iPhone ដូចជាមិនសូវមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរ Theme
ដូចទៅនឹងទូរស័ព្ទ Android សោះឡើយ ពោលយើងត្រូវធ្វើការ Jailbreak
ឧបករណ៍យើងជាមុនសិន ហើយអ្វីដែលយើងអាចផ្លាស់ប្តូរបាន គឺបានតែ
icon និងអ្វីបន្តិចបន្តួចតែប៉ុណ្ណោះ។
ប្រសិនបើអ្នកទាំងអស់គ្នាមានភាពធុញទ្រាន់ក្នុងការផ្លាស់ប្តូរ
Theme តាមរយៈកម្មវិធី Winterboard នោះ ឥលូវសាកល្បងប្រើកម្មវិធី
NexgGenUI ម្តងទៅមើល ថាតើវាមានលក្ខណៈពិសេស
និងគួរអោយទាក់ទាញយ៉ាងណានោះ។
NextGenUI នេះគឺជា Tweak ដ៏ពិសេសម្យ៉ាងដែលផ្លាស់ប្តូរ Theme របស់ iPhone, iPod Touch យ៉ាងប្លែក និងពិសេសតែម្តង។ ជាធម្មតា នៅលើផ្ទៃ Homescreen របស់ iPhone យើងគឺមាន icon តម្រៀបជាជួរ ប៉ុន្តែបន្ទាប់ពីតម្លើង NextGenUI ហើយ អ្នកទាំងអស់គ្នានឹងមានអារម្មណ៍ប្លែក។ ផ្ទៃ Homescreen នឹងបង្ហាញស្រដៀងទៅនឹងលំហអាកាសមួយ ហើយអ្នកនឹងឃើញចំណុចកណ្តាលដ៏ធំមួយពណ៌រាងដិត។ វាគឺជាកន្លែងបង្ហាញរាល់កម្មវិធីទាំងអស់។ យើងក៏អាចបន្ថែម កម្មវិធី និង Folder នៅត្រង់ចំណុចណាមួយក៏បានដែរ ដោយគ្រាន់តែចុចនៅលើកន្លែងនោះអោយជាប់ ហើយជ្រើសរើសយក Apps រឺ Datastore ជាការស្រេច។
តម្រូវការ
- iPhone, iPod Touch ដែលដំណើរការដោយ iOS 6 ឡើងទៅ
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួច (មានកម្មវិធី Cydia)
របៀបតម្លើង
- បើកកម្មវិធី Cydia រួចចុចលើពាក្យ Source > Edit > Add វាយពាក្យ (Repo.biteyourapple.net) រួចហើយចុច Add
- នៅក្នុងកម្មវិធី Cydia ហើយចុចក្រឡោន Search និងវាយពាក្យ “ NextGenUI “ ហើយតម្លើងវា
- ចូលទៅកាន់ Setting > NextGenUI > ហើយបើក Enable ទាំងបី។ ពីរខាងក្រោម ចង់បើកក៏បាន ចង់អត់ក៏បាន
- បន្ទាប់មកទៀតសូមចុច Respring រឺក៏បិទបើកទូរស័ព្ទជាការស្រេច
របៀបប្រើប្រាស់
- អ្នកនឹងឃើញមានដូចជាផ្ទៃលំហអកាសមួយ ប៉ុន្តែសូមព្យាយមរំកិលទៅចំណុចរង្វង់ធំ និងមានពណ៌ដិតមួយ ហើយចុចលើវានោះ វានឹងបង្ហាញរាល់កម្មវិធីទាំងអស់
- ដើម្បីផ្លាស់ប្តូរពណ៌ និង Theme សូមចុចលើចំណុចកណ្តាលធំនេះអោយជាប់
- ដើម្បីបន្ថែមកម្មវិធី រឺ Folder នៅលើផ្ទៃក្នុងលំហ Homescreen នេះសូមចុចអោយជាប់ ហើយជ្រើសរើសយក Apps រឺក៏ Datastore។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះវាមានភាពរអាក់រអួលបន្តិចពេលបញ្ជា មិនដូចរបៀបប្រើប្រាស់របស់យើងធម្មតានោះទេ។
ទំព័រដើម http://cambo-report.com
Post a Comment