ជាការពិតណាស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS
គឺជាប្រព័ន្ធប្រតិបត្តិការណ៍ដ៏តឹងរឹងមួយ
ពិបាកនៅក្នុងការកែច្នៃនិងការផ្លាស់ប្តូរ
ពោលសូម្បីតែធ្វើការផ្លាស់ប្តូរ Ringtone ក៏ពិបាកផងដែរ។
ក្រឡេកទៅមើលក្តារចុចរបស់វាវិញ
ក៏មិនអាចផ្លាស់ប្តូរដូចទៅនឹងប្រព័ន្ធប្រព័ន្ធប្រតិបត្តិការណ៍
Android ដែរ ប៉ុន្តែបើអ្នកបាន Jailbreak ឧបករណ៍ iDevice របស់អ្នកហើយ
នោះអ្នកពិតជាអាចផ្លាស់ប្តូរក្តារចុចបាន ដោយគ្រាន់តែតម្លើង
Tweak ចំនួនមួយតែប៉ុណ្ណោះ។
ក្តារចុចមួយនេះមិនមែនជា Tweak នោះទេ ក៏ប៉ុន្តែវាគឺជាក្តារចុចរបស់កម្មវិធីមួយឈ្មោះថា Flesky ដែលប្រើសម្រាប់វាយអក្សរផ្សេងៗ។ ប៉ុន្តែដោយសារតែក្តារចុចនេះមានរូបរាងស្រស់ស្អាត របៀបប្រើប្រាស់ឡូយនោះ ទើបគេបានទាញវាយកមកប្រើនៅលើប្រព័ន្ធ iOS តែម្តង ដោយតម្លើង Tweak មួយឈ្មោះថា “ Fleksy Enabler”។
តម្រូវការ
- iPhone, iPad, iPod Touch ដែលបាន Jailbreak រួចរាល់
- តម្លើងកម្មវិធី Fleksy ចេញពី Appstore (ឥតគិតថ្លៃឡើយ)
របៀបតម្លើង
- បន្ទាប់ពីបានតម្លើងកម្មវិធី Fleksy ចេញពី Appstore រួចហើយនោះ សូមបើកកម្មវិធី Cydia ចុចលើក្រឡោនស្វែងរក និងវាយពាក្យ “ Fleksy Enabler “ រួចចុចតម្លើងជាការស្រេច
- ឥលូវនេះ សាកល្បងវាយអក្សរនៅលើកម្មវិធីណាមួយ ដូចជា Facebook ក៏បាន រឺក៏ Note ក៏បាន។ សូមចុចអោយជាប់នៅលើផ្ទៃវាយអក្សរ នោះវានឹងបង្ហាញចេញជម្រើស Copy, Paste និង Fleksy ជាក់ជាមិន។ សូមចុចពាក្យ Fleksy នោះក្តារចុចនេះនឹងដំណើរការជាក់ជាមិនខាន។
- យើងក៏អាចធ្វើការផ្លាស់ប្តូរ Theme ជាច្រើនទៀតដែរ ទៅតាមចំណង់ចំណូលចិត្តរបស់យើង ដោយបើកកម្មវិធី Fleksy ចុចក្រឡោន Setting ជាការស្រេច។
គូសបញ្ជាក់ថា ចាប់ពី iOS 8 ទៅ
យើងអាចធ្វើការផ្លាស់ប្តូរក្តារចុចបានដោយសេរីតែម្តង
មិនចាំបាច់តម្លើង Tweak អ្វីឡើយ។ យើងអាចទាញយកក្តារចុចខ្មែរ,
ក្តារចុច Swift, ក្តារចុច Fleksy ចេញពី Appstore ជាដើម។
សូមរីករាយនៅក្នុងការសាកល្បងក្តារចុចនេះណា
ហើយប្រសិនបើជាអ្នកចង់ផ្លាស់ប្តូរក្តារចុចបានជាច្រើនទៀត
សូមរង់ចាំប្រព័ន្ធប្រតិបត្តិការណ៍ iOS 8
ដែលនឹងបញ្ចេញអោយអាប់ដេតនៅខែកញ្ញាខាងមុខនេះហើយ។
ទំព័រដើម http://cambo-report.com
Post a Comment