Unknown Unknown Author
Title: [Cydia] របៀបដោះសោរ iPhone, iPad ដោយ​អូស​ឡើង​លើ (ស្ទីលដូច Windows Phone)
Author: Unknown
Rating 5 of 5 Des:
                ចាប់តាំងពី i OS 1 មកដល់ iOS 7 មក របៀប​ដោះសោរ​របស់​វា​គឺ​មិន​សូវ​មាន​ភាព​ខុស​ប្លែក​គ្នា​ប៉ុន្មាន​នោះ​ទេ ដែល​តម្រូវ​អោយ​...


                ចាប់តាំងពី iOS 1 មកដល់ iOS 7 មក របៀប​ដោះសោរ​របស់​វា​គឺ​មិន​សូវ​មាន​ភាព​ខុស​ប្លែក​គ្នា​ប៉ុន្មាន​នោះ​ទេ ដែល​តម្រូវ​អោយ​យើង​អូស​ពី​ឆ្វេង​ទៅ​ស្តាំ ដើម្បី​ដោះសោរ (Slide to unlock) នោះ។ នៅ​ក្នុង​ជំនាន់ iOS 5.1.1 Apple បាន​បន្ថែម​ប្រឡោះ​ថ្មី​មួយ​ទៀត​នៅ​ជាប់​ប្រឡោះ Slide to unlock នោះ​គឺ​ប្រឡោះ Camera ដែល​ប្រើ​សម្រាប់​ថត​រូប​បាន​រហ័ស​ទាន់​ចិត្ត។ ចុះ​តើ​អ្នក​ទាំង​អស់​គ្នា​មាន​ចំណាប់​អារម្មណ៍​ទេ ប្រសិន​បើ​ជា​យើង​ផ្លាស់​ប្តូរ​ប្រឡោះ កាមេរ៉ា​មួយ​នេះ ទៅ​ជា​ប្រឡោះ​ថ្មី​មួយ​ទៀត ប្រើ​ដើម្បី​ដោះសោរ?

cover

                ប្រសិនបើជាអ្នកធុញទ្រាន់នឹងការដោះសោរ iDevice របស់​អ្នក​ដោយ​រុញ​ពី​ឆ្វេង​ទៅ​ស្តាំ ហើយ​ចង់​រក​វិធី​ដោះសោរ​ថ្មី​អោយ​កាន់​តែ​ងាយ​ស្រួល​នោះយើង សូម​ណែនាំ​ពី Tweak ពិសេស​ថ្មី​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា SlideUP2unlock។ វា​នឹង​ផ្លាស់​ប្តូរ​ក្រឡោន​កាមេរ៉ា​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង ទៅ​ជា​ក្រឡោន​ថ្មី​មួយ​ទៀត​សម្រាប់​ដោះសោរ។ វិធី​នេះ​គឺ​ស្រដៀង​ទៅ​នឹង​វិធី​ដោះ​សោរ​របស់ Windows Phone ដែរ ដោយ​អូស​ដៃ​ពី​ក្រោម​ឡើង​លើ ដើម្បី​ដោះសោរ។

តម្រូវការ
  • iPhone, iPad និង iPod Touh ដែលដំណើរការដោយ iOS 7
  • ឧបករណ៍របស់អ្នក ត្រូវតែបាន Jailbreak រួចរាល់ហើយ
របៀបតម្លើង
  • បើកកម្មវិធី Cydia រួចហើយ ចូលទៅកាន់កន្លែង Chagne > ចុច Refresh និងចាំមួយភ្លែត។
  • ចូលកន្លែង ស្វែងរក ហើយវាយពាក្យ “ SlideUp2Unlock “ និង​តម្លើង​វា រួចចុច Restart Springboard
  • ចូលទៅកាន់ setting > slideup2unlock និងចុចបើក Enable និង​ចុច Restart Springboard ជា​ការ​ស្រេច
  • ឥលូវនេះ សាកល្បងចាក់សោរអេក្រង់ ហើយដោះសោរវិញ ដោយ​គ្រាន់​តែ​ដាក់​ដៃ​ពី​លើ ប្រឡោះ​ដែល​មាន​កូន​សោរ ហើយ​អូស​ឡើង​ទៅ​លើ​ជា​ការ​ស្រេច។

1

          គូសបញ្ជាក់ផងដែរថា វាអាចនឹងកុងគ្នាជាមួយ Tweak ផ្សេងៗ​ដែល​ទាក់​ទង​ទៅ​នឹង​កន្លែង Lock screen ដូច្នេះ​យល់​ល្អ សូម​លុប​ចោល Tweak ណា​ដែល​ទាក់​ទង​នឹង Lock screen សិន ចៀសវាង​មាន​បញ្ហា។
ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top