ឥលូវនេះ អ្នកដែឡកំពុងតែប្រើប្រាស់ iPhone, និង iPod Touch ទាំងអស់
អាចរីករាយជាមួយនឹងការផ្លាស់ប្តូរ Theme បានដោយសេរី
ហើយក៏មានភាពងាយស្រួលផងដែរ។ ជាដំបូង មុននឹងតម្លើង Theme
ទាំងនេះបានដោយឥតគិតថ្លៃ អ្នកត្រូវប្រាកដសិនថា iPhone
របស់អ្នកបាន Jailbreak រួចរាល់សិន។ បន្ទាប់មកទៀត សូមបើកកម្មវិធី
Cydia> Source > edit > Add > វាយពាក្យ http://repo.biteyourapple.net រួចចុច Add ព្រោះអី Source មួយនេះ នឹងផ្តល់ជូនអោយ Theme, Tweak និងកម្មវិធីឥតគិតថ្លៃជាច្រើន។
អ្នកទាំងអស់គ្នាអាចដោនឡូដ Theme ដ៏ស្រស់ស្អាតចំនួន 2 ខាងក្រោមនេះបាន ដោយបើកកម្មវិធី Cydia > ចុចក្រឡោន Search រួចវាយ ឈ្មោះ Theme និងតម្លើងជាការស្រេច។ បន្ទាប់ពីតម្លើងបានជោគជ័យហើយ ចូលទៅកាន់កម្មវិធី Winterboard វិញ រួចចុចលើ Select Theme និងជ្រើសរើសយក Theme ណាដែលអ្នកពញចិត្ត និងចុចបិទកម្មវិធីនោះជាការស្រេច។ ខាងក្រោមនេះគឺជា Theme សម្រាប់ iPhone ដ៏ស្រស់ស្អាតចំនួនពីរ ដែលអ្នកទាំងអស់គ្នាគួរតែសាកល្បង៖
1. Soft
វាមិនសូវមានភាពខុសប្លែកពីស្តាយដើម របស់ iOS 7 ប៉ុន្មានទេ
គ្រាន់តែផ្លាស់ប្តូរពណ៌ និងរចនាបថ ក្តារចុចមួយចំនួន។
អ្វីដែលធ្វើអោយគេចាប់អារម្មណ៍បំផុតទាក់ទងនឹង Theme
នេះគឺវាមានរំលេចដោយពណ៌ជាច្រើន ដែលមានភាពទាក់ទាញ
និងស្រស់ស្អាត។ ទន្ទឹមនឹងនេះដែរ
វាក៏អាចផ្លាស់ប្តូរសម្លេងក្តារចុចយើង អោយលឺសម្លេងបានផងដែរ។
អ្វីដែលជាលក្ខណៈពិសេសរបស់ Theme នេះ គឺវាបានបន្ថែមនូវ Wallpaper
ស្អាតមួយចំនួនទៀត សម្រាប់ប្រើនៅលើ iPhone របស់អ្នកផងដែរ។
2. Aura
Aura គឺជា Theme មួយដែលមានលក្ខណៈសមញ្ញបំផុត
ប៉ុន្តែមើលទៅមិនងាយធុញទ្រាន់ឡើយ។ ស្តាយ icon របស់វា
មានរូបរាងមូល និងតូចជាងមុនបន្តិចស្អាត ស្រដៀងនិង Nokia ដែរ។
ក្រៅពីមាន icon សាមញ្ញស្អាតហើយ វាក៏មានភ្ជាប់មកជាមួយ Wallpaper
មួយចំនួន និងផ្លាស់ប្តូរ ស្តាយសេវា Wi-Fi ផងដែរ។
សូមជ្រើសរើស Theme ណាមួយដែលអ្នកគិតថាស្អាត និងសាកសម ទៅនឹងទូរស័ព្ទរបស់អ្នក ប៉ុន្តែសូមកុំតម្លើងច្រើនជាង 5 រឺ 6 ព្រោះអីវាអាចធ្វើអោយឯកសារ System របស់យើងមានភាពរញ៉េរញ៉ៃបាន រឺក៏ដើរយឺតបាន។
ទំព័រដើម http://cambo-report.com
Post a Comment