Unknown Unknown Author
Title: [Cydia] កំពូល Tweak ដែលយើងបានទន្ទឹងរង់ចាំ បានចេញមកហើយ!
Author: Unknown
Rating 5 of 5 Des:
                 អស់រយៈពេលជាងបីខាងហើយ ដែល iOS 7.0.x​ អាច​ Jailbreak​ បាន​ ហើយ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​សាក​ល្បង​ប្រើ​ប្រាស់​នូវ​ Tw...

                 អស់រយៈពេលជាងបីខាងហើយ ដែល iOS 7.0.x​ អាច​ Jailbreak​ បាន​ ហើយ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​សាក​ល្បង​ប្រើ​ប្រាស់​នូវ​ Tweak​ ពិសេសៗ​ច្រើន​ណាស់​ ដែល​មាន​ដូច​ជា​ Springtomize​ 3,​ Winterboard,​ Cyclinder,​ និង​ Vertex​ ជា​ដើម។​ ថ្វី​ត្បិត​តែ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​អាប់ដេត​ទៅ​កាន់​ iOS​ 7.1​ ដែល​មិន​អាច​ Jailbreak​ បាន​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ Tweak​ ល្អៗ​នៅ​តែ​លេច​ចេញ​ជា​រូប​រាង​ម្តង​មួយៗ​មិន​ដាច់​ឡើយ។

cover

              Auxo គឺជាកំពូល Tweak ដ៏ល្បីល្បាញមួយ​ ចាប់​តាំង​ពី​ iOS​ 6​ មក​ម្ល៉េះ​ ដែល​វា​អាច​ផ្លាស់​ប្តូរ​ស្ទីល​​ Multitasking​ របស់​អ្នក​ អោយ​មាន​រូប​រាង​ថ្មី​ និង​គួរ​អោយ​ទាក់​ទាញ​ជាង​មុន។​ នៅ​ក្នុង​ជំនាន់​ថ្មី​នេះ​ Axuo​ 2​ កាន់​តែ​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន​ និង​ស៊ី​គ្នា​ណាស់​ ជាមួយ​ iOS​ 7។​ Tweak​ មួយ​នេះ​ មាន​លក្ខណៈ​ពិសេស​ធំៗ​បី​ គឺ​ Multi-Center,​ Quick​ Switcher​ និង​ Hot​ Coners។

1

                មុខងារ Multi-Center គឺជាមុខងារដែលវាផ្តាច់ Control Centre​ យើង​ជា​ពីរ​ផ្នែក​ គឺ​ផ្នែក​ខាង​លើ​ និង​ខាង​ក្រោម។​ ផ្នែក​ខាង​លើ​ អ្នក​អាច​ប្រើ​ដើម្បី​ បិទ​បើក​ Wi-Fi,​ Bluetooth,​ Airplane​ Mode,​ AirDrop​ និង​ Air​ Play​​ ជា​ដើម។​ វា​ធ្វើ​អោយ​ទូរស័ព្ទ​របស់​យើង​កាន់​តែ​មាន​របៀប​រៀប​រយ​ និង​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ជាង​មុន​ឆ្ងាយ។

ចំណែកឯមុខងារទីពីរដែលមានឈ្មោះថា Quick​ Switcher​ នោះ​វិញ​ គឺ​វា​អនុញ្ញាតិ​អោយ​អ្នក​បើក​កម្មវិធី​ ចាស់ៗ​ (Recent​ Apps)​ ដោយ​គ្រាន់​តែ​អូស​ដៃ​ពី​ក្រោម​ឡើង​លើ​តែ​ប៉ុណ្ណោះ។​ ដូច្នេះ​អ្នក​មិន​ចាំបាច់​ចុច​ប៊ូតុង​ Home​ ពីរ​ដង​ដើម្បី​ទៅ​កាន់​ Multi-tasking​ ឡើយ។

2

           ចំណែកឯមុខងារទីបីរបស់វានោះគឺមុខងារ Hot​ Corner​ ដែល​យើង​អាច​រំកិល​មើល​កម្មវិធី​ចាស់ៗ​បាន​ដោយ​គ្រាន់​តែ​បញ្ជា​លើ​ icon​ ខាង​ក្រោម​តែ​ប៉ុណ្ណោះ។​ វា​មាន​រូប​រាង​ប្លែក​គួរ​អោយ​ចង់​ប្រើ​ប្រាស់​ ដែល​នេះ​គឺ​ជា​មុខងារ​ពិសេស​ជាង​គេ​បំផុត​របស់​ Auxo។

តម្រូវការ
  • iPhone និង iPod Touch ដែលដំណើរការដោយ iOS 7.O.X
  • ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
វិធីតម្លើង និងប្រើប្រាស់
  • បើកកម្មវិធី Cydia ហើយចូលទៅកាន់ Manage >​ Source​ >​ Edit​ >​ Add​ វាយ​ពាក្យ​ (http://apt.178.com) រួច​ចុច​ Add
  • ស្វែងរកពាក្យ “Auxo 2” នៅក្នុង Cydia រួចតម្លើងវា
  • ចូលទៅកាន់ Setting > Auxo 2 និងបើកមុខងារ​ផ្សេងៗ​ដូច​ជា​ Multi-Centre,​ Quick​ switch។​ យើង​ក៏​អាច​ធ្វើ​ការ​សម្រួល​អ្វី​បាន​ជា​ច្រើន​ទៀត​ នៅ​ក្នុង​នោះ
  • ឥលូវនេះសាកល្បង ចុចប៊ូតុង Home ពីរដង រឺកីអូសម្រាម​ដៃ​ពី​ក្រោម​ឡើង​លើ​នៅ​លើ​ iPhone​ អ្នក​ នោះ​អ្នក​នឹង​ឃើញ​មាន​អ្វី​ផ្លាស់​ប្តូរ​ជាក់​ជា​មិន​ខាន។

ដើម្បីអោយដឹងកាន់តែច្បាស់ពីរបៀបប្រើប្រាស់វា សូមទស្សនាវីដេអូនេះទាំងអស់គ្នា

 

គួរអោយសោកស្តាយដែរ ដែល Tweak មួយនេះមិនទាន់​អាច​ប្រើ​ប្រាស់​ជាមួយ​ iPad​ នៅ​ឡើយ​ទេ​ ប៉ុន្តែ​អ្នក​បង្កើត​វា​នឹង​បញ្ចេញ​ iPad​ Version​ ក្នុង​ពេល​ឆាប់ៗ​នេះ។​ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ពេញ​ចិត្ត​នឹង​ Tweak​ ដ៏​ឡូយ​មួយ​នេះ​ សូម​ជួយ​ចែក​ចាយ​ទៅ​កាន់​មិត្តភក្កិ​របស់​អ្នក​ផង។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top