិន​សូវ​សំបូរ​ដូច​ iPhone​ ឡើយ។​ Cambo​ Report​ ក៏​ឧស្សាហ៏​ដាក់​បង្ហាញ​ពី​ Theme​ ស្រស់​ស្អាត​របស់​ iPhone​ មួយ​ចំនួន​ផង​ដែរ​ ហើយ​លើក​នេះ​យើង​នឹង​លើក​យក​ពី​ Theme​ ដ៏​ស្រស់​ស្អាត​មួយ​ដែល​មាន​ឈ្មោះ​ថា​ Ayeris​ ម្តង។

1

          Theme Ayeris មានលក្ខណៈស្អាតខ្លាំងណាស់​ ព្រោះ​អី​វា​បាន​ប្រើ​ប្រាស់​ពណ៌​ល្អៗ​មួយ​ចំនួន​នៅ​លើ​ icon​ ហើយ​ក៏​មាន​ភ្ជាប់​មក​ជាមួយ​ Wallpaper​ ថ្មីៗ​មួយ​ចំនួន​ផង​ដែរ។​ ទន្ទឹម​នឹង​នេះ​ដែរ​ វា​ក៏​បាន​ផ្លាស់​ប្តូរ​រចនា​បថ​មួយ​ចំនួន​នៅ​កន្លែង​ Setting​ ផង​ដែរ​ ដូច​រូប​ភាព​ដែល​នៅ​ខាង​ក្រោម​នេះ។

2

                    តម្លៃរបស់ Theme មួយនេះគឺដូចជាថ្លៃបន្តិចរហូតដល់ទៅ​ 3.99$​ ឯ​ណោះ​ ដោយសារ​អ្នក​ផលិត​ខិត​ខំ​បង្កើត​វា​អស់​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ។​ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ក៏​អាច​ដោនឡូដ​ Theme​ មួយ​នេះ​ បាន​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​។​ ជា​ដំបូង​សូម​អ្នក​ទាំង​អស់​គ្នា​បន្ថែម​ Source​ ថ្មី​មួយ​សិន​ ដោយ​ចូល​ទៅ​កាន់​ Cydia​ >​ source​ >​ manage​ >​ edit​ >​ add​ វាយ​ពាក្យ​ http://repo.biteyourapple.net រឺ​ក៏​ http://cydia.myrepospace.com/cambodia/។​ បន្ទាប់​ពី​បន្ថែម​ Source​ ថ្មិ​ហើយ​ សូម​ចូល​ទៅ​កាន់​ Cydia​ រួច​ស្វែង​រក​ពាក្យ​ “Ayeris​ for​ iPad”​ និង​តម្លើង​ជា​ការ​ស្រេច។​ បន្ទាប់​មក​ទៀត​ សូម​បើក​កម្មវិធី​ Winterboard​ ដែល​មាន​ស្រាប់​នៅ​លើ​ Home​ Screen​ ហើយ​ជ្រើស​រើស​យក​ Select​ Theme​​ >​ ជ្រើស​រើស​យក​ ពាក្យ​ថា​ Ayeris​ ទាំង​អស់​ហើយ​ បិទ​កម្មវិធី​នោះ​ និង​ចាំ​មួយ​ភ្លែត​ជា​ការ​ស្រេច។

សម្រាប់អ្នកប្រើប្រាស់ iPhone វិញ អ្នកក៏អាចប្រើប្រាស់​ Theme​ Ayeris​ មួយ​នេះ​បាន​ដែរ​ ប៉ុន្តែ​សូម​ដោនឡូដ​ ឯកសារ​ឈ្មោះ ‘ Ayeris​ ពី​ Cydia​ ជា​ការ​ស្រេច។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top